ល្ងៀងដើមឈើព្រៃរបស់ខ្មែរ មិនត្រឹមតែគេអាចយកត្រួយខ្ចី និងផ្កាដ៏ស្រស់ស្អាតធ្វើជាបន្លែនោះទេ ប៉ុន្តែថែមទាំងមានប្រយោជន៍ជាច្រើនដែលអ្នកគួរដឹង !

ល្ងៀងជាឈ្មោះឈើព្រៃមួយប្រភេទ ច្រើនដុះក្នុងទីមានដីខ្សាច់ ។ ត្រួយស្លឹកល្ងៀង និងផ្កា គេប្រើធ្វើជាបន្លែស្លម្ជូរត្រី ដោយបង់ជាមួយនឹងប្រហុក ឬធ្វើជាអន្លក់ ។ សម្រស់ផ្ការបស់ល្ងៀងនោះផងទៀត ត្រូវគេប្រៀបធៀបសម្រស់របស់វាទៅហ្នឹងផ្កាសាគូរ៉ារបស់ជប៉ុន ព្រោះវាមានសម្រស់ស្អាតមិនចាញ់គ្នាឡើយ ។ ស្លឹក ឬត្រួយល្ងៀង ត្រូវបានប្រជាពលរដ្ឋខ្មែរនិយមបរិភោគធ្វើជាល្បោយនំបញ្ចុក ​និងបាញ់ឆែវ ។ ស្លឹកល្ងៀងនោះទៀត មានលក្ខណៈខុសប្លែកពិសេសពីស្លឹកនៃរុក្ខជាតិដទៃ ដោយគេអាចស្លវាបានទាំងពេលនៅស្រស់ និងពេលដែលវាស្ងួតដូចជាតែហើយក៏ដោយ ។ យោងតាមបទពិសោធន៍ចាស់ៗជំនាន់មុន នៅពេលដែលពួកគាត់មានស្លឹកល្ងៀងច្រើនដែលមិនអាចស្លអស់ភ្លាមៗ ពួកគាត់នឹងយកស្លឹកល្ងៀងនោះទៅហាលឲ្យស្ងួត និងរៀបចំទុកដាក់ក្នុងកែវ ឬថង់ផ្លាស្ទិក ដាក់នៅកន្លែងស្ងួត ដោយអាចយកមកស្លវិញបាននៅពេលក្រោយទៀត ដែលនៅរក្សារសជាតិគឺនៅដដែល ដូចគ្នាទៅនឹងស្លឹកល្ងៀងស្រស់ដែរ ។ ស្លឹកល្ងៀងមិនត្រឹមតែប្រើជាបន្លែទេ តែក៏ប្រើធ្វើជាឱសថផងដែរ។ យោងតាមការសិក្សាដែលមានប្រភពពីបរទេសបានបង្ហាញថា គេអាចយកស្លឹកល្ងៀងខ្ចីដែលហាលស្ងួត ទៅឆុងប្រើជំនួសតែបានផងដែរ ។ ចំណែកសំបកល្ងៀងនោះវិញ ត្រូវបានចាស់ៗបុរាណពីជំនាន់មុន ដែលនិយមពិសារស្លាម្លូ ពួកគាត់តែងចៀរពីដើមល្ងៀង យកមកពិសារជាមួយស្លាម្លូបានផងដែរ ។ សំបកល្ងៀង មានរសជាតិចត់តិចៗ ផ្អែមតិចៗ និងថែមទាំងឆ្ងុយៗ បើបានបរិភោគម្តងហើយ នឹងចងចាំរសជាតិរបស់វា ហើយនឹងចង់បរិភោគម្តងទៀតមិនខាន ។ គេក៏អាចប្រើសំបកល្ងៀងនោះទៀត ជាថ្នាំព្យាបាលជំងឺរាករូសទាំងចំពោះមនុស្ស […]