អត្ថបទចុងក្រោយ
បន្លែក្រសាំងទាប ជា​រុក្ខជាតិប្រភេទស្មៅ ដែលអាចដុះបានដោយឯងឯង ប៉ុន្តែមានគុណប្រយោជន៍ជាច្រើនសម្រាប់សុខភាព និងសម្រស់ លំផក ជាមួកមួយប្រភេទ សម្រាប់ប្រើប្រាស់បែង ចែកតាមលំដាប់តួនាទី និងក្នុងពិធីផ្សេងៗ នៅក្នុងវប្បធម៌ខ្មែរ ប្រវត្តិ អត្ថន័យ នៃព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល និងរបៀបរបបនៃការប្រារព្ធព្រះរាជពិធី ក្រកោ រុក្ខជាតិដុះនៅតំបន់ព្រៃភ្នំកម្ពុជា អាចប្រើប្រាស់ជាឱសថសម្រាប់ព្យាបាលជំងឺជាច្រើនមុខ ៧ចំណុច ក្នុងជីវភាពប្រចាំថ្ងៃ ដែលឪម្តាយគួរចៀងវាងក្នុងការចិញ្ចឹមកូនរបស់អ្នក អត្ថន័យដ៏ជ្រាលជ្រៅ និងមូលហេតុពិត ដែល «ផ្តិលថ្មកែវ» បានក្លាយជានិមិត្តរូបរបស់ខេត្តពោធិ៍សាត់  ប្រវត្តិកាលពី១១៧ឆ្នាំមុន ទាក់ទងនឹងរឿងរ៉ាវដែលនាំឲ្យសៀមប្រគល់ខេត្តបាត់ដំបង មកឲ្យខ្មែរវិញក្រោមការគ្រប់គ្រងដោយបារាំង នាសម័យនោះ

ប្រវត្តិមេទ័ពខ្មែរសម័យអង្គរទាំង ១២រូប ដែលដាក់តាំងរូបសំណាកនៅសួនព្រះរាជដំណាក់ក្រុងសៀមរាប

១. ព្រះកំស្ដេងអញ ស្រីលក្ស្មីបតីវម៌្ម ជាមេទ័ពដ៏អង់អាចមួយរូបក្នុងរាជ្យព្រះបាទសូរ្យវម៌្មទី១ (គ.ស.១០០៦-១០៥០)។ ព្រះស្រីលក្ស្មីបតីវម៌្ម ក៏ជាអ្នកជាប់សែរាជវង្សខ្មែរនៅទីក្រុងវ្យាធបុរៈ (បាភ្នំ ខេត្តព្រៃវែង) ផងដែរ ហើយបានទទួលភារកិច្ចពីរាជការក្រុងយសោធរបុរៈ (ក្រុងអង្គរ) ឱ្យទៅគ្រប់គ្រងនៅទីក្រុងទ្វារតីរបស់ពួករាមន្យ (ជនជាតិមន)។ គួរជម្រាបថា «ព្រះកំស្ដេង អញ» គឺជាឋានន្តរនាមសម្រាប់អភិជន មហាមន្ត្រី មហាសេនាបតី អ្នកអង្គម្ចាស់ ប្រធានតុលា ការ បុព្វជិតសាសនាជាដើម។

២. មហាសេនាបតី សង្គ្រាម ជាមេទ័ពដ៏ឆ្នើមមួយរូបក្នុងរាជ្យព្រះបាទឧទិយាត្យវម៌្មទី២ (គ.ស.១០៥០-១០៦៦) ដែលបានទទួលគោរម្យងារជា «មហាសេនាបតី» ពីព្រះរាជា។ ដូនតាវង្សត្រ កូលរបស់លោក ក៏ជាអ្នកបម្រើរាជការ និងកងទ័ពច្រើនជំនាន់មកហើយ ពោលគឺតាំងពីរាជ្យព្រះបាទជយវម៌្មទី២ (គ.ស.៨០២-៨៣៤) មកម្ល៉េះ។ គួរជម្រាបថា «មហាសេនាបតី» គឺជាឋារន្តរនាមខ្ពស់បំផុតនៃមន្ត្រីទ័ពនាសម័យអង្គរ ។

