អត្ថបទចុងក្រោយ
បន្លែក្រសាំងទាប ជា​រុក្ខជាតិប្រភេទស្មៅ ដែលអាចដុះបានដោយឯងឯង ប៉ុន្តែមានគុណប្រយោជន៍ជាច្រើនសម្រាប់សុខភាព និងសម្រស់ លំផក ជាមួកមួយប្រភេទ សម្រាប់ប្រើប្រាស់បែង ចែកតាមលំដាប់តួនាទី និងក្នុងពិធីផ្សេងៗ នៅក្នុងវប្បធម៌ខ្មែរ ប្រវត្តិ អត្ថន័យ នៃព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល និងរបៀបរបបនៃការប្រារព្ធព្រះរាជពិធី ក្រកោ រុក្ខជាតិដុះនៅតំបន់ព្រៃភ្នំកម្ពុជា អាចប្រើប្រាស់ជាឱសថសម្រាប់ព្យាបាលជំងឺជាច្រើនមុខ ៧ចំណុច ក្នុងជីវភាពប្រចាំថ្ងៃ ដែលឪម្តាយគួរចៀងវាងក្នុងការចិញ្ចឹមកូនរបស់អ្នក អត្ថន័យដ៏ជ្រាលជ្រៅ និងមូលហេតុពិត ដែល «ផ្តិលថ្មកែវ» បានក្លាយជានិមិត្តរូបរបស់ខេត្តពោធិ៍សាត់  ប្រវត្តិកាលពី១១៧ឆ្នាំមុន ទាក់ទងនឹងរឿងរ៉ាវដែលនាំឲ្យសៀមប្រគល់ខេត្តបាត់ដំបង មកឲ្យខ្មែរវិញក្រោមការគ្រប់គ្រងដោយបារាំង នាសម័យនោះ

ក្រុមក្មេងទំនើង ដែលតែងតែបង្ករការអុកឡុកយ៉ាងសកម្មក្នុងក្រុងកំពង់ឆ្នាំង និងស្រុករលាប្អៀរ ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនទៅតុលាការហើយ

កំពង់ឆ្នាំងៈ ក្រុមក្មេងទំនើង ដែលតែងតែបង្ករការអុកឡុកក្នុងក្រុងកំពង់ឆ្នាំង និងស្រុករលាប្អៀរ ជាច្រើនករណីកន្លងមក​ ត្រូវបានសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ឃាត់ខ្លួនបាន និងបញ្ជូនទៅតុលាការហើយ ។ ការសម្រេចចាប់ឃាត់ខ្លួន និងបញ្ជូនទៅតុលាការនេះ គឺបន្ទាប់ពីរាល់សកម្មភាពអុកឡុកក្រុមជនសង្ស័យទាំង ៦នាក់ នាពេលកន្លងមក ត្រូវបានមន្ត្រីមានសមត្ថកិច្ចធ្វើការតាមដានជាយូមកហើយ នៅថ្ងៃទី២៥ ខែមករា ។

 ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង លោកវរៈសេនីយ៍ឯក ពេជ្រ រ៉ី  បានឲ្យដឹងថា កន្លងមកសមត្ថកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យទាំង ៦រូបនោះបានជាបន្តបន្ទាប់ ក្រោយការអុកឡុកដេញកាប់ជនរងគ្រោះអ្នកធ្វើដំណើរទៅមកនៅពេលយប់ក្នុងក្រុងកំពង់ឆ្នាំង និងស្រុករលាប្អៀរ រយៈពេលកន្លង ដែលបាន កើតមាន ៤ករណីហើយ ។ ការបង្កការអុកឡុកទាំង ៤ករណីនោះរួមមានដូចជា នៅយប់ថ្ងៃទី៦ ខែមករា ក្រុមជនសង្ស័យ បានធ្វើសកម្មភាពកាប់ម៉ូតូជនរងគ្រោះ នៅភូមិចំការតាម៉ៅ ឃុំស្រែថ្មី ស្រុករលាប្អៀរ ដើម្បីយកស្លាកលេខទៅលក់នៅរាជភ្នំពេញ។ នៅយប់ថ្ងៃទី១២ ខែមករា បានកាប់ជនរងគ្រោះនៅសួនសម្ដេចចៅហ្វាវាំង គង់ សំអុល ក្នុងក្រុងកំពង់ឆ្នាំង, យប់ថ្ងៃទី១៦ ខែមករា កាប់ជនរងគ្រោះជិៈម៉ូតូគ្នា ៤នាក់ នៅចំណុចរង្វង់មូលក្អម ស្ថិតក្នុងឃុំជ្រៃបាក់,ស្រុករលាប្អៀរ និងចុងក្រោយយប់ថ្ងៃទី២០ ខែមករា នៅផ្លូវបែកជា៤ មុខផ្ទះសំណាក់ផ្កាយព្រឹក ក្រុងកំពង់ឆ្នាំង ។ ក្នុងករណីទាំង៤ខាងលើ បានបង្ករឱ្យជនរងគ្រោះរងរបួស ៥នាក់  ខូចខាតម៉ូតូស្រាលចំនួន ៤គ្រឿងផងដែរ  ។

ក្រោយមានករណីជាបន្តបន្ទាប់នេះកើតឡើង ស្នងការនគរបាលខេត្តកំពង់ឆ្នាំង លោកឧត្តមសេនីយ៍ទោ ខូវ លី បានបញ្ជារឱ្យកម្លាំងរបស់លោក ដោយសហការជាមួយសមត្ថកិច្ចនគរបាលស្រុករលាប្អៀរ ធ្វើការស្រាវជ្រាវ ទើបឈានដល់ការចាប់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ទាំង៦នាក់នោះតែម្តង ។  ជនសង្ស័យដែលជាក្មេងទំនើងទាំង ៦នាក់នោះរួមមាន ទី១ លន វុទ្ឋី អាយុ២៣ ឆ្នាំ, ទី២ ឈ្មោះ ភោគ លីហៀង អាយុ ១៩ឆ្នាំ, ទី៣ ឈ្មោះ រីម ភារៈ អាយុ ១៨ឆ្នាំ, ទី៤ មាស ណារី អាយុ១៨ ឆ្នាំ, ទី៥ឈ្មោះ ស៊ន វិសាល អាយុ ១៨ឆ្នាំ និងទី៦ ឈ្មោះ ឌី ចាន់រាត្រី អាយុ ២២ឆ្នាំ ។ ពួកគរទាំង ៦នាក់ មានទីលំនៅឃុំគោកបន្ទាយ និងឃុំអណ្តូងស្នាយ ស្រុករលាប្អៀរខេត្តកំពង់ឆ្នាំង ។

លោកវរៈសេនីយ៍ឯក ពេជ្រ រ៉ី បានបញ្ជាក់ឲ្យដឹងទៀតថា ក្រុមក្មេងទំនើងទាំង ៦នាក់ មានចរិកោងកាច តែងតែជិៈម៉ូតូធ្វើសកម្មភាពនៅពេលយប់ ហើយសុទ្ឋសឹងជាក្មេងមានសារធាតុញៀន នៅចាប់ក្នុងខ្លួន។

បច្ចុប្បន្នក្រុមជនសង្ស័យទាំង ៦នាក់ ត្រូវបានសមត្ថកិច្ចនគរបាលកសាងសំណុំរឿងបញ្ជូនបន្តទៅសាលាតំបូងខេត្ត ដើម្បីចាត់ការតាមនិតិវិធី ៕

ទំព័រផ្សេងៗ