ពិធីចាប់ត្រីរួមគ្នា សម្រាប់ធ្វើម្ហូបអាហារក្នុងពិធីឡើងមាឃ​ ឬឡើងអ្នកតា ដែលជាទំនៀមទំលាប់ពីបុរាណ នៅតែរក្សាបានយ៉ាងខ្ជាប់ខ្ជួនដោយពលរដ្ឋអ្នកខេត្តសៀមរាប

សៀមរាប ៖ ទំនៀមទំលាប់ចាប់ត្រីរួមគ្នា សម្រាប់ធ្វើម្ហូបអាហារ ក្នុងពិធីឡើងមាឃ​ ឬឡើងអ្នកតា ត្រូវបានពលរដ្ឋអ្នកខេត្តសៀមរាប នៅតែរក្សាបានយ៉ាងល្អ តាមទម្លាប់ពីបុរាណជារៀងរាល់ឆ្នាំនៅខែមាឃ មិនដែលអាក់ខានឡើយ។  ជាឧទាហរណ៍ជាក់ស្តែង ប្រពលរដ្ឋក្នុងភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង នៃខេត្តសៀមរាប ជារៀងរាល់ឆ្នាំ ក្រោយពេលប្រមូលផលស្រូវរួចរាល់ ពួកគាត់​តែងតែប្រារព្ធពិធីចាប់ត្រីរួមគ្នា សម្រាប់ធ្វើម្ហូបអាហារក្នុងពិធីឡើងមាឃ​ ឬឡើងអ្នកតានោះ មិនដែលអាក់ខានឡើយ ។ យោងតាមទំនៀមទំលាប់ ពិធីចាប់ត្រីរួមគ្នានេះ ធ្វើឡើងនៅក្នុងបឹងបុរាណមួយ ដែលអ្នកភូមិបានរួមគ្នាអភិរក្សត្រី មិនឱ្យមានការនេសាទផ្តេសផ្តាស គឺទុកសម្រាប់តែរកត្រីរួមគ្នាមួយឆ្នាំម្តង ក្នុងឱកាសធ្វើពិធីឡើងមាឃ ឬឡើងអ្នកតាប៉ុណ្ណោះ ។ បើតាមការឲ្យដឹងពី មេភូមិបង្កោង លោក ពេជ្រ ឃិន បានឱ្យដឹងថា ពិធីចាប់ត្រីឡើងមាឃ ឆ្នាំ២០២៣នេះ ត្រូវប្រារព្ធធ្វើឡើងនៅថ្ងៃទី១ ខែកុម្ភៈ ត្រូវនឹងថ្ងៃ១១កើត ខែមាឃ ឆ្នាំនេះ ។ បើទោះជាទឹកនៅក្នុងបឹងមានច្រើន មិនទាន់ស្រកចុះ ប៉ុន្តែទិន្នផលត្រីក្នុងបឹងសម្បូរណាស់ និងប្រជាពលរដ្ឋមានភាពសប្បាយរីករាយ ក្នុងការចាប់ត្រីយកទៅធ្វើម្ហូបអាហារ ឬធ្វើទឹកសម្លរនំបញ្ចុកសម្រាប់ពិធីឡើងមាឃ ។ លោកបន្តថា នៅព្រឹកព្រលឹមស្រាងៗ ថ្ងៃដែលពលរដ្ឋបានសម្រេចធ្វើការចាប់ត្រីរួមគ្នានោះ […]

នាយករដ្ឋមន្រ្ដីនៃកម្ពុជា សម្តេចតេជោហ៊ុន សែន ដាក់បញ្ជាឱ្យស្ថាប័នជំនាញពាក់ព័ន្ធសិក្សាកសាងកន្លែងស្នាក់នៅសម្រាប់និស្សិតជានារី នៅពហុកីឡាដ្ឋានជាតិមរតកតេជោ

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានស្នើឱ្យក្រសួងអប់រំ និងសាលារាជធានីភ្នំពេញ ពិនិត្យមើលលទ្ធភាពនៃការប្រើប្រាស់ដីធ្លីមួយចំណែករបស់ពហុកីឡាដ្ឋានជាតិមរតកតេជោ សម្រាប់កសាងអន្តេវាសិកដ្ឋានបន្ថែមទៀត ដើម្បីសម្រួលដល់និស្សិតក្រីក្រ ជាពិសេសនិស្សិតស្រី និងនិស្សិតក្រៅប្រទេសដែលមកសិក្សានៅកម្ពុជា។ ការស្នើនេះ បានធ្វើឡើងក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាល និងជូនរង្វាន់ដល់សិស្សនិន្ទេស A ក្នុងឆ្នាំសិក្សា២០២១-២០២២ ចំនួន ១ពាន់ ៤៩នាក់ នាព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលពាណិជ្ជកម្មជ្រោយចង្វារ រាជធានីភ្នំពេញ ។ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា៖ «ខ្ញុំដាក់បញ្ជានេះ ឱ្យអភិបាលរាជធានីពិនិត្យមើលលទ្ធភាពក្នុងការប្រើប្រាស់ដីធ្លីនៅក្នុងរាជធានីភ្នំពេញ ដើម្បីកសាងអន្តេរវាសិកដ្ឋានសម្រាប់និស្សិតស្ត្រីរបស់យើង ។ ខ្ញុំចង់បានចំនួនពីរបីរយគ្រែទៀត យើងខ្វះកន្លែងស្នាក់នៅសម្រាប់និស្សិតជាស្រ្តី»។ សម្តេចតេជោបានបញ្ជាក់ថា និស្សិតជាបុរសអាចស្នាក់នៅវត្តលោកបាន ប៉ុន្តែនិស្សិតជានារី មិនអាចនៅវត្តលោកបានទេ ។ សម្តេចតេជោនាយករដ្ឋមន្រ្ដីបានថ្លែងបញ្ជាក់ថា៖ «ដីនៅតំបន់មរតកតេជោ គឺយើងនៅសល់ដីច្រើន យើងអាចរៀបចំកសាងអន្តេរវាសិកដ្ឋានសម្រាប់សិស្សនៅទីនោះបាន។ ដូច្នេះសុំសិក្សាមើលជាមួយគ្នាសាលាក្រុងជាមួយក្រសួងអប់រំ ហើយផ្នែកកីឡាយើងមានដីនៅទីនោះហើយគឺយើងយកដីនៅទីនោះធ្វើតែម្ដង ។ មួយឆ្នាំយើងធ្វើបន្តិច មួយឆ្នាំយើងធ្វើបន្តិច, មួយឆ្នាំ ១០០គ្រែ ឬ២០០គ្រែ យើងធ្វើជាបន្តទៅឆ្នាំក្រោយៗទៀត […]