អត្ថបទចុងក្រោយ
ប្រវត្តិនៃវប្បធម៌ស្លៀកសំពត់​ចងក្បិនដំបូងបង្អស់នៃជនជាតិខ្មែរ បន្លែក្រសាំងទាប ជា​រុក្ខជាតិប្រភេទស្មៅ ដែលអាចដុះបានដោយឯងឯង ប៉ុន្តែមានគុណប្រយោជន៍ជាច្រើនសម្រាប់សុខភាព និងសម្រស់ លំផក ជាមួកមួយប្រភេទ សម្រាប់ប្រើប្រាស់បែង ចែកតាមលំដាប់តួនាទី និងក្នុងពិធីផ្សេងៗ នៅក្នុងវប្បធម៌ខ្មែរ ប្រវត្តិ អត្ថន័យ នៃព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល និងរបៀបរបបនៃការប្រារព្ធព្រះរាជពិធី ក្រកោ រុក្ខជាតិដុះនៅតំបន់ព្រៃភ្នំកម្ពុជា អាចប្រើប្រាស់ជាឱសថសម្រាប់ព្យាបាលជំងឺជាច្រើនមុខ ៧ចំណុច ក្នុងជីវភាពប្រចាំថ្ងៃ ដែលឪម្តាយគួរចៀងវាងក្នុងការចិញ្ចឹមកូនរបស់អ្នក អត្ថន័យដ៏ជ្រាលជ្រៅ និងមូលហេតុពិត ដែល «ផ្តិលថ្មកែវ» បានក្លាយជានិមិត្តរូបរបស់ខេត្តពោធិ៍សាត់ 

ថ្ងៃដំបូង នៃការរៀបចំពិធីបុណ្យទន្លេលើកទី៧ នៅខេត្តកំពង់ធំ សំរាប់ឆ្នាំ២០២៣នេះ

កំពង់ធំ ÷ ពិធីបុណ្យទន្លេលើកទី៧ នៅខេត្តកំពង់ធំ សំរាប់ឆ្នាំ២០២៣នេះ បានចាប់ផ្តើមរៀបចំហើយ នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣នេះ ។ បុណ្យទន្លេលើកទី៧ នៅខេត្តកំពង់ធំ នឹងប្រារព្ធធ្វើឡើងរយៈ៣ថ្ងៃ គឺចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ នៅសួនច្បារមាត់ស្ទឹងសែន ។ ពិធីបើកជាផ្លូវការ នឹងធ្វើឡើងក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ។ បុណ្យទន្លេ ត្រូវបានរៀបចំឡើងក្នុងគោលបំណងបំផុសចលនាមហាជនឱ្យចូលរួមក្នុងការ ងារអភិរក្ស និងអភិវឌ្ឍធនធានទន្លេប្រកបដោយនិរន្តរភាព និងចូលរួមសម្រេចយុទ្ធសាស្ត្រពិពិធកម្មទេសចរណ៍ តាមរយៈការបង្កើតព្រឹត្តិការណ៍ទេសចរណ៍ថ្មីៗ សម្រាប់ខេត្តតាមដងទន្លេនៅកម្ពុជា តាំងពីឆ្នាំ២០១៤ មកម្លេះ ។ ពិធីបុណ្យទន្លេ​ នៅខេត្តកំពង់ធំនេះ  មានការរៀបចំតាំងពិព័រណ៍ផលិតផលកសិ-ទេសចរណ៍, មហោស្រពម្ហូបអាហារ និងភេសជ្ជៈ, ការសម្ដែងសិល្បៈវប្បធម៌ និងប្រគំតន្ត្រី, ប្រដាល់គុនខ្មែរ និងកីឡាផ្សេងៗ ដើម្បីបង្កការសប្បាយរីករាយដល់ប្រជាពលរដ្ឋ និងជាការទាក់ទាញទេសចរជាតិ  និងអន្តរជាតិចូលមកទស្សនាកម្សាន្តកាន់តែច្រើនថែមទៀត ជាពិសេសដើម្បីបង្ហាញពីប្រពៃណីវប្បធម៌ខ្មែរយើង ។

