អត្ថបទចុងក្រោយ
ប្រវត្តិនៃវប្បធម៌ស្លៀកសំពត់​ចងក្បិនដំបូងបង្អស់នៃជនជាតិខ្មែរ បន្លែក្រសាំងទាប ជា​រុក្ខជាតិប្រភេទស្មៅ ដែលអាចដុះបានដោយឯងឯង ប៉ុន្តែមានគុណប្រយោជន៍ជាច្រើនសម្រាប់សុខភាព និងសម្រស់ លំផក ជាមួកមួយប្រភេទ សម្រាប់ប្រើប្រាស់បែង ចែកតាមលំដាប់តួនាទី និងក្នុងពិធីផ្សេងៗ នៅក្នុងវប្បធម៌ខ្មែរ ប្រវត្តិ អត្ថន័យ នៃព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល និងរបៀបរបបនៃការប្រារព្ធព្រះរាជពិធី ក្រកោ រុក្ខជាតិដុះនៅតំបន់ព្រៃភ្នំកម្ពុជា អាចប្រើប្រាស់ជាឱសថសម្រាប់ព្យាបាលជំងឺជាច្រើនមុខ ៧ចំណុច ក្នុងជីវភាពប្រចាំថ្ងៃ ដែលឪម្តាយគួរចៀងវាងក្នុងការចិញ្ចឹមកូនរបស់អ្នក អត្ថន័យដ៏ជ្រាលជ្រៅ និងមូលហេតុពិត ដែល «ផ្តិលថ្មកែវ» បានក្លាយជានិមិត្តរូបរបស់ខេត្តពោធិ៍សាត់ 

នាវាទេសចរណ៍បរទេស ផ្ទុកមនុស្សចម្រុះជាតិសាសន៍ជិត ១ពាន់នាក់ ចូលចតនៅ​កំពង់ផែស្វយ័តក្រុងព្រះសីហនុ ធ្វើទស្សនកិច្ចនៅខេត្តព្រះសីហនុ

ព្រះសីហនុ៖ នាវាទេសចរណ៍បរទេសមួយគ្រឿង ផ្ទុកមនុស្សចម្រុះជាតិសាសន៍ជិត ១ពាន់នាក់ បានចេញដំណើរពីប្រទេសថៃ បានចូលចត​នៅ​កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយសុវត្ថិភាពហើយ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ ។ បើតាមការឲ្យដឹងពី នាយប៉ុស្តិ៍នគរបាលច្រកទ្វារកំពង់ផែអន្តរជាតិខេត្តព្រះសីហនុ បានឲ្យដឹងថា នាវាទេសចរណ៍បរទេសមួយគ្រឿងនោះមាន ឈ្មោះ Nautica សញ្ជាតិ MARSHALL ISLAND ការចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុនេះ គឺក្នុងគោលបំណងមកទស្សនាប្រទេសកម្ពុជា រយៈពេល១ថ្ងៃ។

លោកបន្តថា នាវានេះ មានប្រវែងបណ្តោយជាង១៨០ម៉ែត្រ ប្រវែងទទឹងជាង ៣០ម៉ែ្រត ជំរៅជាង ៦ម៉ែត្រ ផ្ទុកមនុស្សចម្រុះជាតិសាសន៍សរុបចំនួន ៩៤២នាក់ ដែលមាននាវិកសរុបចំនួន ៤០៧នាក់ ស្រី៦៩នាក់ (៣៦សញ្ជាតិ ) និងមានភ្ញៀវទេសចរសរុបចំនួន ៥៣៥នាក់ ស្រី២៨៨នាក់ (២៤សញ្ជាតិ ) សញ្ជាតិដែលមានភ្ញៀវច្រើនជាងគេគឺសហរដ្ឋអាមេរិក ។ នាវានេះ នឹងចាកចេញទៅវិញនៅល្ងាចថ្ងៃដដែលបន្តដំណើរឆ្ពោះទៅប្រទេសវៀតណាម ៕

ទំព័រផ្សេងៗ