អត្ថបទចុងក្រោយ
ប្រវត្តិនៃវប្បធម៌ស្លៀកសំពត់​ចងក្បិនដំបូងបង្អស់នៃជនជាតិខ្មែរ បន្លែក្រសាំងទាប ជា​រុក្ខជាតិប្រភេទស្មៅ ដែលអាចដុះបានដោយឯងឯង ប៉ុន្តែមានគុណប្រយោជន៍ជាច្រើនសម្រាប់សុខភាព និងសម្រស់ លំផក ជាមួកមួយប្រភេទ សម្រាប់ប្រើប្រាស់បែង ចែកតាមលំដាប់តួនាទី និងក្នុងពិធីផ្សេងៗ នៅក្នុងវប្បធម៌ខ្មែរ ប្រវត្តិ អត្ថន័យ នៃព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល និងរបៀបរបបនៃការប្រារព្ធព្រះរាជពិធី ក្រកោ រុក្ខជាតិដុះនៅតំបន់ព្រៃភ្នំកម្ពុជា អាចប្រើប្រាស់ជាឱសថសម្រាប់ព្យាបាលជំងឺជាច្រើនមុខ ៧ចំណុច ក្នុងជីវភាពប្រចាំថ្ងៃ ដែលឪម្តាយគួរចៀងវាងក្នុងការចិញ្ចឹមកូនរបស់អ្នក អត្ថន័យដ៏ជ្រាលជ្រៅ និងមូលហេតុពិត ដែល «ផ្តិលថ្មកែវ» បានក្លាយជានិមិត្តរូបរបស់ខេត្តពោធិ៍សាត់ 

ល្ងៀងដើមឈើព្រៃរបស់ខ្មែរ មិនត្រឹមតែគេអាចយកត្រួយខ្ចី និងផ្កាដ៏ស្រស់ស្អាតធ្វើជាបន្លែនោះទេ ប៉ុន្តែថែមទាំងមានប្រយោជន៍ជាច្រើនដែលអ្នកគួរដឹង !

ល្ងៀងជាឈ្មោះឈើព្រៃមួយប្រភេទ ច្រើនដុះក្នុងទីមានដីខ្សាច់ ។ ត្រួយស្លឹកល្ងៀង និងផ្កា គេប្រើធ្វើជាបន្លែស្លម្ជូរត្រី ដោយបង់ជាមួយនឹងប្រហុក ឬធ្វើជាអន្លក់ ។ សម្រស់ផ្ការបស់ល្ងៀងនោះផងទៀត ត្រូវគេប្រៀបធៀបសម្រស់របស់វាទៅហ្នឹងផ្កាសាគូរ៉ារបស់ជប៉ុន ព្រោះវាមានសម្រស់ស្អាតមិនចាញ់គ្នាឡើយ ។ ស្លឹក ឬត្រួយល្ងៀង ត្រូវបានប្រជាពលរដ្ឋខ្មែរនិយមបរិភោគធ្វើជាល្បោយនំបញ្ចុក ​និងបាញ់ឆែវ ។ ស្លឹកល្ងៀងនោះទៀត មានលក្ខណៈខុសប្លែកពិសេសពីស្លឹកនៃរុក្ខជាតិដទៃ ដោយគេអាចស្លវាបានទាំងពេលនៅស្រស់ និងពេលដែលវាស្ងួតដូចជាតែហើយក៏ដោយ ។ យោងតាមបទពិសោធន៍ចាស់ៗជំនាន់មុន នៅពេលដែលពួកគាត់មានស្លឹកល្ងៀងច្រើនដែលមិនអាចស្លអស់ភ្លាមៗ ពួកគាត់នឹងយកស្លឹកល្ងៀងនោះទៅហាលឲ្យស្ងួត និងរៀបចំទុកដាក់ក្នុងកែវ ឬថង់ផ្លាស្ទិក ដាក់នៅកន្លែងស្ងួត ដោយអាចយកមកស្លវិញបាននៅពេលក្រោយទៀត ដែលនៅរក្សារសជាតិគឺនៅដដែល ដូចគ្នាទៅនឹងស្លឹកល្ងៀងស្រស់ដែរ ។ ស្លឹកល្ងៀងមិនត្រឹមតែប្រើជាបន្លែទេ តែក៏ប្រើធ្វើជាឱសថផងដែរ។ យោងតាមការសិក្សាដែលមានប្រភពពីបរទេសបានបង្ហាញថា គេអាចយកស្លឹកល្ងៀងខ្ចីដែលហាលស្ងួត ទៅឆុងប្រើជំនួសតែបានផងដែរ ។

ចំណែកសំបកល្ងៀងនោះវិញ ត្រូវបានចាស់ៗបុរាណពីជំនាន់មុន ដែលនិយមពិសារស្លាម្លូ ពួកគាត់តែងចៀរពីដើមល្ងៀង យកមកពិសារជាមួយស្លាម្លូបានផងដែរ ។ សំបកល្ងៀង មានរសជាតិចត់តិចៗ ផ្អែមតិចៗ និងថែមទាំងឆ្ងុយៗ បើបានបរិភោគម្តងហើយ នឹងចងចាំរសជាតិរបស់វា ហើយនឹងចង់បរិភោគម្តងទៀតមិនខាន ។

គេក៏អាចប្រើសំបកល្ងៀងនោះទៀត ជាថ្នាំព្យាបាលជំងឺរាករូសទាំងចំពោះមនុស្ស និងសត្វចិញ្ចឹមក្នុងផ្ទះបានផងដែឬ ។  មិនតែប៉ុណ្ណោះ សំបក និង​ស្លឹកល្ងៀង គេអាចយកមកបុក​លាយបញ្ចូលគ្នា សម្រាប់លាប​ជា​ថ្នាំ​ព្យាបាល​បញ្ហា​ស្បែកផងដែរ ។ ​ជ័រ​ ដែលចេញពី​គល់​នៃដើមរបស់វា ​ត្រូវ​បាន​គេ​ប្រើ​ជា​ឱសថ​ព្យាបាល​ជំងឺ​កមរមាស់ និង​របួស​ជើងជាដើម។ លើសពីនេះទៀត គេក៏ត្រូវបានប្រើប្រាស់ជាថ្នាំជ្រលក់ពណ៌បានផងដែរ។

ទោះយ៉ាងណាក៏ដោយ បើទោះបីជាល្ងៀងត្រូវបានរកឃើញថា វាជារុក្ខជាតិឱសថអាចព្យាបាលជំងឺជាច្រើនមុខ ប៉ុន្តែវាជាការចាំបាច់ណាស់ ដែលលោកអ្នកគួរពិភាក្សាជាមួយអ្នកជំនាញ មុននឹងជ្រើសរើសយកវាមកប្រើដើម្បីព្យាបាលជំងឺប្រភេទណាមួយ ៕

ទំព័រផ្សេងៗ