អត្ថបទចុងក្រោយ
ប្រវត្តិនៃវប្បធម៌ស្លៀកសំពត់​ចងក្បិនដំបូងបង្អស់នៃជនជាតិខ្មែរ បន្លែក្រសាំងទាប ជា​រុក្ខជាតិប្រភេទស្មៅ ដែលអាចដុះបានដោយឯងឯង ប៉ុន្តែមានគុណប្រយោជន៍ជាច្រើនសម្រាប់សុខភាព និងសម្រស់ លំផក ជាមួកមួយប្រភេទ សម្រាប់ប្រើប្រាស់បែង ចែកតាមលំដាប់តួនាទី និងក្នុងពិធីផ្សេងៗ នៅក្នុងវប្បធម៌ខ្មែរ ប្រវត្តិ អត្ថន័យ នៃព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល និងរបៀបរបបនៃការប្រារព្ធព្រះរាជពិធី ក្រកោ រុក្ខជាតិដុះនៅតំបន់ព្រៃភ្នំកម្ពុជា អាចប្រើប្រាស់ជាឱសថសម្រាប់ព្យាបាលជំងឺជាច្រើនមុខ ៧ចំណុច ក្នុងជីវភាពប្រចាំថ្ងៃ ដែលឪម្តាយគួរចៀងវាងក្នុងការចិញ្ចឹមកូនរបស់អ្នក អត្ថន័យដ៏ជ្រាលជ្រៅ និងមូលហេតុពិត ដែល «ផ្តិលថ្មកែវ» បានក្លាយជានិមិត្តរូបរបស់ខេត្តពោធិ៍សាត់ 

មីនតោនដែលបន្សល់ពីសង្រ្គាមស៊ីវិល បានផ្ទុះឡើងដោយសារប៉ះនឹងត្រាក់ទ័របុរសម្នាក់កំពុងភ្ជួរដីបានរងរបួសធ្ងន់នៅខេត្តព្រះវិហារ

ព្រះវិហារ ៖ មីនតោន ១គ្រាប់ ដែលបន្សល់ពីសម័យសង្រ្គាម បានផ្ទុះឡើងក្នុងពេលដែលបុរសម្នាក់កំពុងបើកត្រាក់ទ័រភ្ជួរដីចំការ បណ្តាលឲ្យរងរបួសធ្ងន់នៅខេត្តព្រះវិហារ ។ យោងតាមផេកហ្វេសប៊ុកផ្លូវការរបស់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា – CMAC បានឲ្យដឹងថា ហេតុការណ៍បានកើតឡើងនៅថ្ងៃទី២២ ខែមករា​ ឆ្នាំ២០២៣ នៅចំណុចភូមិសែនរុងរឿង៥ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត​ ខេត្តព្រះវិហារ ។ ហេតុការណ៍នោះ បានបណ្តាលឲ្យបុរសម្នាក់អាយុ ២០ឆ្នាំ ឈ្មោះ សៀក គឹមហុង ដែលកំពុងបើកត្រាក់ទ័រភ្ជួរដីប៉ះចំមីនតោនរងរបួសធ្ងន់ ​និងបំផ្លាញត្រាក់ទ័រភ្ជួរដីនោះ ប្រភេទគូប៊ូតាមួយគ្រឿងផងដែរ ។ ហេតុការណ៍រងគ្រោះថ្នាក់នេះ ត្រូវបានគេថតបង្ហោះរូបដែលតាមបណ្តាញសង្គម នៅថ្ងៃទី២៣ មករា ឆ្នាំ២០២៣ម្សិលមិញនេះ។ រាជរដ្ឋាភិបាលកម្ពុជាមានគំរោងបោសសំអាតគ្រាប់មីនឱ្យអស់ទាំងស្រុងនៅក្នុងឆ្នាំ២០២៥ ខណៈទំហំផ្ទៃដី ត្រូវបោសសំអាតគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះនៅមានប្រមាណ ៦០០គីឡូ ម៉ែត្រក្រឡាថែមទៀត។ យោងតាមទិន្នន័យរបស់អាជ្ញាធរមីន ក្នុងរយៈពេល ៣០ឆ្នាំ កន្លងមកនេះ មានប្រជាជនរងគ្រោះសារុបចំនួន ៦ម៉ឺន ៥ពាន់ និង៤នាក់ ក្នុងនោះចំនួនមនុស្សស្លាប់ មាន ១ម៉ឺន ៩ពាន់ ៨១៨នាក់ ដោយសារគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ៕

ទំព័រផ្សេងៗ