អត្ថបទចុងក្រោយ
ប្រវត្តិនៃវប្បធម៌ស្លៀកសំពត់​ចងក្បិនដំបូងបង្អស់នៃជនជាតិខ្មែរ បន្លែក្រសាំងទាប ជា​រុក្ខជាតិប្រភេទស្មៅ ដែលអាចដុះបានដោយឯងឯង ប៉ុន្តែមានគុណប្រយោជន៍ជាច្រើនសម្រាប់សុខភាព និងសម្រស់ លំផក ជាមួកមួយប្រភេទ សម្រាប់ប្រើប្រាស់បែង ចែកតាមលំដាប់តួនាទី និងក្នុងពិធីផ្សេងៗ នៅក្នុងវប្បធម៌ខ្មែរ ប្រវត្តិ អត្ថន័យ នៃព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល និងរបៀបរបបនៃការប្រារព្ធព្រះរាជពិធី ក្រកោ រុក្ខជាតិដុះនៅតំបន់ព្រៃភ្នំកម្ពុជា អាចប្រើប្រាស់ជាឱសថសម្រាប់ព្យាបាលជំងឺជាច្រើនមុខ ៧ចំណុច ក្នុងជីវភាពប្រចាំថ្ងៃ ដែលឪម្តាយគួរចៀងវាងក្នុងការចិញ្ចឹមកូនរបស់អ្នក អត្ថន័យដ៏ជ្រាលជ្រៅ និងមូលហេតុពិត ដែល «ផ្តិលថ្មកែវ» បានក្លាយជានិមិត្តរូបរបស់ខេត្តពោធិ៍សាត់ 

ក្រសួងព្រះបរមរាជវាំង ចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ពីមូលហេតុដែលនាំឲ្យឆេះព្រះរាជដំណាក់ព្រះមហាក្សត្រនៅខេត្តសៀមរាប

សៀមរាប ៖ អគ្គីភ័យឆេះអគារព្រះរាជដំណាក់តូច នៃព្រះរាជដំណាក់របស់ព្រះមហាក្សត្រនៅខេត្តសៀមរាប ត្រូវបានក្រសួងព្រះបរមរាជវាំង ចេញសេចក្តីប្រកាសបញ្ជាក់ពីមូលហេតុហើយ ។  អគារព្រះរាជដំណាក់តូច នៃព្រះរាជដំណាក់របស់ព្រះមហាក្សត្រ ដែលបានរងការឆេះនោះ គឺស្ថិនៅក្បែហ្នឹងទីសក្ការៈព្រះអង្គចេក ព្រះអង្គចម ដែលមានទីតាំងស្ថិតនៅ សង្កាត់ស្វាយដង្គំ, ក្រុងសៀមរាប, ខេត្តសៀមរាប ។ ករណីអគ្គីភ័យឆាឆេះផ្នែកខ្លះនៃអគារព្រះរាជដំណាក់តូច នៃព្រះរាជដំណាក់របស់ព្រះមហាក្សត្រ បានកើតឡើងនៅវេលាម៉ោង ២២ ៖២០នាទីយប់ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ បានធ្វើឲ្យមានការភ្ញាក់ផ្អើលដល់អ្នកនៅទីតាំងជិតនោះ ជាពិសេសអ្នកលេងបណ្ដាញសង្គម ចង់ដឹងពីមូលហេតុពិត នៃការនាំឲ្យការករណីអគ្គីភ័យនេះ ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងព្រះបរមរាជវាំង ដែលចេញផ្សាយនៅថ្ងៃទី១៣ មីនា ២០២៣នេះ បានបង្ហាញឲ្យដឹងពីថា មូលហេតុដែលនាំឲ្យមានអគ្គីភ័យនេះ កើតឡើង គឺ«បណ្តាលមកពីការឆ្លងចរន្តអគ្គិសនី (ទុស្សេខ្សែភ្លើង )» ។ ក្នុងសេចក្តីប្រកាសព័ត៌មានដដែល ក្រសួងព្រះបរមរាជវាំង នៅបានសរសេរបង្ហាញពីសេចក្តីសោកស្តាយចំពោះព្រឹត្តិការណ៍ ជាអកុសលនេះ ។ នៅក្នុងសេចក្តីប្រកាសរបស់ព្រះបរមរាជវាំងដដែល ពុំមានបញ្ជាក់ពីទំហំនៃការខូចខាតទ្រព្យសម្បតិនៅក្នុងអគារព្រះរាជដំណាក់ដែលរងការឆេះនោះឡើយ ។

បើតាមការបញ្ជាក់ពីអភិបាលខេត្តសៀមរាប  លោក ទៀត សីហា  ដែលបានដឹកនាំមន្ត្រីចុះបញ្ជាផ្ទាល់បានឲ្យដឹងថា ករណីអគ្គិសភ័យនេះ ត្រូវបានមន្ត្រីមានសមត្ថកិច្ចពន្លត់រលត់ទាំងស្រុងនៅម៉ោងប្រមាណជាង ១២ យប់ ថ្ងៃទី១៣ មីនា គឺក្រោយការឆាបឆេះអស់រយៈពេលជាង ១ម៉ោង ៕

ទំព័រផ្សេងៗ