អត្ថបទចុងក្រោយ
បន្លែក្រសាំងទាប ជា​រុក្ខជាតិប្រភេទស្មៅ ដែលអាចដុះបានដោយឯងឯង ប៉ុន្តែមានគុណប្រយោជន៍ជាច្រើនសម្រាប់សុខភាព និងសម្រស់ លំផក ជាមួកមួយប្រភេទ សម្រាប់ប្រើប្រាស់បែង ចែកតាមលំដាប់តួនាទី និងក្នុងពិធីផ្សេងៗ នៅក្នុងវប្បធម៌ខ្មែរ ប្រវត្តិ អត្ថន័យ នៃព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល និងរបៀបរបបនៃការប្រារព្ធព្រះរាជពិធី ក្រកោ រុក្ខជាតិដុះនៅតំបន់ព្រៃភ្នំកម្ពុជា អាចប្រើប្រាស់ជាឱសថសម្រាប់ព្យាបាលជំងឺជាច្រើនមុខ ៧ចំណុច ក្នុងជីវភាពប្រចាំថ្ងៃ ដែលឪម្តាយគួរចៀងវាងក្នុងការចិញ្ចឹមកូនរបស់អ្នក អត្ថន័យដ៏ជ្រាលជ្រៅ និងមូលហេតុពិត ដែល «ផ្តិលថ្មកែវ» បានក្លាយជានិមិត្តរូបរបស់ខេត្តពោធិ៍សាត់  ប្រវត្តិកាលពី១១៧ឆ្នាំមុន ទាក់ទងនឹងរឿងរ៉ាវដែលនាំឲ្យសៀមប្រគល់ខេត្តបាត់ដំបង មកឲ្យខ្មែរវិញក្រោមការគ្រប់គ្រងដោយបារាំង នាសម័យនោះ

ជំនឿដែលនាំឲ្យជនជាតិចិនដាក់តាំងលំអផ្កាអង្គារសិល្ប៍, ផ្កាស្បៃរឿង និងក្រូចឃ្វិច ក្នុងពិធីបុណ្យប្រពៃណីជាតិរបស់ខ្លួន

បុណ្យចូលឆ្នាំចិន ឬហៅម្យ៉ាងទៀតថា បុណ្យនានិទាឃរដូវ គឺថ្ងៃឈប់សំរាកដ៏សំខាន់បំផុត សំរាប់ជនជាតិចិន ។ មានប្រជាជនមួយចំនួន ជាពិសេសជនជាតិចិននៅក្រៅប្រទេស បានហៅពិធីបុណ្យនេះថា បុណ្យចូលឆ្នាំ ច័ន្ទគតិថ្មី ។ កម្ពុជា ជាប្រទេសមួយផងដែរ ដែលមានពលរដ្ឋជាប់សែស្រឡាយចិនតែងតែចូលរួមប្រារព្វពិធីបុណ្យចូលឆ្នាំប្រពៃណីចិន និងវៀតណាមនេះ ជារៀងរាល់ឆ្នាំមិនដែលខាន ។ ជាប្រពៃណី ក្នុងការរៀបចំពិធីសែនចូលឆ្នាំនេះ គេតែងឃើញមានរៀបចំនូវរបស់របរគ្រឿងរណ្តាប់នានា សម្រាប់សែនព្រេន និងតាំងលំអផ្ទះដោយរុក្ខជាតិផ្កា និងផ្លែ ដើម្បីឲ្យមានសិរីសួស្តី និងមានលាភសំណាងផងនោះ។ យោងតាមអបិយ៍ជំ នឿជនជាតិចិន នៅក្នុងពិធីបុណ្យចូលឆ្នាំនេះ គេងតែងតែរៀបចំតាំងលំអនៅគេហដ្ឋាន និងទីតាំងរកស៊ីរបស់ពួកគេ ជាផ្កាអង្គារសិល្ប៍ ផ្កាស្បៃរឿង និងដើមក្រូចឃ្វិតជាដើម ។ ការដាក់តាំងលំអនូវរុក្ខជាតិផ្កាទាំងនេះ ព្រោះប្រជាពលរដ្ឋដែលជាប់សែស្រឡាយចិតមានជំនឿពីបុរាណថា ពេលដែលតាំងលំអគេហដ្ឋានក្នុងឱកាសបុណ្យចូលឆ្នាំចិននោះ នឹងមានលាភមានជ័យ រកស៊ីមានបាន ជោគជ័យ មានមាសពេជ្រមូលៗ ធំដូចក្រូចចូលផ្ទះរបស់ពួកគេជាមិនខានឡើយ ។ ខាងក្រោមនេះជាអត្ថន័យនៃគ្រឿងលំអទាំងនោះ ដូចជាផ្កាអង្គារសិល្ប៍ ផ្កាស្បៃរឿង និងដើមក្រូចឃ្វិច នោះជាដើម ៖

១៖ ផ្កាអង្គារសិល្ប៍ ដែលជាប្រភេទផ្កាព្រៃភ្នំ គេដាក់តាំងក្នុងថ្ងៃបុណ្យចូលឆ្នាំចិននោះមានន័យថា ដើម្បីឲ្យការរស់នៅត្រជាក់ត្រជុំ និងភាពស្រស់បំព្រងពេញមួយឆ្នាំ ។ ដើមអង្គាសីល ជាភាសាចិនថា Mei Hua Shu ជាឈើសួគ៌ តំណាងវិរជន និងជាការរំលឹកកុំឱ្យខ្ជឹលច្រអូសថែមទៀតផង។

២៖ ផ្កាស្បៃរឿង តំណាងឲ្យភាពរីករាយ និងជោគជតារាសីក្នុងក្រុមគ្រួសារ។

៣៖ ក្រូចឃ្វិច តំណាងឲ្យ ទ្រព្យសម្បត្តិ មាសពេជ្រ ជាពិសេសប្រៀបបាននឹងគុច ដែលតែងតែប្រជាជនចិនចូលចិត្តដាក់តាំងលំអគេហដ្ឋាននាអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ខ្លួន ៕

ទំព័រផ្សេងៗ