៣. ព្រះកម្រតេងអញមហាសេនាបតី ស្រីវីរេន្ទ្រវម៌្ម ជាអ្នកសញ្ជកកវីស្វរៈ និងជាមេទ័ពដែលមានតួនាទី និងឋានៈខ្ពស់បំផុតក្នុងចំណោមមន្ត្រីកងទ័ពនារជ្ជកាលព្រះបាទសូរ្យវម៌្មទី២ (គ.ស.១១១៣-១១៥០)។ គួរជម្រាបថា «ព្រះកម្រតេងអញ» ជាឋានន្តរនាមសម្រាប់រាជវង្សានុវង្ស អភិជន មហាមន្ត្រី ដែលមានន័យថា «ព្រះបាទ»។ ពាក្យ «កម្រតេងអញ» ជាពាក្យខ្មែរបុរាណ ដោយពាក្យ «កម្រតេង» មានន័យថា «ម្ចាស់» រីឯពាក្យ «អញ» មានន័យថា «ខ្ញុំ» ដូច្នេះពាក្យ «កម្រតេងអញ» គឺមានន័យថា «ម្ចាស់របស់ខ្ញុំ ឬ លោកម្ចាស់របស់ខ្ញុំ»។

៤. ព្រះកម្រតេងអញ ស្រីនរបតីន្ទ្រវម៌្ម ជាមេទ័ពជាប់ខ្សែព្រះរាជវង្សមកពីតំបន់អ្នកចិះ (?) និងជាមន្ត្រីបម្រើរាជការតាំងពីរាជ្យព្រះបាទសូរ្យវម៌្មទី២ (គ.ស.១១១៣-១១៥០) រហូតដល់រាជ្យព្រះ បាទជយវម៌្មទី៧ (គ.ស.១១៨១-១២១៨)។

៥. ព្រះកម្រតេងអញ ស្រីស្រិន្ទ្រកុមារ ជាព្រះរាជបុត្រារបស់ព្រះបាទជយវម៌្មទី៧ (គ.ស.១១៨១-១២១៨) ជាមួយព្រះនាងជយរាជទេវី។ ព្រះរាជបុត្រអង្គនេះបានដឹកនាំទ័ពចេញច្បាំងជួយព្រះបិតា (កាលមិនទាន់សោយរាជ្យ) ក្នុងការទប់ទល់នឹងកងទ័ពចាម និងបានច្បាំងតទល់នឹងជនក្បត់ ភរតរាហូ ដែលចង់ដណ្ដើមរាជបល្ល័ង្កពីព្រះបាទយសោវម៌្មទី២ (គ.ស.១១៦០-១១៦៥) ហើយក៏បានពលីជីវិតក្នុងសង្គ្រាមជាមួយមេទ័ពដទៃទៀត។ ដោយសារព្រះរាជបុត្រាមានស្នាដៃការពារព្រះនគរយ៉ាងដូច្នេះ ទើបព្រះបាទជយវម៌្មទី៧ បានត្រាស់បង្គាប់ឱ្យកសាងប្រាសាទបន្ទាយឆ្មារ ដើម្បីឧទ្ទិសដល់ព្រះរាជបុត្ររបស់ទ្រង់ ហើយក៏បានកសាងរូបបដិមាទេពមួយអង្គនាម «ព្រះកម្រតេងជគតស្រីស្រិន្ទ្រទេវ» ជាតំណាងឱ្យព្រះស្រីស្រិន្ទ្រកុមារនៅឋានទេវលោក តម្កល់ទុកនៅក្នុងប្រាង្គកណ្ដាលនៃប្រាសាទបន្ទាយឆ្មារនោះ។

