អត្ថបទចុងក្រោយ
ប្រវត្តិនៃវប្បធម៌ស្លៀកសំពត់​ចងក្បិនដំបូងបង្អស់នៃជនជាតិខ្មែរ បន្លែក្រសាំងទាប ជា​រុក្ខជាតិប្រភេទស្មៅ ដែលអាចដុះបានដោយឯងឯង ប៉ុន្តែមានគុណប្រយោជន៍ជាច្រើនសម្រាប់សុខភាព និងសម្រស់ លំផក ជាមួកមួយប្រភេទ សម្រាប់ប្រើប្រាស់បែង ចែកតាមលំដាប់តួនាទី និងក្នុងពិធីផ្សេងៗ នៅក្នុងវប្បធម៌ខ្មែរ ប្រវត្តិ អត្ថន័យ នៃព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល និងរបៀបរបបនៃការប្រារព្ធព្រះរាជពិធី ក្រកោ រុក្ខជាតិដុះនៅតំបន់ព្រៃភ្នំកម្ពុជា អាចប្រើប្រាស់ជាឱសថសម្រាប់ព្យាបាលជំងឺជាច្រើនមុខ ៧ចំណុច ក្នុងជីវភាពប្រចាំថ្ងៃ ដែលឪម្តាយគួរចៀងវាងក្នុងការចិញ្ចឹមកូនរបស់អ្នក អត្ថន័យដ៏ជ្រាលជ្រៅ និងមូលហេតុពិត ដែល «ផ្តិលថ្មកែវ» បានក្លាយជានិមិត្តរូបរបស់ខេត្តពោធិ៍សាត់ 

រដ្ឋបាលរាជធានីភ្នំពេញបានចេញវិធានការនិងការណែ ៥ចំណុច ដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍នៅម្តុំការដ្ឋានស្ពានអាកាសព្រះមុនីវង្សក្នុងអំឡុងពេលកំពុងសាងសង់ស្ពាន

ភ្នំពេញ ៖ ការកកស្ទះចរាចរណ៍ខ្លាំងនៅបរិវេណការដ្ឋានសាងសង់ស្ពានអាកាសព្រះមុនីវង្ស បានប្រញាប់ឲ្យរដ្ឋបាលរាជធានីភ្នំពេញបើកកិច្ចប្រជុំបន្ទាន់មួយដើម្បីរកដំណោះស្រាយ ។ លទ្ធផលនៃកិច្ចប្រជុំ ដែលរដ្ឋបាលរាជធានីបានរៀបចំឡើងកាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣ នោះគឺរដ្ឋបាលរាជធានីភ្នំពេញបានចេញវិធានការ និងការណែនាំមួយចំនួន ដើម្បីដោះស្រាយការកកស្ទះចរាចរណ៍ដែលរួមមានដូចជា ៖

១. ក្រុមហ៊ុនសាងសង់ត្រូវធ្វើការបង្រួមរបងហ៊ុំព័ទ្ធការដ្ឋានឲ្យបានតូចបំផុត តាមលទ្ធភាពដែលអាចធ្វើបាន ដើម្បីទុកលំហូរចរាចរណ៍បានធំ ។

២. ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អធិការដ្ឋាននគរបាលខណ្ឌ និងអាជ្ញាធរពាក់ព័ន្ធត្រូវបន្ថែមកម្លាំងសមត្ថកិច្ចប្រចាំការ ដើម្បីដោះស្រាយបញ្ហាកកស្ទះចរាចរណ៍នៅពេលចរាចរណ៍មមាញឹក។

៣. ប្រជាពលរដ្ឋ ដែលកំពុងតែប្រើប្រាស់ចិញ្ចើមផ្លូវ សម្រាប់ធ្វើការតាំងលក់ក្នុងការបម្រើឲ្យអាជីវកម្មលក់ដូររបស់ខ្លួន ត្រូវបញ្ឈប់ការប្រើប្រាស់ចិញ្ចើមផ្លូវទាំងនោះ ចំ​ណែកប្រជាពលរដ្ឋអ្នកទិញមិនត្រូវឈប់ចតលើទ្រូងផ្លូវឡើយ ហើយសមត្ថកិច្ចនឹងធ្វើការចុះរៀបចំសណ្តាប់ធ្នាប់ ដោយចាត់វិធានការរដ្ឋបាលចំពោះអ្នកដែលនៅតែប្រើប្រាស់ចិញ្ចើមផ្លូវធ្វើការលក់ដូរ ។

៤.មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី ត្រូវធ្វើការសិក្សាដាក់សាឡាងដើម្បីឲ្យប្រជាពលរដ្ឋធ្វើដំណើរពីកោះនរា ឆ្ពោះមកដំបន់ជ្រោយចង្វារ( សណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ ) បន្ថែមលើសាឡាងចម្លងពីកោះនរា ឆ្ពោះមកកោះពេជ្រដែលមានបច្ចុប្បន្ន ។

៥.នៅពេលចរាចរណ៍មមាញឹក សូមប្រជាពលរដ្ឋដែលមានលទ្ធភាព និងចេះប្រើប្រាស់ App Google Maps សូមប្រើប្រាស់ជាជំនួយក្នុងការពិនិត្យមើលការកកស្ទះចរាចរណ៍នៅតំបន់ការដ្ឋានសាងសង់ស្ពានអាកាសព្រះមុនីវង្ស ពេលឃើញមានការកកស្ទះចរាចរណ៍ ជ្រើសរើសប្រើប្រាស់ផ្លូវផ្សេងប្រសិនបើមានជម្រើស ។

រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការស្នើសុំឲ្យពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់តំបន់នោះ សូមមានការយោគយល់ និងអធ្យាស្រ័យខ្ពស់ ចំពោះការកកស្ទះចរាចរណ៍ក្នុងពេលធ្វើដំណើរការការដ្ឋានសាងសង់ស្ពានអាកាសព្រះមុនីវង្សនោះ ។

ស្ពានអាកាលព្រះមុនីវង្សនោះ ត្រូវគេរំពឹងថា ក្រោយពេលសាងសង់រួចរាល់ជាស្ថាពរ នឹងអាចដោះស្រាយបញ្ហាកកស្ទះចរចរណ៍នៅតំបន់នោះបានទាំងស្រុង ដូចទៅនឹងស្ពានអាកាសចោមចៅជាដើម ៕

ទំព័រផ្សេងៗ