អត្ថបទចុងក្រោយ
ប្រវត្តិនៃវប្បធម៌ស្លៀកសំពត់​ចងក្បិនដំបូងបង្អស់នៃជនជាតិខ្មែរ បន្លែក្រសាំងទាប ជា​រុក្ខជាតិប្រភេទស្មៅ ដែលអាចដុះបានដោយឯងឯង ប៉ុន្តែមានគុណប្រយោជន៍ជាច្រើនសម្រាប់សុខភាព និងសម្រស់ លំផក ជាមួកមួយប្រភេទ សម្រាប់ប្រើប្រាស់បែង ចែកតាមលំដាប់តួនាទី និងក្នុងពិធីផ្សេងៗ នៅក្នុងវប្បធម៌ខ្មែរ ប្រវត្តិ អត្ថន័យ នៃព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល និងរបៀបរបបនៃការប្រារព្ធព្រះរាជពិធី ក្រកោ រុក្ខជាតិដុះនៅតំបន់ព្រៃភ្នំកម្ពុជា អាចប្រើប្រាស់ជាឱសថសម្រាប់ព្យាបាលជំងឺជាច្រើនមុខ ៧ចំណុច ក្នុងជីវភាពប្រចាំថ្ងៃ ដែលឪម្តាយគួរចៀងវាងក្នុងការចិញ្ចឹមកូនរបស់អ្នក អត្ថន័យដ៏ជ្រាលជ្រៅ និងមូលហេតុពិត ដែល «ផ្តិលថ្មកែវ» បានក្លាយជានិមិត្តរូបរបស់ខេត្តពោធិ៍សាត់ 

នាយករដ្ឋមន្រ្ដីនៃកម្ពុជា សម្តេចតេជោហ៊ុន សែន ដាក់បញ្ជាឱ្យស្ថាប័នជំនាញពាក់ព័ន្ធសិក្សាកសាងកន្លែងស្នាក់នៅសម្រាប់និស្សិតជានារី នៅពហុកីឡាដ្ឋានជាតិមរតកតេជោ

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានស្នើឱ្យក្រសួងអប់រំ និងសាលារាជធានីភ្នំពេញ ពិនិត្យមើលលទ្ធភាពនៃការប្រើប្រាស់ដីធ្លីមួយចំណែករបស់ពហុកីឡាដ្ឋានជាតិមរតកតេជោ សម្រាប់កសាងអន្តេវាសិកដ្ឋានបន្ថែមទៀត ដើម្បីសម្រួលដល់និស្សិតក្រីក្រ ជាពិសេសនិស្សិតស្រី និងនិស្សិតក្រៅប្រទេសដែលមកសិក្សានៅកម្ពុជា។ ការស្នើនេះ បានធ្វើឡើងក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាល និងជូនរង្វាន់ដល់សិស្សនិន្ទេស A ក្នុងឆ្នាំសិក្សា២០២១-២០២២ ចំនួន ១ពាន់ ៤៩នាក់ នាព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលពាណិជ្ជកម្មជ្រោយចង្វារ រាជធានីភ្នំពេញ ។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា៖ «ខ្ញុំដាក់បញ្ជានេះ ឱ្យអភិបាលរាជធានីពិនិត្យមើលលទ្ធភាពក្នុងការប្រើប្រាស់ដីធ្លីនៅក្នុងរាជធានីភ្នំពេញ ដើម្បីកសាងអន្តេរវាសិកដ្ឋានសម្រាប់និស្សិតស្ត្រីរបស់យើង ។ ខ្ញុំចង់បានចំនួនពីរបីរយគ្រែទៀត យើងខ្វះកន្លែងស្នាក់នៅសម្រាប់និស្សិតជាស្រ្តី»។ សម្តេចតេជោបានបញ្ជាក់ថា និស្សិតជាបុរសអាចស្នាក់នៅវត្តលោកបាន ប៉ុន្តែនិស្សិតជានារី មិនអាចនៅវត្តលោកបានទេ ។

សម្តេចតេជោនាយករដ្ឋមន្រ្ដីបានថ្លែងបញ្ជាក់ថា៖ «ដីនៅតំបន់មរតកតេជោ គឺយើងនៅសល់ដីច្រើន យើងអាចរៀបចំកសាងអន្តេរវាសិកដ្ឋានសម្រាប់សិស្សនៅទីនោះបាន។ ដូច្នេះសុំសិក្សាមើលជាមួយគ្នាសាលាក្រុងជាមួយក្រសួងអប់រំ ហើយផ្នែកកីឡាយើងមានដីនៅទីនោះហើយគឺយើងយកដីនៅទីនោះធ្វើតែម្ដង ។ មួយឆ្នាំយើងធ្វើបន្តិច មួយឆ្នាំយើងធ្វើបន្តិច, មួយឆ្នាំ ១០០គ្រែ ឬ២០០គ្រែ យើងធ្វើជាបន្តទៅឆ្នាំក្រោយៗទៀត ដើម្បីបំពេញ សេចក្តីត្រូវការ» ។ សម្តេចតេជោ បានលើកឡើងពីគម្រោងសាងសង់អន្តេវាសិកដ្ឋានដែលមានពី២០០ ទៅ៣០០គ្រែសម្រាប់និស្សិតនេះ នឹងផ្តល់ភាពងាយស្រួលដល់និស្សិតស្រី និងនិស្សិតក្រីក្រ ខណៈនិស្សិតស្រីមានផលលំបាកជាងសិស្សប្រុសដែលអាចស្នាក់នៅតាមវត្តអារាមបាន៕

ទំព័រផ្សេងៗ