ក្រុមក្មេងទំនើង ដែលតែងតែបង្ករការអុកឡុកយ៉ាងសកម្មក្នុងក្រុងកំពង់ឆ្នាំង និងស្រុករលាប្អៀរ ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនទៅតុលាការហើយ

កំពង់ឆ្នាំងៈ ក្រុមក្មេងទំនើង ដែលតែងតែបង្ករការអុកឡុកក្នុងក្រុងកំពង់ឆ្នាំង និងស្រុករលាប្អៀរ ជាច្រើនករណីកន្លងមក​ ត្រូវបានសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ឃាត់ខ្លួនបាន និងបញ្ជូនទៅតុលាការហើយ ។ ការសម្រេចចាប់ឃាត់ខ្លួន និងបញ្ជូនទៅតុលាការនេះ គឺបន្ទាប់ពីរាល់សកម្មភាពអុកឡុកក្រុមជនសង្ស័យទាំង ៦នាក់ នាពេលកន្លងមក ត្រូវបានមន្ត្រីមានសមត្ថកិច្ចធ្វើការតាមដានជាយូមកហើយ នៅថ្ងៃទី២៥ ខែមករា ។  ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង លោកវរៈសេនីយ៍ឯក ពេជ្រ រ៉ី  បានឲ្យដឹងថា កន្លងមកសមត្ថកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យទាំង ៦រូបនោះបានជាបន្តបន្ទាប់ ក្រោយការអុកឡុកដេញកាប់ជនរងគ្រោះអ្នកធ្វើដំណើរទៅមកនៅពេលយប់ក្នុងក្រុងកំពង់ឆ្នាំង និងស្រុករលាប្អៀរ រយៈពេលកន្លង ដែលបាន កើតមាន ៤ករណីហើយ ។ ការបង្កការអុកឡុកទាំង ៤ករណីនោះរួមមានដូចជា នៅយប់ថ្ងៃទី៦ ខែមករា ក្រុមជនសង្ស័យ បានធ្វើសកម្មភាពកាប់ម៉ូតូជនរងគ្រោះ នៅភូមិចំការតាម៉ៅ ឃុំស្រែថ្មី ស្រុករលាប្អៀរ ដើម្បីយកស្លាកលេខទៅលក់នៅរាជភ្នំពេញ។ នៅយប់ថ្ងៃទី១២ ខែមករា បានកាប់ជនរងគ្រោះនៅសួនសម្ដេចចៅហ្វាវាំង គង់ សំអុល ក្នុងក្រុងកំពង់ឆ្នាំង, យប់ថ្ងៃទី១៦ ខែមករា កាប់ជនរងគ្រោះជិៈម៉ូតូគ្នា ៤នាក់ […]

កម្ពុជាគ្រោងចំណាយថវិកាជាង 100លានដុល្លាសម្រាប់រៀបចំធ្វើជាម្ចាស់ផ្ទះការព្រឹត្តិការណ៍ស៊ីហ្គេម

ភ្នំពេញ ៖ កម្ពុជាតាមរយៈសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា កម្ពុជាត្រៀមថវិកាប្រមាណជា 100លានដុល្លាអាមេរិកដើម្បីរៀបចំធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ SEA GAME លើកទី32 និង ASEAN PARAGAME លើកទី12 នៅក្នុងខែឧសភា និងខែមិថុនា ឆ្នាំ2023 ខាងមុខនេះ ។  សម្តេចតេជោ បានបន្តផងដែរទៀតថា កម្ពុជាបានចំណាយថវិកាប្រមាណជា 40លានដុល្លាក្នុងមួយឆ្នាំ ក្នុងរយៈពេលបីឆ្នាំ ដែលទល់មកដល់ពេលបច្ចុប្បន្ន ថវិកាសរុបដែលត្រូវចំណាយនឹងមានជាង 100លានដុល្លា ដោយខ្ទង់ចំណាយនេះមានជិតទេ្វដងនៃការរៀបចំព្រឹត្តិការណ៍ SEA GAME លើកទី31 នៃប្រទេសវៀតណាម ដែលចំណាយអស់ត្រឹមតែ 51លានដុល្លាអាមេរិក ។  យោងតាមប្រសាសន៍របស់សម្តេចតេជោ “ កម្ពុជាត្រូវរង់ចាំរយៈពេល60ឆ្នាំ ម្ខាងដោយសារសភាពការណ៍ប្រទេសយើងមិនអំណោយ ម្ខាងទៀត យើងមានអំណោយពីសន្តិភាព ក៏ប៉ុន្តែយើងអត់ហេដ្ឋារចនាសម្ព័ន្ត ឥឡូវយើងមានឱកាសធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួត SEA GAME ” បានសបញ្ជាក់ថា កម្ពុជាពេលនេះមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការរៀបចំ និងទទួលគណប្រតិភូកីឡាអាស៊ាន និងបណ្តាមេដឹកនាំកំពូលៗក្នុងតំបន់អាស៊ានក្នុងព្រឹត្តិការណ៍ដ៏អស្ចរ្យនេះ ។  សម្តេចក៏បានធ្វើការអំពាវនាវដល់មហាជនឲ្យមានការរៀបចំយុទ្ធនាការរាប់ថយក្រោយ 100ថ្ងៃនៃការឈាងចូលមកដល់ព្រឹត្តិការណ៍ SEA […]