អត្ថបទចុងក្រោយ
ប្រវត្តិនៃវប្បធម៌ស្លៀកសំពត់​ចងក្បិនដំបូងបង្អស់នៃជនជាតិខ្មែរ បន្លែក្រសាំងទាប ជា​រុក្ខជាតិប្រភេទស្មៅ ដែលអាចដុះបានដោយឯងឯង ប៉ុន្តែមានគុណប្រយោជន៍ជាច្រើនសម្រាប់សុខភាព និងសម្រស់ លំផក ជាមួកមួយប្រភេទ សម្រាប់ប្រើប្រាស់បែង ចែកតាមលំដាប់តួនាទី និងក្នុងពិធីផ្សេងៗ នៅក្នុងវប្បធម៌ខ្មែរ ប្រវត្តិ អត្ថន័យ នៃព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល និងរបៀបរបបនៃការប្រារព្ធព្រះរាជពិធី ក្រកោ រុក្ខជាតិដុះនៅតំបន់ព្រៃភ្នំកម្ពុជា អាចប្រើប្រាស់ជាឱសថសម្រាប់ព្យាបាលជំងឺជាច្រើនមុខ ៧ចំណុច ក្នុងជីវភាពប្រចាំថ្ងៃ ដែលឪម្តាយគួរចៀងវាងក្នុងការចិញ្ចឹមកូនរបស់អ្នក អត្ថន័យដ៏ជ្រាលជ្រៅ និងមូលហេតុពិត ដែល «ផ្តិលថ្មកែវ» បានក្លាយជានិមិត្តរូបរបស់ខេត្តពោធិ៍សាត់ 

ក្រសួងសាធារណការ និងដឹកជញ្ជូន ស្នើដល់សមាគមដឹកជញ្ជូនអ្នកដំណើរ និងក្រុមហ៊ុនធ្វើអាជីវកម្មដឹកជញ្ជូនអ្នកដំណើរនៅកម្ពុជា ចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា

ភ្នំពេញ ៖ កត្តាកកស្ទះចរាចរណ៍នៅតាមដងផ្លូវគោកសាធារណៈ បង្កឡើងដោយមូលហេតុអ្នកបើកបរមិនចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក បាននាំឲ្យក្រសួងក្រសួងសាធារណការ និងដឹក ជញ្ជូន ចាំបាច់ត្រូវរៀបវិធានការជាបន្ទាន់ ។ អគ្គនាយក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ឯកឧត្ដម ឈួន វ៉ន់ បានអញ្ជើញដឹកនាំរៀបចំប្រជុំមួយ ដើម្បីពិភាក្សាពីការធ្វើអាជីវកម្មផ្តល់សេវាតាមប្រព័ន្ធបច្ចេកវិទ្យាឌីជីថល សម្រាប់មធ្យោបាយដឹកជញ្ជូនផ្លូវ គោកក្នុងប្រទេស​កម្ពុជា ។ សមាគមដឹកជញ្ជូនអ្នកដំណើរ និងក្រុមហ៊ុនធ្វើអាជីវកម្មដឹកជញ្ជូនអ្នកដំណើរ ដែលបានចូលរួមក្នុងកិច្ចប្រជុំនោះ រួមមាន TADA, GRAP, WE GO, LM CAR និង PASS APP ។ កិច្ចប្រជុំដែលបានរៀបចំឡើងនៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ក៏មានការចូលរួមផងដែរ ពីគ្រប់អង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួង ។

កិច្ចប្រជុំពិភាក្សានេះ បានផ្ដោតសំខាន់លើការលើកទឹកចិត្តក្រុមហ៊ុនធ្វើអាជីវកម្មដឹកជញ្ជូនអ្នកដំណើរទាំងអស់ ឱ្យចូលរួមផ្តល់សេវាតាមប្រព័ន្ធបច្ចេកវិទ្យាឌីជីថលសម្រាប់មធ្យោបាយដឹកជញ្ជូនផ្លូវគោកក្នុងប្រទេស និងស្នើឱ្យក្រុមហ៊ុន ត្រូវអនុវត្តតាមគោលការណ៍ណែនាំក្នុងសេចក្តីប្រកាសលេខ ១០០ ប្រក.សក.ដជគ របស់អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក និងការចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ។

ឯកឧត្ដមអគ្គនាយកបានសំដែរការអគុណដល់ក្រុមហ៊ុនឯកជន ដែលជាដៃគូអភិវឌ្ឍយ៉ាងសំខាន់មិនអាចខ្វះបាន ព្រមទាំងសមាគមម៉ូតូកង់បី ដែលបានសហការជាមួយក្រសួងនាពេលកន្លងមក និងនៅតែបន្តចូលរួមទៅពេលអនាគតជាមួយគ្នា ដើម្បីជួយលើកស្ទួយជីវភាពប្រជាពលរដ្ឋឱ្យកាន់តែមានភាពល្អប្រសើរឡើងបន្ថែមទៀត។

ឯកឧត្ដម នូវបានបានរំឮកពីការចូលរួមគោរពច្បាប់ចរាចរណឱ្យបានគ្រប់ៗគ្នា ដើម្បីជៀសវាងការកកស្ទះ ហើយចំណុចចំបងដែលធ្វើឱ្យមានការស្ទះតាមផ្លូវកើតឡើង ដែលបង្ករមកពី ការមិនគោរពច្បាប់ចរាចរណ៍។

ជាលទ្ធផលនៃកិច្ចពិភាក្សាខាងក្រុមហ៊ុនទាំង៥ និងសមាគមម៉ូតូកង់បី បានឯកភាពតាមសំ ណើរបស់ក្រសួងលើការជម្រុញរបៀបធ្វើអាជីវកម្មផ្តល់សេវាតាមប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ជូនប្រជាពលរដ្ឋ សម្រាប់មធ្យោបាយដឹកជញ្ជូនផ្លូវគោកក្នុងប្រទេស ទៅថ្ងៃមុខទាំងអស់គ្នា ៕

ទំព័រផ្សេងៗ