ថ្ងៃដំបូង នៃការរៀបចំពិធីបុណ្យទន្លេលើកទី៧ នៅខេត្តកំពង់ធំ សំរាប់ឆ្នាំ២០២៣នេះ

កំពង់ធំ ÷ ពិធីបុណ្យទន្លេលើកទី៧ នៅខេត្តកំពង់ធំ សំរាប់ឆ្នាំ២០២៣នេះ បានចាប់ផ្តើមរៀបចំហើយ នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣នេះ ។ បុណ្យទន្លេលើកទី៧ នៅខេត្តកំពង់ធំ នឹងប្រារព្ធធ្វើឡើងរយៈ៣ថ្ងៃ គឺចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ នៅសួនច្បារមាត់ស្ទឹងសែន ។ ពិធីបើកជាផ្លូវការ នឹងធ្វើឡើងក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ។ បុណ្យទន្លេ ត្រូវបានរៀបចំឡើងក្នុងគោលបំណងបំផុសចលនាមហាជនឱ្យចូលរួមក្នុងការ ងារអភិរក្ស និងអភិវឌ្ឍធនធានទន្លេប្រកបដោយនិរន្តរភាព និងចូលរួមសម្រេចយុទ្ធសាស្ត្រពិពិធកម្មទេសចរណ៍ តាមរយៈការបង្កើតព្រឹត្តិការណ៍ទេសចរណ៍ថ្មីៗ សម្រាប់ខេត្តតាមដងទន្លេនៅកម្ពុជា តាំងពីឆ្នាំ២០១៤ មកម្លេះ ។ ពិធីបុណ្យទន្លេ​ នៅខេត្តកំពង់ធំនេះ  មានការរៀបចំតាំងពិព័រណ៍ផលិតផលកសិ-ទេសចរណ៍, មហោស្រពម្ហូបអាហារ និងភេសជ្ជៈ, ការសម្ដែងសិល្បៈវប្បធម៌ និងប្រគំតន្ត្រី, ប្រដាល់គុនខ្មែរ និងកីឡាផ្សេងៗ ដើម្បីបង្កការសប្បាយរីករាយដល់ប្រជាពលរដ្ឋ និងជាការទាក់ទាញទេសចរជាតិ  និងអន្តរជាតិចូលមកទស្សនាកម្សាន្តកាន់តែច្រើនថែមទៀត ជាពិសេសដើម្បីបង្ហាញពីប្រពៃណីវប្បធម៌ខ្មែរយើង ។ គណៈកម្មការអន្តរក្រសួងដើម្បីរៀបចំពិធីបុណ្យទន្លេលើកទី៧ និងក្រសួងទេសចរណ៍បានចំសិក្ខាសា លាផ្សព្វផ្សាយ និងណែនាំដល់ម្ចាស់ និងតំណាងមូលដ្ឋានអាជីវកម្មទេសចរណ៍ឱ្យចូលរួមពង្រឹងគុណភាពសេវាកម្មទេសចរណ៍ជូនភ្ញៀវទេសចរ […]