មីនតោនដែលបន្សល់ពីសង្រ្គាមស៊ីវិល បានផ្ទុះឡើងដោយសារប៉ះនឹងត្រាក់ទ័របុរសម្នាក់កំពុងភ្ជួរដីបានរងរបួសធ្ងន់នៅខេត្តព្រះវិហារ

ព្រះវិហារ ៖ មីនតោន ១គ្រាប់ ដែលបន្សល់ពីសម័យសង្រ្គាម បានផ្ទុះឡើងក្នុងពេលដែលបុរសម្នាក់កំពុងបើកត្រាក់ទ័រភ្ជួរដីចំការ បណ្តាលឲ្យរងរបួសធ្ងន់នៅខេត្តព្រះវិហារ ។ យោងតាមផេកហ្វេសប៊ុកផ្លូវការរបស់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា – CMAC បានឲ្យដឹងថា ហេតុការណ៍បានកើតឡើងនៅថ្ងៃទី២២ ខែមករា​ ឆ្នាំ២០២៣ នៅចំណុចភូមិសែនរុងរឿង៥ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត​ ខេត្តព្រះវិហារ ។ ហេតុការណ៍នោះ បានបណ្តាលឲ្យបុរសម្នាក់អាយុ ២០ឆ្នាំ ឈ្មោះ សៀក គឹមហុង ដែលកំពុងបើកត្រាក់ទ័រភ្ជួរដីប៉ះចំមីនតោនរងរបួសធ្ងន់ ​និងបំផ្លាញត្រាក់ទ័រភ្ជួរដីនោះ ប្រភេទគូប៊ូតាមួយគ្រឿងផងដែរ ។ ហេតុការណ៍រងគ្រោះថ្នាក់នេះ ត្រូវបានគេថតបង្ហោះរូបដែលតាមបណ្តាញសង្គម នៅថ្ងៃទី២៣ មករា ឆ្នាំ២០២៣ម្សិលមិញនេះ។ រាជរដ្ឋាភិបាលកម្ពុជាមានគំរោងបោសសំអាតគ្រាប់មីនឱ្យអស់ទាំងស្រុងនៅក្នុងឆ្នាំ២០២៥ ខណៈទំហំផ្ទៃដី ត្រូវបោសសំអាតគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះនៅមានប្រមាណ ៦០០គីឡូ ម៉ែត្រក្រឡាថែមទៀត។ យោងតាមទិន្នន័យរបស់អាជ្ញាធរមីន ក្នុងរយៈពេល ៣០ឆ្នាំ កន្លងមកនេះ មានប្រជាជនរងគ្រោះសារុបចំនួន ៦ម៉ឺន ៥ពាន់ និង៤នាក់ ក្នុងនោះចំនួនមនុស្សស្លាប់ មាន ១ម៉ឺន ៩ពាន់ ៨១៨នាក់ ដោយសារគ្រាប់មីន […]