វគ្គហ្វឹកហ្វឺនជំនាញដោះមីនចំនួន២ នៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីនខេត្តកំពង់ឆ្នាំង ត្រូវបានបិទបញ្ចប់ដោយជោគជ័យនៅថ្ងៃនេះ

កំពង់ឆ្នាំង : វគ្គហ្វឹកហ្វឺនមូលដ្ឋានគ្រឹះបច្ចេកទេសបោសសម្អាតមានជំនាន់ទី១៤៣ ដែលមានរយៈពេលជិត ៤ខែ និងវគ្គហ្វឹកហ្វឺនបច្ចេកទេសសុនខល្បាត ដែលមានរយៈពេល ៥ថ្ងៃ នៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីន ខេត្តកំពង់ឆ្នាំង ត្រូវបានបិទបញ្ចប់ដោយជោគជ័យហើយ ។ ពិធីបិតវគ្គហ្វឹកហ្វឺនទាំងពីរនេះ បានប្រារព្វធ្វើឡើង នៅព្រឹកថ្ងៃសុក្រ ទី១០ កុម្ភៈ ២០២៣នេះ ក្រោមការអញ្ជើញអធិបតីដោយអគ្គនាយក នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា លោកហេង រតនា ។ យោងតាមប្រសាសន៍របស់លោកហេង រតនា វគ្គហ្វឹកហ្វឺនជំនាញដោះមីនទាំងពីរដែលបានបិទបញ្ចប់នេះ គឺ១ វគ្គហ្វឹកហ្វឺនមូលដ្ឋានគ្រឹះបច្ចេកទេសបោសសម្អាតមីន មានសិក្ខាកាមចូលរួមចំនួន១១៥នាក់ និង២.​ វគ្គហ្វឹកហ្វឺនជំនាញបច្ចេកទេសសុនខល្បាត មានសិក្ខាកាមចំនួន ៣៥នាក់ ។ វគ្គហ្វឹកហ្វឺនមូលដ្ឋានគ្រឹះបច្ចេកទេសបោសសម្អាតមីនជំនាន់ទី១៤៣ បានដំណើរការចាប់ពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ ដល់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣នេះ មានរយ:ពេល ១០៧ថ្ងៃ​ ។ ក្រោមបញ្ចប់វគ្គហ្វឹកហ្វឺននេះ សិក្ខាកាមទាំងអស់នឹងត្រូវចាត់បញ្ជូនទៅបំពេញរច នាសម្ពន្ធ័កងវរសេនាតូច​ ក្រុមបច្ចេកទេស នៅការដ្ឋានបោសម្អាតមីនក្នុងគម្រោងនានា នៃបណ្តាកងឯកភាពកំចាត់មីន​របស់អង្គភាពស៊ីម៉ាក់។ ដោយឡែកចំពោះវគ្គហ្វឹកហ្វឺនជំនាញបច្ចេកទេសសុនខល្បាតនេះ ចាប់ផ្ដើមដំណើការពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ ដល់ថ្ងៃទី១១ […]

ពិធីឡើងអ្នកតា ដេញព្រាយបិសាច ឧបទ្រពចង្រៃចេញពីភូមិ និងសុំសេចក្តីសុខចម្រើន ត្រូវបានពលរដ្ឋក្នុងតំបន់រមណីយដ្ឋានប្រាសាទកោះកេរ នៅតែប្រារព្វធ្វើឡើងជារៀងរាល់ឆ្នាំបានយ៉ាងខ្ជាប់ខ្ជួន

ព្រះវិហារ ៖ ពិធីសែនព្រេនឡើងអ្នកតា ឬពិធីដេញរមល់របាល ឬហៅថា ដេញព្រាយបិសាចឧបទ្រពចង្រៃចេញពីភូមិ ត្រូវបានពលរដ្ឋអ្នកភូមិសំបូរ និងអ្នកភូមិកោះកេរ ឋិតក្នុងឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ តែងតែប្រារព្វធ្វើឡើងនៅខែមាឃ ជារៀងរាល់ឆ្នាំ​ មិនដែលអាក់ខាននោះឡើយ  ។ អ្នកស្រុកនៅទីនោះគេមានជំនឿថា ការប្រារព្វធ្វើពិធីនេះឡើង នឹងនាំមកនូវសេចក្តីសុខ សេចក្តីចម្រើន ដល់ការរស់នៅរបស់អ្នកភូមិ និងមិនមានឧបទ្រពចង្រៃ បញ្ហាផ្សេងៗ ជំងឺកាចសាហាវរាតត្បាត ចូលមកក្នុងភូមិបានឡើយ។ យោងតាមការចុះទៅសិក្សា និងអង្កេតរបស់ក្រុមការងារនាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងតម្កល់ឯកសារ នៃអាជ្ញាធរជាតិព្រះវិហារ ប្រចាំតំបន់រមណីយដ្ឋានប្រាសាទកោះកេរ បានបង្ហាញថា ប្រជាជននៅភូមិបុរាណទាំ២ គឺភូមិកោះកេរ និងភូមិសំបូរនោះ តែងតែមានការ គោរពប្រតិបត្តិនូវជំនឿជីវចលរបស់ខ្លួនជាប់ជានិច្ច ។ ពិធីឡើងអ្នកតា នៅភូមិសំបូរ មានភាពស្រដៀងគ្នាទៅនិងពិធីឡើងអ្នកតានៅភូមិកោះកេរដែរ ពោលគឺមានគោលបំណងរួមដូចគ្នា។ គោលបំណងនៃការប្ររព្វពិធីនេះឡើងមានចំនួន ២ ។ ទី១ គេធ្វើឡើងដើម្បីសុំសេចក្ដីសុខក្នុងការរស់នៅ និងការប្រកបមុខរបរចិញ្ជឹមជីវិតតាមរយៈការធ្វើស្រែចម្ការឲ្យកាន់តែបានផលច្រើន ពីម្ចាស់ទឹកម្ចាស់ដី (អ្នកតា) ដែលថែរក្សាក្នុងតំបន់របស់ពួកគេរស់នៅ ដោយមានកិច្ចបញ្ជាន់រូប និងក៏ដើម្បីប្រាស្រ័យទាក់ទងគ្នា ជាមួយអ្នកតាផងដែរ ។ ទី២ […]