អត្ថបទចុងក្រោយ
បន្លែក្រសាំងទាប ជា​រុក្ខជាតិប្រភេទស្មៅ ដែលអាចដុះបានដោយឯងឯង ប៉ុន្តែមានគុណប្រយោជន៍ជាច្រើនសម្រាប់សុខភាព និងសម្រស់ លំផក ជាមួកមួយប្រភេទ សម្រាប់ប្រើប្រាស់បែង ចែកតាមលំដាប់តួនាទី និងក្នុងពិធីផ្សេងៗ នៅក្នុងវប្បធម៌ខ្មែរ ប្រវត្តិ អត្ថន័យ នៃព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល និងរបៀបរបបនៃការប្រារព្ធព្រះរាជពិធី ក្រកោ រុក្ខជាតិដុះនៅតំបន់ព្រៃភ្នំកម្ពុជា អាចប្រើប្រាស់ជាឱសថសម្រាប់ព្យាបាលជំងឺជាច្រើនមុខ ៧ចំណុច ក្នុងជីវភាពប្រចាំថ្ងៃ ដែលឪម្តាយគួរចៀងវាងក្នុងការចិញ្ចឹមកូនរបស់អ្នក អត្ថន័យដ៏ជ្រាលជ្រៅ និងមូលហេតុពិត ដែល «ផ្តិលថ្មកែវ» បានក្លាយជានិមិត្តរូបរបស់ខេត្តពោធិ៍សាត់  ប្រវត្តិកាលពី១១៧ឆ្នាំមុន ទាក់ទងនឹងរឿងរ៉ាវដែលនាំឲ្យសៀមប្រគល់ខេត្តបាត់ដំបង មកឲ្យខ្មែរវិញក្រោមការគ្រប់គ្រងដោយបារាំង នាសម័យនោះ

អ្នកជំនាញសេដ្ឋកិច្ចកំពុងមានក្តីព្រួយបារម្ភ ក្រោយរយៈពេលត្រឹមតែ ៤៨ម៉ោង នៃការដួលរលំនៃធនាគារធំៗ ចំនួន២ របស់សហរដ្ឋអាមេរិក

បរទេស ៖ ស្ថានភាពសេដ្ឋកិច្ចនៅសហរដ្ឋអាមេរិក ត្រូវបានគេរាយការណ៍ថា កំពុងមានភាពរង្គោះរង្គើរ ក្រោយរយៈពេលត្រឹមតែជាង ៤៨ម៉ោងប៉ុណ្ណោះ នៃការដួលរលំនៃធនាគារធំៗចំនួន២ ។ សេចក្តីរាយការណ៍ពីសារព័ត៌មាន Thestreet បានឱ្យដឹងថា ធនាគារធំៗ ចំនួន ២នៅសហរដ្ឋអាមេរិក បានបិទទ្វារនោះ ទី១ គឺ ធនាគារ Silicon Valley Bank (SVB) និងធនាគារ Crypto Silvergate។ ក្តីព្រួយបារម្ភធំបំផុតនៃការបិទទ្វាររបស់ធនាគារទាំងពីរនេះ ក៏ព្រោះតែធនាគារទាំងនេះ បានបម្រើផ្នែកសេដ្ឋកិច្ចនៅក្នុងវិស័យបច្ចេកវិទ្យា និងឧស្សាហកម្មរូបិយប័ណ្ណគ្រីបតូ ។ សេចក្តីរាយការណ៍បានឲ្យដឹងថា មូលហេតុចម្បងដែលនាំឱ្យធនាគារទាំងពីរដួលរលំវិញនោះគឺ ចំពោះ (SVB) គឺដោយសារ ធនាគារកណ្ដាលអាមេរិកបានតម្លើងអត្រាការប្រាក់ ស្របពេលក្រុមហ៊ុនធុរកិច្ចថ្មីដែលជាអតិថិជនរបស់ធនាគារនេះ ។ មនុស្សជាច្រើន បានសម្រុកដកប្រាក់ចេញ ដើម្បីទប់ទល់វិបត្តិហិរញ្ញវត្ថុរបស់ពួកគេ ដែលនាំឲ្យ Silicon Valley Bank (SVB) អស់សាច់ប្រាក់បង្វិល។ ដោយឡែកចំពោះ Silvergate វិញ កើតឡើងបន្ទាប់ពីធនាគារនេះរងសម្ពាធពីនិយ័តករ និងនាយកដ្ឋានយុត្តិធម៌របស់អាមេរិក ពាក់ព័ន្ធនឹងករណីក្ស័យធនរបស់ក្រុមហ៊ុនគ្រីបតូ FTX ដែលត្រូវជាអតិថិជនធំមួយរបស់ Silvergate។

គួរបញ្ជាក់ផងដែរថា ធនាគារ Silicon Valley Bank ដែលជាស្ថាប័នផ្ដល់កម្ចីដល់អាជីវកម្ម (startups) នៅ Silicon Valley បានដួលរលំទាំងស្រុង កាលពីថ្ងៃទី១០ ខែមីនា។ ធនាគារដ៏មានកេរ្តិ៍ឈ្មោះរឹងមាំមួយនេះ មានទ្រព្យសម្បត្តិសរុបចំនួន ២០៩ពាន់លានដុល្លារ និងប្រាក់បញ្ញើសរុបចំនួន ១៧៥ពាន់លានដុល្លារ។ ការដួលរលំរបស់ ធនាគារនេះក្លាយជាការដួលរលំដ៏ធំបំផុតទីពីររបស់ធនាគារអាមេរិក បន្ទាប់ពីការដួលរលំរបស់ធនាគារ Washington Mutual ក្នុងឆ្នាំ២០០៨។ ដោយឡែក Silvergate ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៨៨ ជាធនាគារដំបូងដែលមានឯកទេសក្នុងការផ្តល់ប្រាក់កម្ចីដល់អតិថិជនឧស្សាហកម្ម ហើយនៅពេលនោះធនាគារក៏បានផ្តល់ប្រាក់កម្ចីសម្រាប់ទាំងអចលនទ្រព្យលំនៅដ្ឋាន និងពាណិជ្ជកម្មផងដែរ៕

ទំព័រផ្សេងៗ