អត្ថបទចុងក្រោយ
បន្លែក្រសាំងទាប ជា​រុក្ខជាតិប្រភេទស្មៅ ដែលអាចដុះបានដោយឯងឯង ប៉ុន្តែមានគុណប្រយោជន៍ជាច្រើនសម្រាប់សុខភាព និងសម្រស់ លំផក ជាមួកមួយប្រភេទ សម្រាប់ប្រើប្រាស់បែង ចែកតាមលំដាប់តួនាទី និងក្នុងពិធីផ្សេងៗ នៅក្នុងវប្បធម៌ខ្មែរ ប្រវត្តិ អត្ថន័យ នៃព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល និងរបៀបរបបនៃការប្រារព្ធព្រះរាជពិធី ក្រកោ រុក្ខជាតិដុះនៅតំបន់ព្រៃភ្នំកម្ពុជា អាចប្រើប្រាស់ជាឱសថសម្រាប់ព្យាបាលជំងឺជាច្រើនមុខ ៧ចំណុច ក្នុងជីវភាពប្រចាំថ្ងៃ ដែលឪម្តាយគួរចៀងវាងក្នុងការចិញ្ចឹមកូនរបស់អ្នក អត្ថន័យដ៏ជ្រាលជ្រៅ និងមូលហេតុពិត ដែល «ផ្តិលថ្មកែវ» បានក្លាយជានិមិត្តរូបរបស់ខេត្តពោធិ៍សាត់  ប្រវត្តិកាលពី១១៧ឆ្នាំមុន ទាក់ទងនឹងរឿងរ៉ាវដែលនាំឲ្យសៀមប្រគល់ខេត្តបាត់ដំបង មកឲ្យខ្មែរវិញក្រោមការគ្រប់គ្រងដោយបារាំង នាសម័យនោះ

តើអ្នកគួរ ឬមិនគួរក្នុងការបន្តជាមួយនឹងទំនាក់ទំនងដែលមិនច្បាស់លាស់ ? វគ្គ១

នៅលើលោកនេះ មិនថាឡើយអ្នក មិនថាឡើយខ្ញុំ មិនថាឡើយមនុស្សដទៃទៀតសុទ្ធតែធ្លាប់ជួបរឿងខកចិត្ត ដល់ពេលខ្លះការខកចិត្តពីមួយថ្ងៃទៅមួយថ្ងៃ មួយដងទៅមួយដង ធ្វើ៎ឲ្យយើងសឹងតែមិនអាចដេកលក់ ពេលខ្លះមានអារម្មណ៍ថាខ្លួនកំពុងស្ថិតនៅក្នុងតំបន់មួយដែលគ្រោះថ្នាក់ និងឯការជាទីបំផុតមួយដែលគ្មាននរណាអាចដឹង និងយល់បាន ។ ទាំងអស់នេះកើតឡើងចេញពីការខកចិត្ត អ្នកខ្លះខកទាំងចិត្ត ខកទាំងកាយ អ្នកខ្លះខកទាំងទ្រព្យសម្បតិ្ត កិត្តិយសជាដើម ។ល។ ការខកចិត្តទាំងឡាយរមែងតែងតែមានដើមហេតុដើមចមរបស់វា តួយ៉ាងយើងនិយាយដល់ការធ្វើទំនាក់ទំនងតែម្តង ។ ការធ្វើទំនាក់ទំនងពិតជាមានសារសំខាន់ខ្លាំងណាស់នៅក្នុងសង្គម ក្នុងមូលដ្ឋានមួយនៃការប្រាស្រ័យគ្នាពីមនុស្សម្នាក់ទៅមនុស្សម្នាក់ផ្សេងទៀត ។ មនុស្សទាំងឡាយសុទ្ធតែចង់បាននូវការទុកចិត្តគ្នាទៅវិញទៅមក មិនថាឡើយទំនាក់ទំនងក្នុងរបរជំនួញ ទំនាក់ទំនងក្នុងការងារ ទំនាក់ទំនងស្នេហាជាដើម ។​

ហេតុអ្វីបានជាទំនុកចិត្តពិតជាមានសារៈសំខាន់ដល់ម្លឹង ?

