តើអ្នកគួរ ឬមិនគួរក្នុងការបន្តជាមួយនឹងទំនាក់ទំនងដែលមិនច្បាស់លាស់ ? វគ្គ១

នៅលើលោកនេះ មិនថាឡើយអ្នក មិនថាឡើយខ្ញុំ មិនថាឡើយមនុស្សដទៃទៀតសុទ្ធតែធ្លាប់ជួបរឿងខកចិត្ត ដល់ពេលខ្លះការខកចិត្តពីមួយថ្ងៃទៅមួយថ្ងៃ មួយដងទៅមួយដង ធ្វើ៎ឲ្យយើងសឹងតែមិនអាចដេកលក់ ពេលខ្លះមានអារម្មណ៍ថាខ្លួនកំពុងស្ថិតនៅក្នុងតំបន់មួយដែលគ្រោះថ្នាក់ និងឯការជាទីបំផុតមួយដែលគ្មាននរណាអាចដឹង និងយល់បាន ។ ទាំងអស់នេះកើតឡើងចេញពីការខកចិត្ត អ្នកខ្លះខកទាំងចិត្ត ខកទាំងកាយ អ្នកខ្លះខកទាំងទ្រព្យសម្បតិ្ត កិត្តិយសជាដើម ។ល។ ការខកចិត្តទាំងឡាយរមែងតែងតែមានដើមហេតុដើមចមរបស់វា តួយ៉ាងយើងនិយាយដល់ការធ្វើទំនាក់ទំនងតែម្តង ។ ការធ្វើទំនាក់ទំនងពិតជាមានសារសំខាន់ខ្លាំងណាស់នៅក្នុងសង្គម ក្នុងមូលដ្ឋានមួយនៃការប្រាស្រ័យគ្នាពីមនុស្សម្នាក់ទៅមនុស្សម្នាក់ផ្សេងទៀត ។ មនុស្សទាំងឡាយសុទ្ធតែចង់បាននូវការទុកចិត្តគ្នាទៅវិញទៅមក មិនថាឡើយទំនាក់ទំនងក្នុងរបរជំនួញ ទំនាក់ទំនងក្នុងការងារ ទំនាក់ទំនងស្នេហាជាដើម ។​ ហេតុអ្វីបានជាទំនុកចិត្តពិតជាមានសារៈសំខាន់ដល់ម្លឹង ? ពិតណាស់ ទំនុកចិត្តគឺជាគ្រឿងក្នុង ឬកោសិការដ៏សំខាន់ជាទីបំផុតនៃទំនាក់ទំនងរវាងមនុស្សពីរនាក់ ឬមនុស្សមួយក្រុម ។ វាតម្រូវឲ្យមានការទុកចិត្តគ្នា ពេលខ្លះមិនចាំបាច់តែជិះទូកជាមួយគ្នានោះទេ តែត្រឹមមានគោលដៅរួមគ្នាមួយ នោះ ទំនាក់ទំនងរបស់អ្នកជាមួយនរណាម្នាក់នឹងមានអនាគតល្អវែងឆ្ងាយ ។ ឧទាហរណ៍ អ្នកមានទំនាក់ទំនងជាមួយនរណាម្នាក់ដែលជិតស្និទ្ធខ្លាំងបំផុតមួយ អ្នកប្រាកដជារមែងចង់បានអ្នកដែលមានការគិតគូរជាមួយអ្នកឲ្យបានគត់មត់ និងយូរអង្វែង តែចៃដន្យអ្វី គេនោះមិនគិតដូចអ្នកឡើយ គេខ្វល់អំពីខ្លួនគេ ច្រើនជាងខ្លួនអ្នក ។ និយាយនេះមិនមែនបានន័យថា អ្នកទាមទារការយកចិត្តទុកដាក់ពីនរណាម្នាក់ឡើយ​ តែជឿច្បាស់ថា អ្នកចង់បានភាពច្បាស់លាស់ ដូចជាភាពជាដៃគូររវាងបុរស […]

សប្ដាហ៍ទី២ខែមីនា កម្ពុជាទទួលបានភ្ញៀវទេសចរសរុបជាង ៣០ម៉ឺននាក់ 

សប្ដាហ៍ទី២ ខែមីនា កម្ពុជាទទួលបានភ្ញៀវទេសចរសរុបជាង ៣០ម៉ឺននាក់ ។ យោងតាមក្រសួងទេសចរណ៍ ក្នុងសប្តាហ៍ទី២ ចាប់ពីថ្ងៃទី១៣-១៩ ខែមីនា ២០២៣ កម្ពុជាទទួលបានភ្ញៀវទេសចរសរុបចំនួន ៣០ម៉ឺន ៦ពាន់ ៥១៦នាក់ ក្នុងនោះភ្ញៀវជាតិ ២៥ម៉ឺន ៤ពាន់ ៦១៨នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង៥ម៉ឺន ១ពាន់ ៨៩៨នាក់។ គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ – ខេត្តព្រះសីហនុ ៦ម៉ឺន ៨ពាន់ ៦៧នាក់ – ខេត្តសៀមរាប ៤ម៉ឺន ២ពាន់ ៨៦៣នាក់ – រាជធានីភ្នំពេញ ៤ម៉ឺន ៤៧៣នាក់ – ខេត្តកំពត ២ម៉ឺន ៥ពាន់ ២៣៣នាក់ – ខេត្តបាត់ដំបង ២ម៉ឺន ៥ពាន់ ១៩៩នាក់ – ខេត្តកំពង់ចាម ១ម៉ឺន ៤ពាន់ ១៨០នាក់ – ខេត្តបន្ទាយមានជ័យ ១ម៉ឺន […]