៦. ព្រះកម្រតេងអញ ធនញ្ជ័យ គេហៅលោកម្យ៉ាងទៀតថា អ្នកសញ្ជក អជ៌ន ជាមេទ័ពជំនិតរបស់ព្រះបាទសូរ្យវម៌្មទី២ (គ.ស.១១១៣-១១៥០)។ អ្នកសញ្ជក អជ៌ន បានចេញច្បាំងការពារព្រះរាជបល្ល័ង្កព្រះបាទយសោវម៌្មទី២ (គ.ស.១១៦០-១១៦៥) ទប់ទល់នឹងពួកក្បត់ដឹកនាំដោយ ភរតរាហូ រហូតដល់ពលីបាត់បង់ជីវិត។ ដោយសារការពលីការពារព្រះនគរនេះហើយ ទើបព្រះបាទជយវម៌្មទី៧ (គ.ស.១១៨១-១២១៨) បានប្រទានងារដល់លោកជា «អំតេង» និងបានសាងរូបបដិមាទេពនាម «ព្រះកម្រតេងជគតអជ៌នទេវ» តម្កល់ទុកនៅក្នុងប្រាង្គអាគ្នេយ៍នៃប្រា សាទបន្ទាយឆ្មារ ខេត្តបន្ទាយមានជ័យ និងមួយទៀតនៅក្នុងប្រាសាទព្រះខ័ន ខេត្តសៀមរាប។ គេក៏ឃើញមានចម្លាក់ព្រះកម្រតេងអញ ធនញ្ជ័យ ឬអ្នកសញ្ជក អជ៌ននេះ នៅក្នុងក្បូនព្យុហយាត្រាកងទ័ពរបស់ព្រះបាទសូរ្យវម៌្មទី២ ត្រង់របៀងខាងត្បូងនៃប្រាសាទអង្គរវត្ត នេះបញ្ជាក់ថា លោកក៏ធ្លាប់ជាមេទ័ពដ៏សំខាន់ក្នុងរាជ្យព្រះបាទសូរ្យវម៌្មទី២ផងដែរ។ គួរជម្រាបថា «អំតេង» ជាឋានន្តរនាមរបស់វរជន យុទ្ធជន សេនាបតី ដែលមានភក្តីភាពចំពោះព្រះមហាក្សត្រ ខណៈឋានន្តរនាមនេះគឺឃើញមានប្រើក្នុងរាជ្យព្រះបាទជយវម៌្មទី៧ សតវត្សទី១២ ដែលព្រះអង្គប្រោសប្រទានគោរម្យងារនេះចំពោះមេទ័ពដែលបានច្បាំងស្លាប់ក្នុងសមរភូមិការពារព្រះនគរ និងរាជបល្ល័ង្កស្របច្បាប់ ។

៧. អ្នកសញ្ជក ស្រីវទ៌្ធន ជាមេទ័ពដ៏សំខាន់មួយរូបតាំងពីរាជ្យព្រះបាទសូរ្យវម៌្មទី២ (គ.ស.១១១៣-១១៥០)។ គេឃើញមានចម្លាក់រូបលោកនៅលើភ្នំសិវបាទ និងនៅក្នុងក្បូនព្យុហយា ត្រាកងទ័ពរបស់ព្រះបាទសូរ្យវម៌្មទី២។ អ្នកសញ្ជក ស្រីវទ៌្ធន មានបងប្អូនម្នាក់ឈ្មោះ ស្រីទេវ ហើយបានប្ដេជ្ញាចេញច្បាំងការពារព្រះរាជបុត្រស្រីស្រិន្ទ្រកុមារទប់ទល់នឹងកងទ័ពចាម រហូតដល់ពលីបាត់បង់ជីវិតទាំងពីរនាក់តែម្ដង។ ព្រះបាទជយវម៌្មទី៧ បានប្រទានគោរម្យងារដល់លោកជា «អំតេង» និងបានកសាងបដិមាទេពនាម «ព្រះកម្រតេងជគតស្រីវទ៌្ធនទេវ» តម្កល់ទុកនៅក្នុងប្រាង្គពាយ័ព្យនៃប្រាសាទបន្ទាយឆ្មារ។

