អត្ថបទចុងក្រោយ
ប្រវត្តិនៃវប្បធម៌ស្លៀកសំពត់​ចងក្បិនដំបូងបង្អស់នៃជនជាតិខ្មែរ បន្លែក្រសាំងទាប ជា​រុក្ខជាតិប្រភេទស្មៅ ដែលអាចដុះបានដោយឯងឯង ប៉ុន្តែមានគុណប្រយោជន៍ជាច្រើនសម្រាប់សុខភាព និងសម្រស់ លំផក ជាមួកមួយប្រភេទ សម្រាប់ប្រើប្រាស់បែង ចែកតាមលំដាប់តួនាទី និងក្នុងពិធីផ្សេងៗ នៅក្នុងវប្បធម៌ខ្មែរ ប្រវត្តិ អត្ថន័យ នៃព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល និងរបៀបរបបនៃការប្រារព្ធព្រះរាជពិធី ក្រកោ រុក្ខជាតិដុះនៅតំបន់ព្រៃភ្នំកម្ពុជា អាចប្រើប្រាស់ជាឱសថសម្រាប់ព្យាបាលជំងឺជាច្រើនមុខ ៧ចំណុច ក្នុងជីវភាពប្រចាំថ្ងៃ ដែលឪម្តាយគួរចៀងវាងក្នុងការចិញ្ចឹមកូនរបស់អ្នក អត្ថន័យដ៏ជ្រាលជ្រៅ និងមូលហេតុពិត ដែល «ផ្តិលថ្មកែវ» បានក្លាយជានិមិត្តរូបរបស់ខេត្តពោធិ៍សាត់ 

ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង ចុះផ្តល់អំណោយជូនពលរដ្ឋ ៤៥គ្រួសារ ដែលរងគ្រោះដោយសារភ្លើងឆេះផ្ទះនៅក្នុងក្រុងកំពង់ឆ្នាំង

កំពង់ស្ពឺ ៖ ប្រជាពលរដ្ឋ ៤៥គ្រួសារ ដែលរងគ្រោះដោយសារអគ្គីភ័យឆាបឆេះផ្ទះអស់ទាំងស្រុង នៅក្នុងក្រុងកំពង់ឆ្នាំង ត្រូវបានព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកំពង់ឆ្នាំង លោក អ៊ិត សុធា បានដឹកនាំមន្ត្រីរាជការនៅក្នុងស្ថាបន័អយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំងទាំងអស់ នាំយកថវិកាទៅផ្តល់ជូន ។

សូមបញ្ជាក់ថា ផ្ទះប្រជាពលរដ្ឋចំនួន ២៧ខ្នង នៅក្នុងសង្កាត់ផ្សារឆ្នាំង នៃក្រុងកំពង់ឆ្នាំង ត្រូវបានអគ្គីភ័យឆេះអស់ទាំងស្រុង កាលពីព្រឹកថ្ងៃទី១២ មីនា ឆ្នាំ២០២៣ ។ សេចក្តីរាយការណ៍ពីអភិបាលក្រុងកំពង់ឆ្នាំង លោក ហ៊ីង ភ័ព្វមីនា បានឲ្យដឹងថា អគ្គិភ័យបានកើតចេញពីផ្ទះពល រដ្ឋដែលជាអាជីវកឆ្អើរត្រីលក់។

ការនាំយកថវិការទៅផ្តល់ជូនពលរដ្ឋរងគ្រោះទាំង ៤៥គ្រួសារនោះ បានធ្វើឡើងនៅរសៀលថ្ងៃទី១៥ មីនា ២០២៣ នេះ ដោយគ្រួសារនិមួយៗទទួលបាន ថវិកាចំនួន ២០ម៉ឺនរៀល ។ លោកព្រះរាជអាជ្ញា ក្នុងឱកាសនាំយកថវិការទៅផ្តល់ជូនពលរដ្ឋរងគ្រោះទាំងនោះ បានសម្ដែងនូវការសោកស្ដាយចំពោះឧបទ្ទវហេតុនេះ និងបានផ្ដាំទៅកាន់ប្រជាពលរដ្ឋផ្សេងៗទៀត ត្រូវមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ដោយសារនេះជារដូវក្តៅ ដែលធ្វើឲ្យភ្លើងងាយនឹងឆាបឆេះ ។ លោកព្រះរាជអាជ្ញាបានថ្លែងបន្តទៀតថា ថវិការតិចតួចដែលបានផ្តល់ជូនពលរដ្ឋទាំងនេះ គឺជាទឹកចិត្តរបស់មន្រ្តីនៅក្នុងស្ថាបន័អយ្យការនៃខេត្តកំពង់ឆ្នាំង ដូចទៅនឹងប្រសាសន៏របស់សម្តេចហ៊ុន សែន ដែលលោកធ្លាប់លើកឡើងថា លោកមិនអោយប្រជាពលរដ្ឋណាស្លាប់ដោយអត់អាហារហូបចុកនោះទេ ។

ស្ថាបន័អយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង ត្រូវបានគេមើលឃើញថា ត្រូវបានប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ឆ្នាំងមានការគោរព និងស្រឡាញ់ច្រើន ។ កន្លងមក ក៏ដូចជាពេលនេះលោកតែងតែយកចិត្តទុកដាក់នៅពេលប្រជាពលរដ្ឋជួបការលំបាក មិនថានៅទីណាក៏ក្រុមលោកមិនខ្លាចនឿយហត់ផងដែរ ៕

ទំព័រផ្សេងៗ