មន្ត្រីជាន់ខ្ពស់នៃក្រសួងធនធានទឹក និងឧតុនិយម ចុះរៀបចំការការស្ដារ និងការគ្រប់គ្រងអាង ស្ទឹងស្វាយចេក ដោយគិតគូរពីការប្រែប្រួលអាកាសធាតុ
បន្ទាយមានជ័យ ៖ រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងជានាយកដឹកនាំកម្មវិ ធី WAT4CAM ទទួលហិរញ្ញប្បទានពីទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ(AFD) ឯកឧត្តម ចាន់ យុត្ថា និង អភិបាលរងខេត្តបន្ទាយមានជ័យ ឯកឧត្តម គ្លោក ខូយ បានដឹកនាំសិក្ខាសា លាពិគ្រោះយោបល់ស្តីពីការសិក្សាគម្រោងស្វាយចេក និងការគ្រប់គ្រងស្ទឹងស្វាយចេក ។ ការពិគ្រោះយោ បល់ដែលបានរៀបចំឡើងនៅថ្ងៃទី០២ មីនា ២០២៣ ម្សិលមិញនេះ ក៏មាន ការចូលរួមពីតំណាងទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD), មន្ទីរធនធានទឹក និងឧតុនិយម, តំ ណាងមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ, តំណាងមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេក វិទ្យា និងនវានុវត្តន៍, តំណាងមន្ទីរអភិវឌ្ឍន៍ជនបទ, តំណាងមន្ទីរបរិស្ថាន និងអាជ្ញធរដែនដី មាន (ឃុំ/សង្កាត់ក្នុងស្រុកស្វាយចេក) ផងដែរ ។ គោលបំណងនៃការសិក្សាពិគ្រោះយោបល់គម្រោងស្វាយចេក មានបីចំណុចសំខាន់៖ – សមាសធាតុទី ១៖ ការស្ដារ និងការគ្រប់គ្រងអាងស្ទឹងស្វាយចេក ដោយគិតគូរពីការប្រែ ប្រួលអាកាសធាតុ និងការគ្រប់គ្រងធនធានទឹកចម្រុះ (IWRM) […]
ក្រសួងសាធារណការ និងដឹកជញ្ជូន ស្នើដល់សមាគមដឹកជញ្ជូនអ្នកដំណើរ និងក្រុមហ៊ុនធ្វើអាជីវកម្មដឹកជញ្ជូនអ្នកដំណើរនៅកម្ពុជា ចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា
ភ្នំពេញ ៖ កត្តាកកស្ទះចរាចរណ៍នៅតាមដងផ្លូវគោកសាធារណៈ បង្កឡើងដោយមូលហេតុអ្នកបើកបរមិនចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក បាននាំឲ្យក្រសួងក្រសួងសាធារណការ និងដឹក ជញ្ជូន ចាំបាច់ត្រូវរៀបវិធានការជាបន្ទាន់ ។ អគ្គនាយក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ឯកឧត្ដម ឈួន វ៉ន់ បានអញ្ជើញដឹកនាំរៀបចំប្រជុំមួយ ដើម្បីពិភាក្សាពីការធ្វើអាជីវកម្មផ្តល់សេវាតាមប្រព័ន្ធបច្ចេកវិទ្យាឌីជីថល សម្រាប់មធ្យោបាយដឹកជញ្ជូនផ្លូវ គោកក្នុងប្រទេសកម្ពុជា ។ សមាគមដឹកជញ្ជូនអ្នកដំណើរ និងក្រុមហ៊ុនធ្វើអាជីវកម្មដឹកជញ្ជូនអ្នកដំណើរ ដែលបានចូលរួមក្នុងកិច្ចប្រជុំនោះ រួមមាន TADA, GRAP, WE GO, LM CAR និង PASS APP ។ កិច្ចប្រជុំដែលបានរៀបចំឡើងនៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ក៏មានការចូលរួមផងដែរ ពីគ្រប់អង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួង ។ កិច្ចប្រជុំពិភាក្សានេះ បានផ្ដោតសំខាន់លើការលើកទឹកចិត្តក្រុមហ៊ុនធ្វើអាជីវកម្មដឹកជញ្ជូនអ្នកដំណើរទាំងអស់ ឱ្យចូលរួមផ្តល់សេវាតាមប្រព័ន្ធបច្ចេកវិទ្យាឌីជីថលសម្រាប់មធ្យោបាយដឹកជញ្ជូនផ្លូវគោកក្នុងប្រទេស និងស្នើឱ្យក្រុមហ៊ុន ត្រូវអនុវត្តតាមគោលការណ៍ណែនាំក្នុងសេចក្តីប្រកាសលេខ ១០០ ប្រក.សក.ដជគ របស់អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក និងការចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ។ ឯកឧត្ដមអគ្គនាយកបានសំដែរការអគុណដល់ក្រុមហ៊ុនឯកជន ដែលជាដៃគូអភិវឌ្ឍយ៉ាងសំខាន់មិនអាចខ្វះបាន ព្រមទាំងសមាគមម៉ូតូកង់បី ដែលបានសហការជាមួយក្រសួងនាពេលកន្លងមក […]