អត្ថបទចុងក្រោយ
ប្រវត្តិនៃវប្បធម៌ស្លៀកសំពត់​ចងក្បិនដំបូងបង្អស់នៃជនជាតិខ្មែរ បន្លែក្រសាំងទាប ជា​រុក្ខជាតិប្រភេទស្មៅ ដែលអាចដុះបានដោយឯងឯង ប៉ុន្តែមានគុណប្រយោជន៍ជាច្រើនសម្រាប់សុខភាព និងសម្រស់ លំផក ជាមួកមួយប្រភេទ សម្រាប់ប្រើប្រាស់បែង ចែកតាមលំដាប់តួនាទី និងក្នុងពិធីផ្សេងៗ នៅក្នុងវប្បធម៌ខ្មែរ ប្រវត្តិ អត្ថន័យ នៃព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល និងរបៀបរបបនៃការប្រារព្ធព្រះរាជពិធី ក្រកោ រុក្ខជាតិដុះនៅតំបន់ព្រៃភ្នំកម្ពុជា អាចប្រើប្រាស់ជាឱសថសម្រាប់ព្យាបាលជំងឺជាច្រើនមុខ ៧ចំណុច ក្នុងជីវភាពប្រចាំថ្ងៃ ដែលឪម្តាយគួរចៀងវាងក្នុងការចិញ្ចឹមកូនរបស់អ្នក អត្ថន័យដ៏ជ្រាលជ្រៅ និងមូលហេតុពិត ដែល «ផ្តិលថ្មកែវ» បានក្លាយជានិមិត្តរូបរបស់ខេត្តពោធិ៍សាត់ 

កម្ពុជាគ្រោងចំណាយថវិកាជាង 100លានដុល្លាសម្រាប់រៀបចំធ្វើជាម្ចាស់ផ្ទះការព្រឹត្តិការណ៍ស៊ីហ្គេម

ភ្នំពេញ ៖ កម្ពុជាតាមរយៈសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា កម្ពុជាត្រៀមថវិកាប្រមាណជា 100លានដុល្លាអាមេរិកដើម្បីរៀបចំធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ SEA GAME លើកទី32 និង ASEAN PARAGAME លើកទី12 នៅក្នុងខែឧសភា និងខែមិថុនា ឆ្នាំ2023 ខាងមុខនេះ ។ 

សម្តេចតេជោ បានបន្តផងដែរទៀតថា កម្ពុជាបានចំណាយថវិកាប្រមាណជា 40លានដុល្លាក្នុងមួយឆ្នាំ ក្នុងរយៈពេលបីឆ្នាំ ដែលទល់មកដល់ពេលបច្ចុប្បន្ន ថវិកាសរុបដែលត្រូវចំណាយនឹងមានជាង 100លានដុល្លា ដោយខ្ទង់ចំណាយនេះមានជិតទេ្វដងនៃការរៀបចំព្រឹត្តិការណ៍ SEA GAME លើកទី31 នៃប្រទេសវៀតណាម ដែលចំណាយអស់ត្រឹមតែ 51លានដុល្លាអាមេរិក ។ 

យោងតាមប្រសាសន៍របស់សម្តេចតេជោ “ កម្ពុជាត្រូវរង់ចាំរយៈពេល60ឆ្នាំ ម្ខាងដោយសារសភាពការណ៍ប្រទេសយើងមិនអំណោយ ម្ខាងទៀត យើងមានអំណោយពីសន្តិភាព ក៏ប៉ុន្តែយើងអត់ហេដ្ឋារចនាសម្ព័ន្ត ឥឡូវយើងមានឱកាសធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួត SEA GAME ” បានសបញ្ជាក់ថា កម្ពុជាពេលនេះមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការរៀបចំ និងទទួលគណប្រតិភូកីឡាអាស៊ាន និងបណ្តាមេដឹកនាំកំពូលៗក្នុងតំបន់អាស៊ានក្នុងព្រឹត្តិការណ៍ដ៏អស្ចរ្យនេះ ។ 

សម្តេចក៏បានធ្វើការអំពាវនាវដល់មហាជនឲ្យមានការរៀបចំយុទ្ធនាការរាប់ថយក្រោយ 100ថ្ងៃនៃការឈាងចូលមកដល់ព្រឹត្តិការណ៍ SEA GAME នាពេលឆាប់ៗនេះ “ សូមកុំភ្លេចថា ថ្ងៃទី25 ខែមករា ខាងមុខនេះ ខានស្អែក ថ្ងៃខានស្អែកគឺជាថ្ងៃដែលយើងធ្វើយុទ្ធនាការរាប់ថយក្រោយ 100ថ្ងៃនៃ SEA GAME សូមកុំភ្លេច ពេលនោះគឺធ្វើឲ្យផ្ទុះនូវទូទាំងប្រទេសឡើង ” ។ 

សូមបញ្ជាក់ថាក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ កម្ពុជាធ្លាប់បាន និងកំពុងរៀបចំព្រឹត្តិការណ៍កំពូលៗមួយចំនួនរួចមកហើយ ដូចជាឆ្នាំ 2021កម្ពុជាបានធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ី អ៊ឺរ៉ុប ឆ្នាំ 2022ថ្មីៗនេះ កម្ពុជាបានទទួលស្វាគមន៍បណ្តាមេដឹកនាំក្នុងតំបន់អាស៊ីអាគ្នេយ៍ និងដៃគូរពាក់ព័ន្ធមកពីបណ្តាប្រទេសមហាអំណាចនានា និងអង្គការអន្តរជាតិក្នុងនាមជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន និងចុងក្រោយ ឆ្នាំ2023 កម្ពុជាបាននឹងកំពុងត្រៀមខ្លួនសម្រាប់ការធ្វើជាម្ចាស់ផ្ទះនៃការរៀបចំព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ SEA GAME និង ASEAN PARAGAME នៅរាជធានីភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជាផងដែរ ៕


ទំព័រផ្សេងៗ