អត្ថបទចុងក្រោយ
ប្រវត្តិនៃវប្បធម៌ស្លៀកសំពត់​ចងក្បិនដំបូងបង្អស់នៃជនជាតិខ្មែរ បន្លែក្រសាំងទាប ជា​រុក្ខជាតិប្រភេទស្មៅ ដែលអាចដុះបានដោយឯងឯង ប៉ុន្តែមានគុណប្រយោជន៍ជាច្រើនសម្រាប់សុខភាព និងសម្រស់ លំផក ជាមួកមួយប្រភេទ សម្រាប់ប្រើប្រាស់បែង ចែកតាមលំដាប់តួនាទី និងក្នុងពិធីផ្សេងៗ នៅក្នុងវប្បធម៌ខ្មែរ ប្រវត្តិ អត្ថន័យ នៃព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល និងរបៀបរបបនៃការប្រារព្ធព្រះរាជពិធី ក្រកោ រុក្ខជាតិដុះនៅតំបន់ព្រៃភ្នំកម្ពុជា អាចប្រើប្រាស់ជាឱសថសម្រាប់ព្យាបាលជំងឺជាច្រើនមុខ ៧ចំណុច ក្នុងជីវភាពប្រចាំថ្ងៃ ដែលឪម្តាយគួរចៀងវាងក្នុងការចិញ្ចឹមកូនរបស់អ្នក អត្ថន័យដ៏ជ្រាលជ្រៅ និងមូលហេតុពិត ដែល «ផ្តិលថ្មកែវ» បានក្លាយជានិមិត្តរូបរបស់ខេត្តពោធិ៍សាត់ 

វគ្គហ្វឹកហ្វឺនជំនាញដោះមីនចំនួន២ នៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីនខេត្តកំពង់ឆ្នាំង ត្រូវបានបិទបញ្ចប់ដោយជោគជ័យនៅថ្ងៃនេះ

កំពង់ឆ្នាំង : វគ្គហ្វឹកហ្វឺនមូលដ្ឋានគ្រឹះបច្ចេកទេសបោសសម្អាតមានជំនាន់ទី១៤៣ ដែលមានរយៈពេលជិត ៤ខែ និងវគ្គហ្វឹកហ្វឺនបច្ចេកទេសសុនខល្បាត ដែលមានរយៈពេល ៥ថ្ងៃ នៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីន ខេត្តកំពង់ឆ្នាំង ត្រូវបានបិទបញ្ចប់ដោយជោគជ័យហើយ ។ ពិធីបិតវគ្គហ្វឹកហ្វឺនទាំងពីរនេះ បានប្រារព្វធ្វើឡើង នៅព្រឹកថ្ងៃសុក្រ ទី១០ កុម្ភៈ ២០២៣នេះ ក្រោមការអញ្ជើញអធិបតីដោយអគ្គនាយក នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា លោកហេង រតនា ។

យោងតាមប្រសាសន៍របស់លោកហេង រតនា វគ្គហ្វឹកហ្វឺនជំនាញដោះមីនទាំងពីរដែលបានបិទបញ្ចប់នេះ គឺ១ វគ្គហ្វឹកហ្វឺនមូលដ្ឋានគ្រឹះបច្ចេកទេសបោសសម្អាតមីន មានសិក្ខាកាមចូលរួមចំនួន១១៥នាក់ និង២.​ វគ្គហ្វឹកហ្វឺនជំនាញបច្ចេកទេសសុនខល្បាត មានសិក្ខាកាមចំនួន ៣៥នាក់ ។ វគ្គហ្វឹកហ្វឺនមូលដ្ឋានគ្រឹះបច្ចេកទេសបោសសម្អាតមីនជំនាន់ទី១៤៣ បានដំណើរការចាប់ពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ ដល់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣នេះ មានរយ:ពេល ១០៧ថ្ងៃ​ ។ ក្រោមបញ្ចប់វគ្គហ្វឹកហ្វឺននេះ សិក្ខាកាមទាំងអស់នឹងត្រូវចាត់បញ្ជូនទៅបំពេញរច នាសម្ពន្ធ័កងវរសេនាតូច​ ក្រុមបច្ចេកទេស នៅការដ្ឋានបោសម្អាតមីនក្នុងគម្រោងនានា នៃបណ្តាកងឯកភាពកំចាត់មីន​របស់អង្គភាពស៊ីម៉ាក់។