គណៈកម្មការអន្តរក្រសួងដើម្បីរៀបចំពិធីបុណ្យទន្លេលើកទី៧ និងក្រសួងទេសចរណ៍បានចំសិក្ខាសា លាផ្សព្វផ្សាយ និងណែនាំដល់ម្ចាស់ និងតំណាងមូលដ្ឋានអាជីវកម្មទេសចរណ៍ឱ្យចូលរួមពង្រឹងគុណភាពសេវាកម្មទេសចរណ៍ជូនភ្ញៀវទេសចរ ។ សិក្ខាសាលាដែលរៀបចំធ្វើឡើងនៅព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣ នៅរដ្ឋបាលខេត្តកំពង់ធំនេះ បានស្ថិតក្រោមប្រធានបទ « ទន្លេរបស់យើង ដើម្បីបច្ចុប្បន្ន និងអនាគត » ក្នុងគោលបំណងដើម្បីពង្រឹងគុណភាពសេវាកម្មទេសចរណ៍ឆ្ពោះទៅអបអរពិធីបុណ្យទន្លេ នៅខេត្តកំពង់ធំ ឆ្នាំ២០២៣ នេះ ។ ក្នុងពិធីនេះដែរ ក៏មានការចែកបណ្ណសរសើរ និងលិខិតសរ សើរដល់ប្រតិបត្តិករទេសចរណ៍ក្នុងខេត្តកំពង់ធំដែលមានស្នាដៃល្អ ដែលបានខិតខំរៀបចំទីតាំង និងបម្រើសេវាកម្មប្រកបដោយគុណភាពផងដែរ ។

សិក្ខាសាលានេះ បានអញ្ជើញចូលរួមជាអធិបតីដោយរដ្ឋលេខាធិការប្រចាំការក្រសួងទេសចរណ៍ លោក ទិត ចន្ថា ដែលជាតំណាងដ៏ខ្ពង់ខ្ពស់រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បណ្ឌិត ថោង ខុន, អភិបាលរងខេត្តកំពង់ធំ លោក ជា វ៉ាន់ចាន់, ប្រធានមន្ទីរទេសចរណ៍ លោក សេង អាន, ព្រមទាំងមានការចូលរួមពីរដ្ឋលេ​ខាធិការ, អនុរដ្ឋលេខាធិការ, អគ្គនាយក និងថ្នាក់ដឹកនាំក្រសួងទេសចរណ៍, អង្គភាពពាក់ព័ន្ធចំណុះរដ្ឋបាលខេត្ត រួមនិងអាជីវករនៅក្នុងខេត្តកំពង់ធំសរុបប្រមាណ ៣៥០នាក់ផងដែរ។

ប្រធានមន្ទីរទេសចរណ៍ លោក សេង អាន បានឡើងធ្វើរបាយការណ៍ពីមន្ត្រីជំនាញមន្ទីរទេសចរណ៍បានចុះណែនាំអប់រំបណ្តុះបណ្ដាលអំពីបដិសណ្ឋារកិច្ច និងសុវត្ថិភាពចំណីអាហារទេសចរណ៍ជូនដល់បុគ្គលិកបម្រើការងារនៅក្នុងសេវាកម្មស្នាក់នៅ, សេវាកម្មម្ហូបអាហារ និងភេសជ្ជៈ នៅក្នុងខេត្តកំពង់ធំ។

រដ្ឋលេខាធិការប្រចាំការ លោក ទិត ចន្ថា ដើម្បីចូលរួមអបអរសាទរពិធីបុណ្យទន្លេលើកទី៧នេះ និងដើ ម្បីអនុវត្តតាមខ្លឹមសារនៃសារលិខិតរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី បានស្នើដល់អាជីវកម្មទេសចរ ណ៍ទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់បម្រើសេវាកម្មជូនភ្ញៀវប្រកបដោយគុណភាពល្អប្រសើរ និងមិនត្រូវដំឡើងថ្លៃសេវាកម្មច្រើនហួសដែលអាចបង្កជារូបភាពមិនល្អ នាំឱ្យប៉ះពាល់ដល់គោលដៅទេស ចរណ៍ខេត្តកំពង់ធំឡើយ។

