ក្រសួងព្រះបរមរាជវាំង ចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ពីមូលហេតុដែលនាំឲ្យឆេះព្រះរាជដំណាក់ព្រះមហាក្សត្រនៅខេត្តសៀមរាប

សៀមរាប ៖ អគ្គីភ័យឆេះអគារព្រះរាជដំណាក់តូច នៃព្រះរាជដំណាក់របស់ព្រះមហាក្សត្រនៅខេត្តសៀមរាប ត្រូវបានក្រសួងព្រះបរមរាជវាំង ចេញសេចក្តីប្រកាសបញ្ជាក់ពីមូលហេតុហើយ ។  អគារព្រះរាជដំណាក់តូច នៃព្រះរាជដំណាក់របស់ព្រះមហាក្សត្រ ដែលបានរងការឆេះនោះ គឺស្ថិនៅក្បែហ្នឹងទីសក្ការៈព្រះអង្គចេក ព្រះអង្គចម ដែលមានទីតាំងស្ថិតនៅ សង្កាត់ស្វាយដង្គំ, ក្រុងសៀមរាប, ខេត្តសៀមរាប ។ ករណីអគ្គីភ័យឆាឆេះផ្នែកខ្លះនៃអគារព្រះរាជដំណាក់តូច នៃព្រះរាជដំណាក់របស់ព្រះមហាក្សត្រ បានកើតឡើងនៅវេលាម៉ោង ២២ ៖២០នាទីយប់ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ បានធ្វើឲ្យមានការភ្ញាក់ផ្អើលដល់អ្នកនៅទីតាំងជិតនោះ ជាពិសេសអ្នកលេងបណ្ដាញសង្គម ចង់ដឹងពីមូលហេតុពិត នៃការនាំឲ្យការករណីអគ្គីភ័យនេះ ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងព្រះបរមរាជវាំង ដែលចេញផ្សាយនៅថ្ងៃទី១៣ មីនា ២០២៣នេះ បានបង្ហាញឲ្យដឹងពីថា មូលហេតុដែលនាំឲ្យមានអគ្គីភ័យនេះ កើតឡើង គឺ«បណ្តាលមកពីការឆ្លងចរន្តអគ្គិសនី (ទុស្សេខ្សែភ្លើង )» ។ ក្នុងសេចក្តីប្រកាសព័ត៌មានដដែល ក្រសួងព្រះបរមរាជវាំង នៅបានសរសេរបង្ហាញពីសេចក្តីសោកស្តាយចំពោះព្រឹត្តិការណ៍ ជាអកុសលនេះ ។ នៅក្នុងសេចក្តីប្រកាសរបស់ព្រះបរមរាជវាំងដដែល ពុំមានបញ្ជាក់ពីទំហំនៃការខូចខាតទ្រព្យសម្បតិនៅក្នុងអគារព្រះរាជដំណាក់ដែលរងការឆេះនោះឡើយ ។ បើតាមការបញ្ជាក់ពីអភិបាលខេត្តសៀមរាប  លោក ទៀត សីហា  ដែលបានដឹកនាំមន្ត្រីចុះបញ្ជាផ្ទាល់បានឲ្យដឹងថា ករណីអគ្គិសភ័យនេះ […]