ដោយឡែកចំពោះវគ្គហ្វឹកហ្វឺនជំនាញបច្ចេកទេសសុនខល្បាតនេះ ចាប់ផ្ដើមដំណើការពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ ដែលមានសិក្ខាកាមចូលរួមចំនួន៣៥នាក់នោះ​ ដែលមានគ្រូឧទ្ទេសជំនាញសុនខល្បាតមកពីប្រទេសអូស្ត្រាលី និងសហរដ្ឋអាមេរិក ដើម្បីផ្លាស់ប្តូរបទពិសោធន៍លើជំនាញបច្ចេកទេសជាក់ស្តែង ។ វគ្គហ្វឹកហ្វឺននេះ មានសិក្ខាកាមមកអគ្គស្នងការនគរបាលជាតិ បញ្ជាការដ្ឋានកងរាជអាវុធហត្ថ​លើផ្ទៃប្រទេស​ បញ្ជាការ ដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម និងបញ្ជាការដ្ឋានទ័ពពិសេសផងដែរ។

នៅក្នុងពិធីនាព្រឹកមិញនេះផងទៀត អគ្គនាយក នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា លោកហេង រតនា ក្នុងពិធីនាព្រឹកមិញនេះ​ ក៏បានរំលឹកផងដែរថា នៅថ្ងៃទី១៧ ខែកុម្ភៈ ខាងមុខនេះ អង្គភាពនឹងបើកយុទ្ធនាការរាវរកយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅក្រោមទឹក នៅចំណុចកោះពាមរាំង ឃុំកោះចេក ស្រុកពាមរ៍ ខេត្តព្រៃវែង ចម្ងាយប្រមាណ ១៥គីឡូម៉ែត្រ ពីព្រំដែនវៀតណាម ដែលមាននាវាដឹកគ្រាប់បានលិចនៅទីនោះ។ លោកបានបន្តថា ជាការពិត យុទ្ធនាការរាវរកយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅក្រោមទឹក បានប្រតិបត្តិការជិតមួយឆ្នាំហើយ តាំងពីខែមិនា ឆ្នាំ២០២២មកម្លេះ ប៉ុន្តែគឺជាការស្រាវ ជ្រាវរកព្រំដីទីតាំងឱ្យបានជាក់លាក់ សម្រាប់ដល់ថ្ងៃប្រតិបត្តិការ ។ តែទោះយ៉ាងនេះក្តី ស៊ីម៉ាក់ បានរកឃើញគ្រាប់យុទ្ឋភណ្ឌ័មិនទាន់ផ្ទុះនៅក្រោមទឹកបានប្រមាណ ៣០តោន ហើយតាមការប្រមាណប្រហែលជាមានរាប់ពាន់តោនទៀត ដែលកំពុងលិចនៅក្នុងទឹក។

ជាកិច្ចបញ្ចប់នាព្រឹកមិញនេះ លោក ហេង រតនា បានផ្តាំផ្ញើដល់សិក្ខាបញ្ចប់វគ្គ ត្រូវខិតខំបំ ពេញភារកិច្ចរបស់ខ្លួនតាមវិជ្ជាជីវៈឲ្យបានត្រឹមត្រូវ ។ មុននឹងសម្រេចធ្វើអ្វីមួយ ត្រូវរំឮកមេរៀនដែលបានរៀននៅទីនេះ ដើម្បីជៀសវាងគ្រោះថ្នាក់ដែលកើតឡើងដោយសារការទ្វេសប្រហេស ៕

ទំព័រផ្សេងៗ