ប្រវត្តិមេទ័ពខ្មែរសម័យអង្គរទាំង ១២រូប ដែលដាក់តាំងរូបសំណាកនៅសួនព្រះរាជដំណាក់ក្រុងសៀមរាប

១. ព្រះកំស្ដេងអញ ស្រីលក្ស្មីបតីវម៌្ម ជាមេទ័ពដ៏អង់អាចមួយរូបក្នុងរាជ្យព្រះបាទសូរ្យវម៌្មទី១ (គ.ស.១០០៦-១០៥០)។ ព្រះស្រីលក្ស្មីបតីវម៌្ម ក៏ជាអ្នកជាប់សែរាជវង្សខ្មែរនៅទីក្រុងវ្យាធបុរៈ (បាភ្នំ ខេត្តព្រៃវែង) ផងដែរ ហើយបានទទួលភារកិច្ចពីរាជការក្រុងយសោធរបុរៈ (ក្រុងអង្គរ) ឱ្យទៅគ្រប់គ្រងនៅទីក្រុងទ្វារតីរបស់ពួករាមន្យ (ជនជាតិមន)។ គួរជម្រាបថា «ព្រះកំស្ដេង អញ» គឺជាឋានន្តរនាមសម្រាប់អភិជន មហាមន្ត្រី មហាសេនាបតី អ្នកអង្គម្ចាស់ ប្រធានតុលា ការ បុព្វជិតសាសនាជាដើម។ ២. មហាសេនាបតី សង្គ្រាម ជាមេទ័ពដ៏ឆ្នើមមួយរូបក្នុងរាជ្យព្រះបាទឧទិយាត្យវម៌្មទី២ (គ.ស.១០៥០-១០៦៦) ដែលបានទទួលគោរម្យងារជា «មហាសេនាបតី» ពីព្រះរាជា។ ដូនតាវង្សត្រ កូលរបស់លោក ក៏ជាអ្នកបម្រើរាជការ និងកងទ័ពច្រើនជំនាន់មកហើយ ពោលគឺតាំងពីរាជ្យព្រះបាទជយវម៌្មទី២ (គ.ស.៨០២-៨៣៤) មកម្ល៉េះ។ គួរជម្រាបថា «មហាសេនាបតី» គឺជាឋារន្តរនាមខ្ពស់បំផុតនៃមន្ត្រីទ័ពនាសម័យអង្គរ ។ ៣. ព្រះកម្រតេងអញមហាសេនាបតី ស្រីវីរេន្ទ្រវម៌្ម ជាអ្នកសញ្ជកកវីស្វរៈ និងជាមេទ័ពដែលមានតួនាទី និងឋានៈខ្ពស់បំផុតក្នុងចំណោមមន្ត្រីកងទ័ពនារជ្ជកាលព្រះបាទសូរ្យវម៌្មទី២ (គ.ស.១១១៣-១១៥០)។ គួរជម្រាបថា «ព្រះកម្រតេងអញ» ជាឋានន្តរនាមសម្រាប់រាជវង្សានុវង្ស អភិជន មហាមន្ត្រី […]