៨. អ្នកសញ្ជក ស្រីទេវ ជាមេទ័ព និងជាបងប្អូនរបស់មេទ័ព ស្រីវទ៌្ធន ដែលបានចេញច្បាំងជួយព្រះរាជបុត្រស្រីស្រិន្ទ្រកុមារ ទប់ទល់នឹងកងទ័ពចាមនៅប្រទេសចាម្ប៉ា រហូតដល់ពលីបាត់បង់ជីវិត។ ព្រះបាទជយវម៌្មទី៧ បានប្រទានគោរម្យងារដល់លោកជា «អំតេង» ដូចបងប្អូនរបស់លោកដែរ និងបានសាងរូបបដិមាទេពនាម «ព្រះកម្រតេងអញជគតស្រីទេវ» ជាតំណាង តម្កល់ទុកនៅក្នុងប្រាង្គនិរតីនៃប្រាសាទបន្ទាយឆ្មារ។

៩. អ្នកសញ្ជក ស្រីធរទេវបុរ ជាមេទ័ពដែលបម្រើការពារព្រះនគរក្រុងយសោធរបុរៈ ដោយបានរួមកម្លាំងគ្នាជាមួយអ្នកសញ្ជក អជ៌ន (ទី៥) ចេញច្បាំងទប់ទល់នឹងពួកក្បត់ ភរតរាហូ ដែលចង់ដណ្ដើមរាជបល្ល័ង្កពីព្រះបាទយសោវម៌្មទី២ ។ ក្នុងសង្គ្រាមការពារព្រះនគរនេះ អ្នក សញ្ជកស្រីធរៈបានពលីជីវិតជាមួយព្រះរាជបុត្រស្រីស្រិន្ទ្រកុមារ ។ ដោយសារស្នាដៃ និងការលះបង់ចំពោះជាតិយ៉ាងដូច្នេះហើយ ទើបព្រះបាទជយវម៌្មទី៧ បានប្រទានគោរម្យងារដល់លោកជា «អំតេង» និងបានកសាងបដិមាទេពនាម «ព្រះកម្រតេងជគតស្រីធរទេវបុរ» ជាតំ ណាងតម្កល់ទុកនៅក្នុងប្រាង្គឦសាននៃប្រាសាទបន្ទាយឆ្មារ ។ គួរជម្រាបថា «អ្នកសញ្ជក» គឺជាឋានន្តរនាមសម្រាប់មន្ត្រីកងទ័ពដែលព្រះរាជាទុកព្រះទ័យ ជាជំនិតរបស់ព្រះរាជា ដោយ សារពួកគេមានភក្តីភាពរហូតដល់ហ៊ានពលីបូជាជីវិតដើម្បីការពារព្រះរាជា តួយ៉ាងដូចជាអ្នកសញ្ជកនាសម័យអង្គរទាំងឡាយនេះជាដើម។

១០. ព្រះកម្រតេងអញ ស្រីជយសិង្ហវម៌្ម ជាមេទ័ពជាប់សែស្រឡាយព្រះរាជវង្ស និងមានគោរម្យងារជា «ខ្លោញវលល្វោ» ដែលជាមេទ័ពស្រួចមានជំនាញដឹកនាំទ័ពលុកព្រៃមកពីតំបន់ល្វោ (ទ្វារវតី)។

១១. ព្រះកម្រតេងអញ ស្រីវិរេន្ទ្រធិបតីវម៌្ម ជាមេទ័ពគ្រប់គ្រងនៅតំបន់ឆោកព្កុល (?) ក្នុងរាជ្យព្រះបាទសូរ្យវម៌្មទី២ (គ.ស.១១១៣-១១៥០) ទើបគេឃើញមានរូបចម្លាក់លោកនៅក្នុងក្បួនព្យុហយាត្រាកងទ័ពរបស់ព្រះបាទសូរ្យវម៌្មទី២ដែលចុះពីភ្នំសិវបាទ (ភ្នំព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ)។

១២. ព្រះកម្រតេងអញ ស្រីរាជេន្ទ្រវម៌្ម(មិនទាន់មានបញ្ជាក់)…

ប្រភព ៖ ក្រុមព្រះចន្ទច្ឆាយា នៃក្រសួងព្រះបរមរាជវ្វាំង

ទំព័រផ្សេងៗ