អត្ថបទចុងក្រោយ
ប្រវត្តិនៃវប្បធម៌ស្លៀកសំពត់​ចងក្បិនដំបូងបង្អស់នៃជនជាតិខ្មែរ បន្លែក្រសាំងទាប ជា​រុក្ខជាតិប្រភេទស្មៅ ដែលអាចដុះបានដោយឯងឯង ប៉ុន្តែមានគុណប្រយោជន៍ជាច្រើនសម្រាប់សុខភាព និងសម្រស់ លំផក ជាមួកមួយប្រភេទ សម្រាប់ប្រើប្រាស់បែង ចែកតាមលំដាប់តួនាទី និងក្នុងពិធីផ្សេងៗ នៅក្នុងវប្បធម៌ខ្មែរ ប្រវត្តិ អត្ថន័យ នៃព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល និងរបៀបរបបនៃការប្រារព្ធព្រះរាជពិធី ក្រកោ រុក្ខជាតិដុះនៅតំបន់ព្រៃភ្នំកម្ពុជា អាចប្រើប្រាស់ជាឱសថសម្រាប់ព្យាបាលជំងឺជាច្រើនមុខ ៧ចំណុច ក្នុងជីវភាពប្រចាំថ្ងៃ ដែលឪម្តាយគួរចៀងវាងក្នុងការចិញ្ចឹមកូនរបស់អ្នក អត្ថន័យដ៏ជ្រាលជ្រៅ និងមូលហេតុពិត ដែល «ផ្តិលថ្មកែវ» បានក្លាយជានិមិត្តរូបរបស់ខេត្តពោធិ៍សាត់ 

ស្ពានដែកមួយខែ្ស នៅស្រុកវាលវែង ខេត្តពោធិ៍សាត់ បានរងការបាក់ដោយសារការដឹកធ្ងន់

ពោធិ៍សាត់ ៖ ស្ពានដែកវែងឆ្លងកាត់ស្ទឹងមួយខ្សែ នៅខេត្តពោធិ៍សាត់ បានបាក់នៅថ្ងៃទី១៧ ខែមីនានេះ ដោយសារតែការដឹកទម្ងន់ធ្ងន់ខ្លាំងឆ្លងកាត់។ ហេតុការណ៍បាក់ស្ពាននេះ បានកើតឡើងវេលាម៉ោង ១៤ និង២៥នាទីរសៀល ។ ស្ពានដែលរងការបាក់នេះ ស្ថិតក្នុងភូមិឆាយលូក ឃុំអូរសោម  នៃស្រុកវាលវែង ដែលបង្កឡើងដោយរថយន្តមួយគ្រឿង ដែលដឹកថ្មឲ្យក្រុមហ៊ុនចិន RB ដើម្បីធ្វើផ្លូវលើថ្នល់ជាតិលេខ១០។ មិនមានសេចក្តីរាយការណ៍ នូវការបង្កឱ្យមានរបួសដល់អ្នកបើកបរ ឬអ្នកដទៃដែលកំពុងឆ្លងកាត់ស្ពានោះទេ។

អធិការស្រុកវាលវែង លោកវីរៈសេនីយ៍ឯក ធាង ឡេង បានឱ្យដឹងទៀតថា បច្ចុប្បន្នក្រុមហ៊ុនចិន RB កំពុងយករថយន្តស្ទូចមកស្ទូចរថយន្តបង្ករចេញពីស្ពាន ចំណែកឯការធ្វើចរាចរណ៍គឺអាចធ្វើចរាចរណ៍បាននៅលើស្ពានថ្មមួយផ្សេងទៀតដែលកំពុងសាងសង់នៅក្បែនោះ ប៉ុន្តែការបើកបរលើស្ពាននោះបានតែរថយន្តតូច និងម៉ូតូតែប៉ុណ្ណោះ៕

ទំព័រផ្សេងៗ