អត្ថបទចុងក្រោយ
ប្រវត្តិនៃវប្បធម៌ស្លៀកសំពត់​ចងក្បិនដំបូងបង្អស់នៃជនជាតិខ្មែរ បន្លែក្រសាំងទាប ជា​រុក្ខជាតិប្រភេទស្មៅ ដែលអាចដុះបានដោយឯងឯង ប៉ុន្តែមានគុណប្រយោជន៍ជាច្រើនសម្រាប់សុខភាព និងសម្រស់ លំផក ជាមួកមួយប្រភេទ សម្រាប់ប្រើប្រាស់បែង ចែកតាមលំដាប់តួនាទី និងក្នុងពិធីផ្សេងៗ នៅក្នុងវប្បធម៌ខ្មែរ ប្រវត្តិ អត្ថន័យ នៃព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល និងរបៀបរបបនៃការប្រារព្ធព្រះរាជពិធី ក្រកោ រុក្ខជាតិដុះនៅតំបន់ព្រៃភ្នំកម្ពុជា អាចប្រើប្រាស់ជាឱសថសម្រាប់ព្យាបាលជំងឺជាច្រើនមុខ ៧ចំណុច ក្នុងជីវភាពប្រចាំថ្ងៃ ដែលឪម្តាយគួរចៀងវាងក្នុងការចិញ្ចឹមកូនរបស់អ្នក អត្ថន័យដ៏ជ្រាលជ្រៅ និងមូលហេតុពិត ដែល «ផ្តិលថ្មកែវ» បានក្លាយជានិមិត្តរូបរបស់ខេត្តពោធិ៍សាត់ 

ស្រី្តវ័យជាង ៤០ឆ្នាំម្នាក់ បានបាត់បង់ជីវិតនៅគ្រែភ្លាមៗ ក្រោយចូលធ្វើការវះកាត់កែសម្ផស្សដើមទ្រូង

ភ្នំពេញ ៖ ស្រី្តវ័យជាង ៤០ឆ្នាំម្នាក់ បានបាត់បង់ជីវិតនៅគ្រែភ្លាមៗ ក្រោយចូលធ្វើការវះកាត់កែសម្ផស្សដើមទ្រូង នៅក្នុងមជ្ឈមណ្ឌលកែសម្ផស្សមួយកន្លែងស្ថិតនៅកណ្តាលរាជធានីភ្នំពេញ ។ ស្រ្តីរងគ្រោះរូបនោះ ត្រូវបានគេបញ្ជាក់អត្តសញ្ញាណឲ្យដឹង ដែលមានឈ្មោះ ឃុន ចន្នី អាយុ៤១ ទីលំនៅ​ភូមិ​គីឡូ១២, ឃុំកោះតូច, ស្រុកទឹកឈូក, ខេត្តកំពត ។ ស្រ្តីរងគ្រោះ បានធ្វើដំណើរពីខេត្តកំពត មករាជធានីភ្នំពេញ ដើម្បីមកកែសម្ផស្សដើមទ្រូង នៅទីតាំងកែសម្ផស្សដែលមានយីហោ «មជ្ឈមណ្ឌលកែសម្ផស្សអន្តរជាតិ M25» ដែលមានទីតាំងស្ថិតនៅ ផ្ទះលេខ 73B, តាមបណ្តោយផ្លូវលេខ៧០, សង្កាត់ស្រះចក, ខណ្ឌដូនពេញ ។

សេចក្តីរាយការណ៍ពីក្រុមគ្រួសារស្រ្តីរងគ្រោះបានឲ្យដឹងថា មុនពេលធ្វើដំណើរមករាជធានីភ្នំពេញ គាត់បានសុំអនុញ្ញាតពីស្វាមីរបស់គាត់ថា ទៅកែច្រមុះ ។ ប៉ុន្តែ​ក្រោយកើតហេតុ ទើបក្រុមគ្រួសាររបស់គាត់បានដឹងថា គាត់បែ​ជា​មកកែដើមទ្រូងទៅវិញ ដោយមិនប្រាប់ក្រុមគ្រួសារឲ្យបានដឹងឡើយ ។

ក្នុងហេតុការណ៍នោះដែរ ខាងមជ្ឈមណ្ឌលកែសម្ភស្ស មិនទាន់មានការបញ្ជាក់មូលហេតុណាមួយឡើយ អំពីហេតុការណ៍ដែរកើតមានឡើងនៅក្នុងមជ្ឈមណ្ឌលកែសម្ភស្សរបស់ខ្លួន។

ក្រោយផ្ទុះការភ្ញាក់ផ្អើល សាកសពស្រ្តីរងគ្រោះត្រូវបានក្រុមគ្រូពេទ្យជំនាញខាងកោសល្យវិច័យ រាជធានីភ្នំពេញ ធ្វើកោសល្យវិច័យ ដើម្បីរកមូលហេតុពិតប្រាកដអំពីការស្លាប់របស់ស្ត្រីរងគ្រោះរូបនោះ ថាតើមាន​ជាប់​ពាក់ព័ន្ធ​គ្នាជាមួយបច្ចេកទេសកែសម្ភស្សដែរឫទេ ? 

បច្ចុប្បន្នសមត្ថកិច្ចបានផ្អាកដំណើរការមជ្ឈមណ្ឌលកែសម្ផស្សអន្តរជាតិ M25 នោះ ជាបណ្តោះអាសន្នហើយ ដោយរង់ចាំ​សមត្ថកិច្ច​ខាង​ការិយាល័យ​បច្ចេក​វិទ្យាសាស្ត្រ និងក្រុមគ្រូពេទ្យជំនាញខាងកោសល្យវិច័យ រាជធានីភ្នំពេញ ត្រួត​ពិនិត្យ​ជុំវិញ​កន្លែង​កើតហេតុ ។ ចំណែក​សព​សមត្ថកិច្ចបាន​ប្រគល់​អោយ​ក្រុម​គ្រួសារ​ដឹក​យកទៅស្រុកកំណើតវិញ ដើម្បីធ្វើបុណ្យតាមប្រពៃណី៕

ទំព័រផ្សេងៗ