រដ្ឋបាលរាជធានីភ្នំពេញបានចេញវិធានការនិងការណែ ៥ចំណុច ដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍នៅម្តុំការដ្ឋានស្ពានអាកាសព្រះមុនីវង្សក្នុងអំឡុងពេលកំពុងសាងសង់ស្ពាន

ភ្នំពេញ ៖ ការកកស្ទះចរាចរណ៍ខ្លាំងនៅបរិវេណការដ្ឋានសាងសង់ស្ពានអាកាសព្រះមុនីវង្ស បានប្រញាប់ឲ្យរដ្ឋបាលរាជធានីភ្នំពេញបើកកិច្ចប្រជុំបន្ទាន់មួយដើម្បីរកដំណោះស្រាយ ។ លទ្ធផលនៃកិច្ចប្រជុំ ដែលរដ្ឋបាលរាជធានីបានរៀបចំឡើងកាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣ នោះគឺរដ្ឋបាលរាជធានីភ្នំពេញបានចេញវិធានការ និងការណែនាំមួយចំនួន ដើម្បីដោះស្រាយការកកស្ទះចរាចរណ៍ដែលរួមមានដូចជា ៖ ១. ក្រុមហ៊ុនសាងសង់ត្រូវធ្វើការបង្រួមរបងហ៊ុំព័ទ្ធការដ្ឋានឲ្យបានតូចបំផុត តាមលទ្ធភាពដែលអាចធ្វើបាន ដើម្បីទុកលំហូរចរាចរណ៍បានធំ ។ ២. ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អធិការដ្ឋាននគរបាលខណ្ឌ និងអាជ្ញាធរពាក់ព័ន្ធត្រូវបន្ថែមកម្លាំងសមត្ថកិច្ចប្រចាំការ ដើម្បីដោះស្រាយបញ្ហាកកស្ទះចរាចរណ៍នៅពេលចរាចរណ៍មមាញឹក។ ៣. ប្រជាពលរដ្ឋ ដែលកំពុងតែប្រើប្រាស់ចិញ្ចើមផ្លូវ សម្រាប់ធ្វើការតាំងលក់ក្នុងការបម្រើឲ្យអាជីវកម្មលក់ដូររបស់ខ្លួន ត្រូវបញ្ឈប់ការប្រើប្រាស់ចិញ្ចើមផ្លូវទាំងនោះ ចំ​ណែកប្រជាពលរដ្ឋអ្នកទិញមិនត្រូវឈប់ចតលើទ្រូងផ្លូវឡើយ ហើយសមត្ថកិច្ចនឹងធ្វើការចុះរៀបចំសណ្តាប់ធ្នាប់ ដោយចាត់វិធានការរដ្ឋបាលចំពោះអ្នកដែលនៅតែប្រើប្រាស់ចិញ្ចើមផ្លូវធ្វើការលក់ដូរ ។ ៤.មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី ត្រូវធ្វើការសិក្សាដាក់សាឡាងដើម្បីឲ្យប្រជាពលរដ្ឋធ្វើដំណើរពីកោះនរា ឆ្ពោះមកដំបន់ជ្រោយចង្វារ( សណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ ) បន្ថែមលើសាឡាងចម្លងពីកោះនរា ឆ្ពោះមកកោះពេជ្រដែលមានបច្ចុប្បន្ន ។ ៥.នៅពេលចរាចរណ៍មមាញឹក សូមប្រជាពលរដ្ឋដែលមានលទ្ធភាព និងចេះប្រើប្រាស់ App Google Maps សូមប្រើប្រាស់ជាជំនួយក្នុងការពិនិត្យមើលការកកស្ទះចរាចរណ៍នៅតំបន់ការដ្ឋានសាងសង់ស្ពានអាកាសព្រះមុនីវង្ស ពេលឃើញមានការកកស្ទះចរាចរណ៍ ជ្រើសរើសប្រើប្រាស់ផ្លូវផ្សេងប្រសិនបើមានជម្រើស ។ រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការស្នើសុំឲ្យពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់តំបន់នោះ សូមមានការយោគយល់ និងអធ្យាស្រ័យខ្ពស់ […]