លោករដ្ឋលេខាធិការប្រចាំការ បានបន្តណែនាំឱ្យមូលដ្ឋានអាជីវកម្មទេសចរណ៍ត្រូវពង្រឹងគុណភាពសេវាកម្មទេសចរណ៍ ដោយសេវាកម្មត្រូវតែល្អស្ថិតក្នុងកម្រិតស្ដង់ដា និងប្រកបដោយទំនុកចិត្តសម្រាប់ភ្ញៀវទេសចរ ស្របតាមយុទ្ធនាការ «សេវាមួយ ស្ដង់ដាមួយ»។ អាជីវកម្មទាំងអស់ក៏ត្រូវពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់ខ្លួន ដោយផ្ដើមចេញពីការអនុវត្តប្រចាំថ្ងៃ និងបំពេញតាមតម្រូវការភ្ញៀវបច្ចុប្បន្នចូលចិត្តកន្លែងស្អាត មានសេវាល្អ គុណភាព និងអនាម័យ។ លោក នូវបានស្នើដល់រដ្ឋបាលខេត្តកំពង់ធំ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងភាគីឯកជនទាំងអស់ត្រូវរួមគ្នាថែរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ បង្គន់សាធារណៈ និងសោភ័ណភាពទីក្រុងឱ្យបានល្អក្នុងឱកាសពិធីបុណ្យទន្លេនេះ ដោយឈរលើមូលដ្ឋានក្រុងស្ទឹងសែន ជាជ័យលាភីផ្ការំដួល២ទង នៃចលនាប្រឡងប្រណាំងទីក្រុងស្អាត ថ្នាក់ជាតិនាពេលកន្លងទៅនេះ ។

អភិបាលរងខេត្ត លោក ជា វ៉ាន់ចាន់ បានថ្លែងបញ្ជាក់ថា ដើម្បីជាការលើកទឹកចិត្តដល់អាជីវកម្មទេសចរណ៍ក្នុងខេត្តកំពង់ធំ រដ្ឋបាលខេត្តកំពង់ធំ ដោយមានមន្ទីរទេសចរណ៍ជាសេនាធិការ បានណែ នាំនិងវាយតម្លៃផ្ដល់បណ្ណសរសើរ និងលិខិតសរសើរដល់សេវាកម្មទេសចរណ៍ដែលបានខិតខំរៀបចំទីតាំង និងបម្រើសេវាកម្មប្រកបដោយគុណភាពទាំង៩០អាជីវកម្ម ដោយផ្តល់បណ្ណសរសើរចំនួន ៣៦អាជីវកម្ម និងលិខិតសរសើរចំនួន ៥៤អាជីវកម្ម ។ អាជីវកម្មដែលទទួលបានបណ្ឌសរសើរ និងលិខិតសរសើរទាំងទាំង ៩០នោះ គឺជាអជីវកម្មដែលបានអនុវត្តតាមសារាចរណែ​នាំលេខ០៤៣ សជណ.អគឧ.ចុះថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ ដែលមានការណែនាំចំនួន១០ចំណុច ក្នុងនោះចំណុចណែនាំដែលសំខាន់មាន២ គឺទី១. ឯកសណ្ឋានបុគ្គលិកសេវាកម្មត្រឹមត្រូវទៅតាមផ្នែកនី មួយៗ និងទី២.តម្លៃសេវាកម្មសមរម្យ មិនដំឡើងថ្លៃហួសហេតុ និងមានបញ្ជាក់រាល់លក្ខខណ្ឌ អនុវត្តផ្សេងៗបានច្បាស់លាស់ ៕

ទំព័រផ្សេងៗ