អត្ថបទចុងក្រោយ
បន្លែក្រសាំងទាប ជា​រុក្ខជាតិប្រភេទស្មៅ ដែលអាចដុះបានដោយឯងឯង ប៉ុន្តែមានគុណប្រយោជន៍ជាច្រើនសម្រាប់សុខភាព និងសម្រស់ លំផក ជាមួកមួយប្រភេទ សម្រាប់ប្រើប្រាស់បែង ចែកតាមលំដាប់តួនាទី និងក្នុងពិធីផ្សេងៗ នៅក្នុងវប្បធម៌ខ្មែរ ប្រវត្តិ អត្ថន័យ នៃព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល និងរបៀបរបបនៃការប្រារព្ធព្រះរាជពិធី ក្រកោ រុក្ខជាតិដុះនៅតំបន់ព្រៃភ្នំកម្ពុជា អាចប្រើប្រាស់ជាឱសថសម្រាប់ព្យាបាលជំងឺជាច្រើនមុខ ៧ចំណុច ក្នុងជីវភាពប្រចាំថ្ងៃ ដែលឪម្តាយគួរចៀងវាងក្នុងការចិញ្ចឹមកូនរបស់អ្នក អត្ថន័យដ៏ជ្រាលជ្រៅ និងមូលហេតុពិត ដែល «ផ្តិលថ្មកែវ» បានក្លាយជានិមិត្តរូបរបស់ខេត្តពោធិ៍សាត់  ប្រវត្តិកាលពី១១៧ឆ្នាំមុន ទាក់ទងនឹងរឿងរ៉ាវដែលនាំឲ្យសៀមប្រគល់ខេត្តបាត់ដំបង មកឲ្យខ្មែរវិញក្រោមការគ្រប់គ្រងដោយបារាំង នាសម័យនោះ

សមិទ្ធផលថ្មីៗនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ដែលចំណាយទឹកប្រាក់សាងសង់អស់ប្រមាណជាង ៦៦ម៉ឺនដុល្លារ ត្រូវបានដាក់សម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ

កំពង់ធំ ៖ សមិទ្ធផលថ្មីៗនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ដែលចំណាយទឹកប្រាក់សាងសង់អស់ប្រមាណជាង ៦៦ម៉ឺនដុល្លារ ដែលជាថវិការរបស់របស់សប្បុរសជន ត្រូវបានដាក់សម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយនៅថ្ងៃនេះ ។  ពិធីសម្ភោធបានធ្វើឡើងនៅថ្ងៃទី១៤ កុម្ភៈ ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាព អគ្គស្នងការនគរបាលជាតិកម្ពុជា នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងរដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកបណ្ឌិត ថោង ខុន ។

 យោងតាមរបាយការណ៍របស់ស្នងការនគរបាលខេត្តកំពង់ធំ លោកឧត្តមសេនីយ៍ទោ ម៉ែន លី បានឲ្យដឹងថា សមិទ្ធផលនានារបស់ស្នងការដ្ឋាននគរបាលខេត្ត ដែលបានដាក់សម្ភោធនៅថ្ងៃនេះរួមមាន៖ អគារសាលប្រជុំ, អគារមុខងារ, ផ្ទះបាយថ្នាក់ដឹកនាំ, អគារប្រចាំបញ្ជា, អគារកម្លាំងអន្តរាគមន៍, រោងដាក់រថយន្ត ៣កន្លែង, អគាររដ្ឋបាល និងសមិទ្ធផលថ្មីៗជាច្រើនទៀត ដែលប្រភពថវិកា និងចំណាយរាល់សមិទ្ធផលទាំងនេះ លើការសាងសង់ និងជួសជុល ដោយចំណាយថវិកាសរុប ៦៦ម៉ឺន ៥ពាន់ ៥៩៨ ដុល្លារសហរដ្ឋអាមេរិក ដោយមិនប្រើប្រាស់ ថវិការដ្ឋនោះទេ។ ការចំណាយលើការសាងសង់ និងជួសជុលលើសមិទ្ធផលទាំងនោះ គឺជាថវិកា ពីការជួយឧបត្ថម្ភរបស់សប្បុរសជន និងក្រុមហ៊ុននានា ដែលមើលឃើញពីការលំបាករបស់ស្នងការដ្ឋាននគរបាលខេត្ត តាមរយៈការអំពាវនាវចូលរួមអភិវឌ្ឍន៍កសាងអង្គភាពមួយនេះ។

  អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន បានថ្លែងកោតសរ សើរដល់កងកម្លាំងទាំងបី ដែលបានខិតខំលះបង់កម្លាំងកាយ កម្លាំងចិត្ត និងពេលវេលា ដើម្បីការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ជាពិសេស ក្រុមការងារទាំងអស់ បានចូលរួមផ្សព្វផ្សាយពីគោលនយោបាយភូមិ/ឃុំមានសុវត្ថិភាព នៅក្នុងមូលដ្ឋាន និងការពារបាននូវរាល់បទល្មើសផ្សេងៗ ដែលកើតមានឡើងនៅក្នុងសហគមន៍ ធ្វើឲ្យមានសន្តិភាព សុវត្ថិភាព និងសន្តិសុខល្អ ជូនដល់ប្រជាពលរដ្ឋគ្រប់ពេលវេលា។

  អគ្គស្នងការនគរបាលជាតិ បានថ្លែងជំរុញស្នងការដ្ឋាននគរបាលខេត្ត ឲ្យខិតខំបន្តអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ត្រូវយកចិត្តទុកដាក់លើបញ្ហាសេវាសាធារណៈ និងសន្តិសុខជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរថែមទៀត ព្រោះកម្លាំងនគរបាល គឺជាអ្នកបម្រើជូនប្រជាពលរដ្ឋឱ្យបានលឿនរហ័សដល់ផ្ទះ ត្រូវចេះអប់រំពួកគាត់ដើម្បីការពារសុវត្ថិភាព នៅក្នុងមូលដ្ឋានគ្រប់ៗគ្រួសារ ចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីការពារអាយុជីវិត ត្រូវចេះអធ្យាស្រ័យគ្នាទៅវិញទៅមក ក្នុងការបើកបរ ស្គាល់អំពីអនាម័យបរិស្ថាន និងភូមិស្អាត ត្រូវផ្សព្វផ្សាយនៅតាមមូលដ្ឋាន តាមផ្ទះ ឲ្យគាត់យល់ពីសុខសុវត្ថិភាពនៃបរិស្ថាន។

  អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន បានបន្តជំរុញឲ្យពង្រឹងសមត្ថភាព និងគុណភាពនគរបាលទាំងអស់ ឲ្យចេះបម្រើប្រជាពលរដ្ឋឲ្យបានត្រឹមត្រូវ និងយុត្តិធម៌ ត្រូវហ្វឹកហាត់ជំនាញឯកទេសតាមវិស័យនីមួយៗ ជាពិសេស ប៉ុស្តិ៍រដ្ឋបាល ត្រូវចេះ ដឹង និងស្គាល់ពីវិន័យ សីលធម៌ អាកប្បកិរិយា និងឥរិយាបថ ដែលនៅផ្ទាល់ជាមួយនឹងប្រជាពលរដ្ឋក្នុងមូលដ្ឋាន ៕

ទំព័រផ្សេងៗ