ពិតណាស់ ទំនុកចិត្តគឺជាគ្រឿងក្នុង ឬកោសិការដ៏សំខាន់ជាទីបំផុតនៃទំនាក់ទំនងរវាងមនុស្សពីរនាក់ ឬមនុស្សមួយក្រុម ។ វាតម្រូវឲ្យមានការទុកចិត្តគ្នា ពេលខ្លះមិនចាំបាច់តែជិះទូកជាមួយគ្នានោះទេ តែត្រឹមមានគោលដៅរួមគ្នាមួយ នោះ ទំនាក់ទំនងរបស់អ្នកជាមួយនរណាម្នាក់នឹងមានអនាគតល្អវែងឆ្ងាយ ។ ឧទាហរណ៍ អ្នកមានទំនាក់ទំនងជាមួយនរណាម្នាក់ដែលជិតស្និទ្ធខ្លាំងបំផុតមួយ អ្នកប្រាកដជារមែងចង់បានអ្នកដែលមានការគិតគូរជាមួយអ្នកឲ្យបានគត់មត់ និងយូរអង្វែង តែចៃដន្យអ្វី គេនោះមិនគិតដូចអ្នកឡើយ គេខ្វល់អំពីខ្លួនគេ ច្រើនជាងខ្លួនអ្នក ។ និយាយនេះមិនមែនបានន័យថា អ្នកទាមទារការយកចិត្តទុកដាក់ពីនរណាម្នាក់ឡើយ​ តែជឿច្បាស់ថា អ្នកចង់បានភាពច្បាស់លាស់ ដូចជាភាពជាដៃគូររវាងបុរស និងនារីអ៊ីចឹង ។ អ្នកនឹងបន្តសេពគប់ជាមួយគាត់ទៀតឬទេ បើមនុស្សដែលអ្នកកំពុងតែទាក់ទងជាមួយនោះ គាត់មិនដែលគិតអំពីផលប្រយោជន៍ជារួមមួយជាមួយនឹងអ្នកផង ។ អ្នកមិនគួរនៅបន្តត្រាំត្រែង រង់ចាំថ្ងៃណាមួយ ឬព្យាយាមស្វែងយល់អំពីគាត់បន្តទៀតនោះទេ ។ អ្នកនៅជាមួយគាត់កាន់តែច្រើន ឱកាសអភិវឌ្ឍន៍ខ្លួនរបស់អ្នកកាន់តែខើច ស្របពេលដែលគាត់មានគ្រប់យ៉ាងដោយសារតែគាត់មានអ្នកដែលចាំនៅក្បែរ ផ្តល់កម្លាំងចិត្តគ្រប់យ៉ាងក្នុងការតស៊ូក្នុងជីវិត ពេលក្រឡេកមកមើលជីវិតរបស់អ្នកគឺគ្មានអ្វីទាំងអស់ មានតែគាត់ម្នាក់ ហើយគាត់ក៏មិនសូវគិតគូរពីអ្នកទៀត គាត់គិតគូរ និងស្រឡាញ់ខ្លួនគាត់ ច្រើនជាងស្រឡាញ់អ្នកទៅទៀត ។ ខាតពេលណាស់ដែលអ្នកបន្តស្នាក់នៅជាមួយនឹងទំនាក់ទំនងដែលមានភាពស្រពេចស្រពិល ។ អ្នកនឹងបាត់បង់ឱកាសល្អៗ និងមនុស្សល្អៗជាច្រើន ដែលគេកំពុងរង់ចាំអ្នក ជួយលើកទឹកចិត្តអ្នក និងចង់សាងសង់អនាគតជាមួយអ្នក ។ ចូរជឿលើខ្លួនឯង ថាអ្នកនៅតែអាចរស់នៅបានដោយគ្មានគាត់ ព្រោះអ្នកជាមនុស្សពូកែស្រាប់ អ្នកមានគោលដៅរបស់អ្នកស្រាប់ហើយ គ្រាន់តែអ្នកកំពុងលង់ជាមួយនឹងការស្រមើស្រម៉ៃមួយពេលប៉ុណ្ណោះ ។ ចូរចាកចេញតែម្តងទៅ អ្នកនឹងមិនស្លាប់ទេ អ្នកនឹងបន្តរីកចម្រើនខ្លួនឯង រហូតដល់ពេលវេលាសាកសមមួយ អ្នកនឹងជួបជាមួយនឹងមនុស្សដែលគាត់ក៏កំពុងរង់ចាំអ្នកដូចគ្នា ។ ហេតុអីត្រូវចំណាយពេលខ្ជះខ្ជាយឥតប្រយោជន៍ជាមួយនឹងមនុស្សដែលគ្មានគោលដៅជាមួយអ្នកនោះធ្វើអ្វី ។ មនុស្សដែលមិនមានភាពច្បាស់លាស់សូម្បីតែក្នុងជីវិតរបស់គេ មនុស្សដែលអាត្មានិយមគិតគូរតែខ្លួនឯងដូច្នេះ មិនសមណាមានអ្នកធ្វើជាទីប្រឹក្សា ក៏ដូចជាអ្នកកំដរបេះដូងទំនេរ ពោរពេញទៅដោយភាពមិនប្រាកដប្រជាដូចជាគេនោះទេ ។ គាត់គ្មានតម្លៃអ្វីដែលអ្នកត្រូវចំនាយពេលដល់ថ្នាក់ហ្នឹងទេ ព្រោះអ្នកនៅមានក្រុមគ្រួសារ និងមិត្តភ័ក្តិល្អៗរបស់អ្នកផ្សេងទៀត ។ ក្រុមមនុស្សដែលមិនអាត្មានិយម និងតែងតែគិតគូរពីអ្នកគ្រប់ពេលមិនដែលនៅឆ្ងាយពីអ្នកទេ ។ ពួកគេជាគ្រួសាររបស់អ្នក ពួកគេតែងតែលើកទឹកចិត្តអ្នកគ្រប់ពេល មិនថាឡើយអ្នកក្លាយជាអ្វីក៏ដោយ អ្នកនៅតែជាមនុស្សដែលពួកគាត់ត្រូវការ និងមានសារសំខាន់ស្មើត្បូងពេជ្យ ។

(មានបន្តទៀត)

ទំព័រផ្សេងៗ