អត្ថបទចុងក្រោយ
បន្លែក្រសាំងទាប ជា​រុក្ខជាតិប្រភេទស្មៅ ដែលអាចដុះបានដោយឯងឯង ប៉ុន្តែមានគុណប្រយោជន៍ជាច្រើនសម្រាប់សុខភាព និងសម្រស់ លំផក ជាមួកមួយប្រភេទ សម្រាប់ប្រើប្រាស់បែង ចែកតាមលំដាប់តួនាទី និងក្នុងពិធីផ្សេងៗ នៅក្នុងវប្បធម៌ខ្មែរ ប្រវត្តិ អត្ថន័យ នៃព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល និងរបៀបរបបនៃការប្រារព្ធព្រះរាជពិធី ក្រកោ រុក្ខជាតិដុះនៅតំបន់ព្រៃភ្នំកម្ពុជា អាចប្រើប្រាស់ជាឱសថសម្រាប់ព្យាបាលជំងឺជាច្រើនមុខ ៧ចំណុច ក្នុងជីវភាពប្រចាំថ្ងៃ ដែលឪម្តាយគួរចៀងវាងក្នុងការចិញ្ចឹមកូនរបស់អ្នក អត្ថន័យដ៏ជ្រាលជ្រៅ និងមូលហេតុពិត ដែល «ផ្តិលថ្មកែវ» បានក្លាយជានិមិត្តរូបរបស់ខេត្តពោធិ៍សាត់  ប្រវត្តិកាលពី១១៧ឆ្នាំមុន ទាក់ទងនឹងរឿងរ៉ាវដែលនាំឲ្យសៀមប្រគល់ខេត្តបាត់ដំបង មកឲ្យខ្មែរវិញក្រោមការគ្រប់គ្រងដោយបារាំង នាសម័យនោះ

ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ចុះបណ្តុះបណ្តាលវគ្គសង្រ្គោះបឋម ពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅខេត្តស្ទឹងត្រែង

ស្ទឹងត្រែង៖ រដ្ឋលេខាធិការក្រសួងផែនការ លោក លេង ផាលី បានដឹកនាំក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តចំនួន ៥០០នាក់ ចុះបណ្តុះបណ្តាលវគ្គសង្រ្គោះបឋមពិនិត្យព្យាបាលជំងឺ និងនាំយកថ្នាំពេទ្យចែកជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅស្រុកសេសាន ខេត្តស្ទឹងត្រែង ។ លោក លេង ផាលី ក៏ជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ផងដែរ ។

  ការចុះពិនិត្យ ព្យាបាល និងចែកឱសថជូនប្រជាពលរដ្ឋ ពីក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី បានធ្វើឡើងកាលពីថ្ងៃទី២៣ មេសា ២០២៣ ស្ថិតនៅក្នុងឃុំស្រែគរ ស្រុកសេសាន ខេត្តស្ទឹងត្រែង ។ កម្មវិធីនេះ ធ្វើឡើងក្រោមការចង្អុលបង្ហាញពីលោក ហ៊ុន ម៉ានី ប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី  ដោយមានការសហការចូលរួមពីអភិបាលខេត្តស្ទឹងត្រែង លោក ស្វាយ សំអ៊ាង, ថ្នាក់ដឹកនាំខេត្ត សមាជិកសមាជិកាក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំស្រុកសេសាន, ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត, យុវជនកាកបាទក្រហមកម្ពុជាខេត្ត  និងអាជ្ញាធរថ្នាក់មូលដ្ឋានផងដែរ។

អភិបាលខេត្តស្ទឹងត្រែង លោក ស្វាយ សំអ៊ាង ក្នុងឱកាសនោះ បានថ្លែងកោតសរសើរក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ដែលតែងមានសកម្មភាពយ៉ាងសកម្ម ក្នុងការចុះជួយពិនិត្យព្យាបាលជំងឺ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ដែលជាអំណោយដ៏ថ្លៃថ្លារបស់លោក ហ៊ុន ម៉ានី និងចាក់វ៉ាក់សាំងបង្ការកូវីដ១៩ ដោយឥតគិតថ្លៃ និងឥតគិតថវិកាលើបេ សកកម្មជាច្រើនលើកច្រើនសារមកហើយ នៅក្នុងខេត្តស្ទឹងត្រែងនេះ។

  លោកអភិបាលខេត្ត នៅបានសម្តែងការអរគុណចំពោះ លោក ហ៊ុន ម៉ានី ប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី បានចាត់តាំងបញ្ជូនក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តជាច្រើនមកខេត្តស្ទឹងត្រែង ក្នុងការពិនិត្យ ព្យាបាល និងចែកថ្នាំ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ព្រមទាំងចុះយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ដោយឥតគិតថ្លៃ និងឥតគិតថវិកាបេសកកម្ម ថែមទៀតផង។

  រដ្ឋលេខាធិការក្រសួងផែនការ លោក លេង ផាលី និងជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ក្នុងឱកាសនោះក៏បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខពីលោក ហ៊ុន ម៉ានី ជូនចំពោះក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ ដែលបានស្ម័គ្រចិត្តបន្តចុះយុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ចាប់ពីដូសទី១ រហូតដល់ដូសទី៦ ក្នុងក្របខណ្ឌទូទាំងប្រ ទេស ជាមួយរាជរដ្ឋាភិបាលដោយឥតគិតថ្លៃ និងឥតគិតថវិកា ក្នុងពេលបំពេញបេសកកម្ម។

  លោករដ្ឋលេខាធិការបានថ្លែងទៀតថា «ក្នុងរយៈពេល ១១ឆ្នាំ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ដោយផ្ទាល់ ការចង្អុលបង្ហាញជាប្រចាំប្រកបដោយទស្សនៈវិស័យវែងឆ្ងាយ និងប្រាកដប្រជា គួរឱ្យគោរពកោតសរសើររបស់លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និងជាប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ដែលមានក្រុមគ្រូពេទ្យជាង ១ម៉ឺន ១ពាន់នាក់ និងបានធ្វើសកម្មភាពទូទាំងប្រទេសចំនួន ១ពាន់ ៦លើក ដែលពិនិត្យ ព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋជិត ១២លាននាក់»។

លោករដ្ឋលេខាធិការ លេង ផាលី បានបន្តទៀតថា «ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី បានបំពេញបេសកកម្មដ៏ថ្លៃថ្លា ដោយទទួលបានលទ្ធផលប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលជាច្រើនឥតគណនា ក្នុងការចូលរួមអប់រំផ្សព្វផ្សាយចាក់វ៉ាក់សាំងបង្កាកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស និងសង្គ្រោះបឋមផងដែរ។

  លោក លេង ផាលី ប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី បានថ្លែង ក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវនាំគ្នាទៅបោះឆ្នោតជាតិ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ឲ្យបានគ្រប់ៗគ្នា  ដើម្បីជ្រើសមេដឹកនាំ ដែលនាំកម្ពុជាឆ្ពោះទៅរកសន្តិភាព និងការអភិវឌ្ឍន៍ ដើម្បីអនាគតល្អយូរអង្វែងសំរាប់កូនចៅជំនាន់ក្រោយ និងដើម្បីជាតិ មាតុភូមិនៃយើង។ ដូច្នេះយើងត្រូវប្តេជ្ញារួមគ្នាថែរក្សាសុខសន្តិភាព និងស្ថិរភាពនយោបាយ ដោយអនុវត្តតាមគោលនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ឲ្យបានគង់វង្សជានិច្ចនិរន្តរ៍៕

ទំព័រផ្សេងៗ