អត្ថបទចុងក្រោយ
ប្រវត្តិនៃវប្បធម៌ស្លៀកសំពត់​ចងក្បិនដំបូងបង្អស់នៃជនជាតិខ្មែរ បន្លែក្រសាំងទាប ជា​រុក្ខជាតិប្រភេទស្មៅ ដែលអាចដុះបានដោយឯងឯង ប៉ុន្តែមានគុណប្រយោជន៍ជាច្រើនសម្រាប់សុខភាព និងសម្រស់ លំផក ជាមួកមួយប្រភេទ សម្រាប់ប្រើប្រាស់បែង ចែកតាមលំដាប់តួនាទី និងក្នុងពិធីផ្សេងៗ នៅក្នុងវប្បធម៌ខ្មែរ ប្រវត្តិ អត្ថន័យ នៃព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល និងរបៀបរបបនៃការប្រារព្ធព្រះរាជពិធី ក្រកោ រុក្ខជាតិដុះនៅតំបន់ព្រៃភ្នំកម្ពុជា អាចប្រើប្រាស់ជាឱសថសម្រាប់ព្យាបាលជំងឺជាច្រើនមុខ ៧ចំណុច ក្នុងជីវភាពប្រចាំថ្ងៃ ដែលឪម្តាយគួរចៀងវាងក្នុងការចិញ្ចឹមកូនរបស់អ្នក អត្ថន័យដ៏ជ្រាលជ្រៅ និងមូលហេតុពិត ដែល «ផ្តិលថ្មកែវ» បានក្លាយជានិមិត្តរូបរបស់ខេត្តពោធិ៍សាត់ 

រដ្ឋបាលខេត្តកែបកែលម្អសោភណ្ឌភាពឆ្នេរកែប ដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម ២០២៣

កែប ៖ រដ្ឋបាលខេត្តកែបដើម្បីត្រៀមខ្លួនក្នុងការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣ ដែលនឹងធ្វើជាម្ចាស់ផ្ទះលើវិញ្ញាសារ​ ទ្រីយ៉ាថ្លុង បាននិងកំពុងរៀបចំកែលម្អសោភណ្ឌភាពឆ្នេរកម្សាន្តស្រី ស ឲ្យបានស្អាត ។ បើតាមអភិបាលក្រុងកែប លោក ខេង យ័ន ការរៀបចំកែលំអនេះផងទៀត ក៏នៅទន្ទឹមនឹងការត្រៀមខ្លួននៃធ្វើជាម្ចាស់ផ្ទះនៃការរៀបចំបុណ្យសមុទ្រឆ្នាំ២០២៣ផងដែរ ។ បើតាមការឲ្យដឹងពីលោកអភិបាលក្រុងកែប បានឲ្យដឹងថា រដ្ឋបាលខេត្ត បាននិងកំពុងអនុវត្តគម្រោងកែលម្អសោភណ្ឌភាពឆ្នេរកម្សាន្តស្រីស ឲ្យបានល្អប្រសើរ ដោយគ្រោងនឹងដកនូវខឿនការ៉ូឡាចាស់ ផ្លាស់មកថ្មក្រានីត ផ្តូលរំលំដើមឈើចាស់ជំនួសមកវិញនូវដើមឈើថ្មីៗ និងមានការសាងសង់នូវរូបតំណាង “ខ្ញុំស្រលាញ់ខេត្តកែប” ដើម្បីបង្កើតទីតាំងកម្សាន្តថ្មីផងដែរ ។

លោកអភិបាលក្រុងកែបបានបញ្ជាក់ទៀតថា កន្លងទៅទីតាំងឆ្នេរកែប ត្រូវបានក្រុមអាជីវករមួយចំនួន បានយកធ្វើជាកម្មសិទ្ធសម្រាប់ប្រកបរបររកទទួលទាន ហើយបានង្កើតនូវផលអវិ ជ្ជមានដល់អ្នកបម្រើសេវាកម្មលើវិស័យទេសចរណ៍ទូទៅ និងជះផលមិនល្អដល់កេរ្តិ៍ឈ្មោះ    ខេត្ត ។ ក្រោយពេលការកែលម្អឆ្នេរកែបរួច រដ្ឋបាលក្រុងនឹងបង្កើតទីតាំងថ្មីមួយទៀត សម្រាប់ឲ្យពលរដ្ឋដែលជាអាជីវករប្តូរទៅក្រាលកន្ទេល និងលក់ដូរបន្តទៀតនៅទីនោះបាន ដោយមិនអនុញ្ញាតឲ្យមានការដាក់តាំងលក់ ឬក្រាលកន្ទេលនៅតាមបណ្តោយឆ្នេរដូចមុនទៀតឡើយ ៕

ទំព័រផ្សេងៗ