ស្រី្តវ័យជាង ៤០ឆ្នាំម្នាក់ បានបាត់បង់ជីវិតនៅគ្រែភ្លាមៗ ក្រោយចូលធ្វើការវះកាត់កែសម្ផស្សដើមទ្រូង

ភ្នំពេញ ៖ ស្រី្តវ័យជាង ៤០ឆ្នាំម្នាក់ បានបាត់បង់ជីវិតនៅគ្រែភ្លាមៗ ក្រោយចូលធ្វើការវះកាត់កែសម្ផស្សដើមទ្រូង នៅក្នុងមជ្ឈមណ្ឌលកែសម្ផស្សមួយកន្លែងស្ថិតនៅកណ្តាលរាជធានីភ្នំពេញ ។ ស្រ្តីរងគ្រោះរូបនោះ ត្រូវបានគេបញ្ជាក់អត្តសញ្ញាណឲ្យដឹង ដែលមានឈ្មោះ ឃុន ចន្នី អាយុ៤១ ទីលំនៅ​ភូមិ​គីឡូ១២, ឃុំកោះតូច, ស្រុកទឹកឈូក, ខេត្តកំពត ។ ស្រ្តីរងគ្រោះ បានធ្វើដំណើរពីខេត្តកំពត មករាជធានីភ្នំពេញ ដើម្បីមកកែសម្ផស្សដើមទ្រូង នៅទីតាំងកែសម្ផស្សដែលមានយីហោ «មជ្ឈមណ្ឌលកែសម្ផស្សអន្តរជាតិ M25» ដែលមានទីតាំងស្ថិតនៅ ផ្ទះលេខ 73B, តាមបណ្តោយផ្លូវលេខ៧០, សង្កាត់ស្រះចក, ខណ្ឌដូនពេញ ។ សេចក្តីរាយការណ៍ពីក្រុមគ្រួសារស្រ្តីរងគ្រោះបានឲ្យដឹងថា មុនពេលធ្វើដំណើរមករាជធានីភ្នំពេញ គាត់បានសុំអនុញ្ញាតពីស្វាមីរបស់គាត់ថា ទៅកែច្រមុះ ។ ប៉ុន្តែ​ក្រោយកើតហេតុ ទើបក្រុមគ្រួសាររបស់គាត់បានដឹងថា គាត់បែ​ជា​មកកែដើមទ្រូងទៅវិញ ដោយមិនប្រាប់ក្រុមគ្រួសារឲ្យបានដឹងឡើយ ។ ក្នុងហេតុការណ៍នោះដែរ ខាងមជ្ឈមណ្ឌលកែសម្ភស្ស មិនទាន់មានការបញ្ជាក់មូលហេតុណាមួយឡើយ អំពីហេតុការណ៍ដែរកើតមានឡើងនៅក្នុងមជ្ឈមណ្ឌលកែសម្ភស្សរបស់ខ្លួន។ ក្រោយផ្ទុះការភ្ញាក់ផ្អើល សាកសពស្រ្តីរងគ្រោះត្រូវបានក្រុមគ្រូពេទ្យជំនាញខាងកោសល្យវិច័យ រាជធានីភ្នំពេញ ធ្វើកោសល្យវិច័យ ដើម្បីរកមូលហេតុពិតប្រាកដអំពីការស្លាប់របស់ស្ត្រីរងគ្រោះរូបនោះ ថាតើមាន​ជាប់​ពាក់ព័ន្ធ​គ្នាជាមួយបច្ចេកទេសកែសម្ភស្សដែរឫទេ ?  បច្ចុប្បន្នសមត្ថកិច្ចបានផ្អាកដំណើរការមជ្ឈមណ្ឌលកែសម្ផស្សអន្តរជាតិ M25 […]