ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ចុះបណ្តុះបណ្តាលវគ្គសង្រ្គោះបឋម ពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅខេត្តស្ទឹងត្រែង

ស្ទឹងត្រែង៖ រដ្ឋលេខាធិការក្រសួងផែនការ លោក លេង ផាលី បានដឹកនាំក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តចំនួន ៥០០នាក់ ចុះបណ្តុះបណ្តាលវគ្គសង្រ្គោះបឋមពិនិត្យព្យាបាលជំងឺ និងនាំយកថ្នាំពេទ្យចែកជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅស្រុកសេសាន ខេត្តស្ទឹងត្រែង ។ លោក លេង ផាលី ក៏ជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ផងដែរ ។   ការចុះពិនិត្យ ព្យាបាល និងចែកឱសថជូនប្រជាពលរដ្ឋ ពីក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី បានធ្វើឡើងកាលពីថ្ងៃទី២៣ មេសា ២០២៣ ស្ថិតនៅក្នុងឃុំស្រែគរ ស្រុកសេសាន ខេត្តស្ទឹងត្រែង ។ កម្មវិធីនេះ ធ្វើឡើងក្រោមការចង្អុលបង្ហាញពីលោក ហ៊ុន ម៉ានី ប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី  ដោយមានការសហការចូលរួមពីអភិបាលខេត្តស្ទឹងត្រែង លោក ស្វាយ សំអ៊ាង, ថ្នាក់ដឹកនាំខេត្ត សមាជិកសមាជិកាក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំស្រុកសេសាន, ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត, យុវជនកាកបាទក្រហមកម្ពុជាខេត្ត  និងអាជ្ញាធរថ្នាក់មូលដ្ឋានផងដែរ។ អភិបាលខេត្តស្ទឹងត្រែង លោក ស្វាយ […]