អត្ថបទចុងក្រោយ
បន្លែក្រសាំងទាប ជា​រុក្ខជាតិប្រភេទស្មៅ ដែលអាចដុះបានដោយឯងឯង ប៉ុន្តែមានគុណប្រយោជន៍ជាច្រើនសម្រាប់សុខភាព និងសម្រស់ លំផក ជាមួកមួយប្រភេទ សម្រាប់ប្រើប្រាស់បែង ចែកតាមលំដាប់តួនាទី និងក្នុងពិធីផ្សេងៗ នៅក្នុងវប្បធម៌ខ្មែរ ប្រវត្តិ អត្ថន័យ នៃព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល និងរបៀបរបបនៃការប្រារព្ធព្រះរាជពិធី ក្រកោ រុក្ខជាតិដុះនៅតំបន់ព្រៃភ្នំកម្ពុជា អាចប្រើប្រាស់ជាឱសថសម្រាប់ព្យាបាលជំងឺជាច្រើនមុខ ៧ចំណុច ក្នុងជីវភាពប្រចាំថ្ងៃ ដែលឪម្តាយគួរចៀងវាងក្នុងការចិញ្ចឹមកូនរបស់អ្នក អត្ថន័យដ៏ជ្រាលជ្រៅ និងមូលហេតុពិត ដែល «ផ្តិលថ្មកែវ» បានក្លាយជានិមិត្តរូបរបស់ខេត្តពោធិ៍សាត់  ប្រវត្តិកាលពី១១៧ឆ្នាំមុន ទាក់ទងនឹងរឿងរ៉ាវដែលនាំឲ្យសៀមប្រគល់ខេត្តបាត់ដំបង មកឲ្យខ្មែរវិញក្រោមការគ្រប់គ្រងដោយបារាំង នាសម័យនោះ

ព្រះអគ្គិកីឡា ឬភ្លើងគុបកីឡា កំពុងស្ថិតនៅប្រទេសហ្វីលីពីន បន្ទាប់ពីទើបចាកចេញពីប្រទេសវៀតណាម

ហ្វីលីពីន ៖ ព្រះអគ្គីកីឡា ឬភ្លើងគុបកីឡា ដែលកំពុងដង្ហែព័ទ្ធជុំវិញប្រទេសអាស៊ានទាំង១០ និងប្រទេសទីម័រខាងកើត បានបញ្ចប់ការដង្ហែរក្នុងប្រទេសវៀតណាម និងបានបន្តធ្វើដំណើរទៅដល់អាកាសយានដ្ឋានរដ្ឋធានីម៉ានីលប្រទេសហ្វីលីពីនហើយ នៅថ្ងៃទី២៥ មីនា ២០២៣ នេះ ។

រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាបេសកជនពិសេសតំណាងគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម លោក ហោ សារុន ដែលបានដឹកនាំក្បួនដង្ហែព្រះអគ្គិជ័យកីឡា និងភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម បានឲ្យដឹងនៅថ្ងៃនេះថា ការដង្ហែរភ្លើងគុបកីឡាបានទៅដល់អាកាសយានដ្ឋានអន្តរជាតិ Ninoy Aquino International Airport នៃរដ្ឋធានីម៉ានីល ប្រទេសហ្វីលីពីន នាព្រលឹមថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣នេះ ។ ការដង្ហែភ្លើងគុបទៅដល់ បានទទួលការអញ្ជើញស្វាគមន៍ពី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសហ្វីលីពីន លោក ផន ពៅ និងអគ្គលេខាធិការរងគណៈកម្មាធិការអូឡាំពិក លោក CARL IRVING SAMBRANO ផងដែរ។

ភ្លើងគប់កីឡា បានដង្ហែយកទៅរក្សាទុកនៅស្ថានទូតកម្ពុជា ប្រចាំប្រទេសហ្វីលីពីន ដើម្បីត្រៀមរៀបចំពិធីរត់ភ្លើងគប់ នៅទីក្រុងTagaytay ជាផ្លូវការនាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣។ បន្ទាប់ពីស្ថិតនៅក្នុងប្រទេសហ្វីលីពីន អស់រយៈពេល ៣ថ្ងៃ ព្រះអគ្គីកីឡា នឹងបន្តទៅប្រទេសប្រ៊ុយណេ។ បន្ទាប់ពីប្រទេសប្រុយណេ ភ្លើងគុបកីឡានឹងធ្វើដំណើរទៅប្រទេសឥណ្ឌូណេស៊ី, បន្តទៅប្រទេសទីម័រខាងកើត, ទៅប្រទេសម៉ាឡេស៊ី, ទៅប្រទេសសឹង្ហបុរី, ទៅប្រទេសថៃ, បន្តមកប្រទេសឡាវ មុននឹងវិលមកដល់កម្ពុជាវិញ នៅថ្ងៃទី២៨ មេសា ឆ្នាំ២០២៣។ នៅពេលបានវិលត្រឡប់មកកម្ពុជាវិញ ភ្លើងគុបកីឡានឹងបន្តដង្ហែរបន្ថែមទៀត ចាប់ពីថ្ងៃទី២៩ មេសា រហូតដល់ល្ងាចថ្ងៃទី៥ ឧសភា ដោយធ្វើដំណើរឆ្លងកាត់ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ និងកំពង់ចាម និងវិលត្រឡប់មកពហុកីឡា ដ្ឋានជាតិមរតកតេជោនាវេលាម៉ោង៨កន្លះយប់ គឺនៅចំពេលដែលពិធីប្រកាសបើកការប្រកួតកីឡាស៊ីហ្គេមជាផ្លូវការ លើកទី៣២ ឆ្នាំ២០២៣។ គិតត្រឹមថ្ងៃទី២៥ មីនានេះ ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះជាលើកដំបូងនោះ គឺនៅសល់រយ:ពេល ៤២ថ្ងៃ ទៅមុខទៀត ៕

ទំព័រផ្សេងៗ