បន្ទាយមានជ័យ ៖ រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងជានាយកដឹកនាំកម្មវិ ធី WAT4CAM ទទួលហិរញ្ញប្បទានពីទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ(AFD) ឯកឧត្តម ចាន់ យុត្ថា និង អភិបាលរងខេត្តបន្ទាយមានជ័យ ឯកឧត្តម គ្លោក ខូយ បានដឹកនាំសិក្ខាសា លាពិគ្រោះយោបល់ស្តីពីការសិក្សាគម្រោងស្វាយចេក និងការគ្រប់គ្រងស្ទឹងស្វាយចេក ។ ការពិគ្រោះយោ បល់ដែលបានរៀបចំឡើងនៅថ្ងៃទី០២ មីនា ២០២៣ ម្សិលមិញនេះ ក៏មាន ការចូលរួមពីតំណាងទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD), មន្ទីរធនធានទឹក និងឧតុនិយម, តំ ណាងមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ, តំណាងមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេក វិទ្យា និងនវានុវត្តន៍, តំណាងមន្ទីរអភិវឌ្ឍន៍ជនបទ, តំណាងមន្ទីរបរិស្ថាន និងអាជ្ញធរដែនដី មាន (ឃុំ/សង្កាត់ក្នុងស្រុកស្វាយចេក) ផងដែរ ។
គោលបំណងនៃការសិក្សាពិគ្រោះយោបល់គម្រោងស្វាយចេក មានបីចំណុចសំខាន់៖
– សមាសធាតុទី ១៖ ការស្ដារ និងការគ្រប់គ្រងអាងស្ទឹងស្វាយចេក ដោយគិតគូរពីការប្រែ ប្រួលអាកាសធាតុ និងការគ្រប់គ្រងធនធានទឹកចម្រុះ (IWRM) និងដំណោះស្រាយផ្អែកលើ ធម្មជាតិ (NbS)។
- សមាសធាតុទី ២៖ ការកែលម្អទាំងនេះអាចរួមបញ្ចូល (i) ការសាងសង់ការទទួលទឹក ដើម្បី ផ្គត់ផ្គង់អាងស្តុកទឹកដែលមានស្រាប់ និងការសាងសង់/ការស្តារឡើងវិញនូវបណ្តាញទឹកក្នុង ស្រុកនៅតំបន់ជនបទ និង (ii) ការសាងសង់ការប្រើប្រាស់ទឹកកសិកម្មក្នុងគោលបំណង អភិវឌ្ឍតំបន់ដែលមានប្រព័ន្ធធារាសាស្រ្តពេញលេញនាពេលអនាគត។
- សមាសធាតុទី ៣៖ ការបង្កើតគណៈកម្មាធិការអាងទន្លេ ដែលរួមបញ្ចូលសម្រាប់ការគ្រប់ គ្រងធនធានទឹកឱ្យកាន់តែប្រសើរឡើង ដែលនាំទៅដល់ការកាត់បន្ថយវិសមភាពក្នុងការ ប្រើប្រាស់ និងរវាងការប្រើប្រាស់ និងដល់ការធ្វើផែនការធ្វើឱ្យប្រសើរឡើងនៃការអភិវឌ្ឍន៍ អាងស្ទឹងស្វាយចេក នាពេលអនាគត ៕