ស្ពានដែកមួយខែ្ស នៅស្រុកវាលវែង ខេត្តពោធិ៍សាត់ បានរងការបាក់ដោយសារការដឹកធ្ងន់

ពោធិ៍សាត់ ៖ ស្ពានដែកវែងឆ្លងកាត់ស្ទឹងមួយខ្សែ នៅខេត្តពោធិ៍សាត់ បានបាក់នៅថ្ងៃទី១៧ ខែមីនានេះ ដោយសារតែការដឹកទម្ងន់ធ្ងន់ខ្លាំងឆ្លងកាត់។ ហេតុការណ៍បាក់ស្ពាននេះ បានកើតឡើងវេលាម៉ោង ១៤ និង២៥នាទីរសៀល ។ ស្ពានដែលរងការបាក់នេះ ស្ថិតក្នុងភូមិឆាយលូក ឃុំអូរសោម  នៃស្រុកវាលវែង ដែលបង្កឡើងដោយរថយន្តមួយគ្រឿង ដែលដឹកថ្មឲ្យក្រុមហ៊ុនចិន RB ដើម្បីធ្វើផ្លូវលើថ្នល់ជាតិលេខ១០។ មិនមានសេចក្តីរាយការណ៍ នូវការបង្កឱ្យមានរបួសដល់អ្នកបើកបរ ឬអ្នកដទៃដែលកំពុងឆ្លងកាត់ស្ពានោះទេ។ អធិការស្រុកវាលវែង លោកវីរៈសេនីយ៍ឯក ធាង ឡេង បានឱ្យដឹងទៀតថា បច្ចុប្បន្នក្រុមហ៊ុនចិន RB កំពុងយករថយន្តស្ទូចមកស្ទូចរថយន្តបង្ករចេញពីស្ពាន ចំណែកឯការធ្វើចរាចរណ៍គឺអាចធ្វើចរាចរណ៍បាននៅលើស្ពានថ្មមួយផ្សេងទៀតដែលកំពុងសាងសង់នៅក្បែនោះ ប៉ុន្តែការបើកបរលើស្ពាននោះបានតែរថយន្តតូច និងម៉ូតូតែប៉ុណ្ណោះ៕