ជំនឿដែលនាំឲ្យជនជាតិចិនដាក់តាំងលំអផ្កាអង្គារសិល្ប៍, ផ្កាស្បៃរឿង និងក្រូចឃ្វិច ក្នុងពិធីបុណ្យប្រពៃណីជាតិរបស់ខ្លួន

បុណ្យចូលឆ្នាំចិន ឬហៅម្យ៉ាងទៀតថា បុណ្យនានិទាឃរដូវ គឺថ្ងៃឈប់សំរាកដ៏សំខាន់បំផុត សំរាប់ជនជាតិចិន ។ មានប្រជាជនមួយចំនួន ជាពិសេសជនជាតិចិននៅក្រៅប្រទេស បានហៅពិធីបុណ្យនេះថា បុណ្យចូលឆ្នាំ ច័ន្ទគតិថ្មី ។ កម្ពុជា ជាប្រទេសមួយផងដែរ ដែលមានពលរដ្ឋជាប់សែស្រឡាយចិនតែងតែចូលរួមប្រារព្វពិធីបុណ្យចូលឆ្នាំប្រពៃណីចិន និងវៀតណាមនេះ ជារៀងរាល់ឆ្នាំមិនដែលខាន ។ ជាប្រពៃណី ក្នុងការរៀបចំពិធីសែនចូលឆ្នាំនេះ គេតែងឃើញមានរៀបចំនូវរបស់របរគ្រឿងរណ្តាប់នានា សម្រាប់សែនព្រេន និងតាំងលំអផ្ទះដោយរុក្ខជាតិផ្កា និងផ្លែ ដើម្បីឲ្យមានសិរីសួស្តី និងមានលាភសំណាងផងនោះ។ យោងតាមអបិយ៍ជំ នឿជនជាតិចិន នៅក្នុងពិធីបុណ្យចូលឆ្នាំនេះ គេងតែងតែរៀបចំតាំងលំអនៅគេហដ្ឋាន និងទីតាំងរកស៊ីរបស់ពួកគេ ជាផ្កាអង្គារសិល្ប៍ ផ្កាស្បៃរឿង និងដើមក្រូចឃ្វិតជាដើម ។ ការដាក់តាំងលំអនូវរុក្ខជាតិផ្កាទាំងនេះ ព្រោះប្រជាពលរដ្ឋដែលជាប់សែស្រឡាយចិតមានជំនឿពីបុរាណថា ពេលដែលតាំងលំអគេហដ្ឋានក្នុងឱកាសបុណ្យចូលឆ្នាំចិននោះ នឹងមានលាភមានជ័យ រកស៊ីមានបាន ជោគជ័យ មានមាសពេជ្រមូលៗ ធំដូចក្រូចចូលផ្ទះរបស់ពួកគេជាមិនខានឡើយ ។ ខាងក្រោមនេះជាអត្ថន័យនៃគ្រឿងលំអទាំងនោះ ដូចជាផ្កាអង្គារសិល្ប៍ ផ្កាស្បៃរឿង និងដើមក្រូចឃ្វិច នោះជាដើម ៖ ១៖ ផ្កាអង្គារសិល្ប៍ ដែលជាប្រភេទផ្កាព្រៃភ្នំ គេដាក់តាំងក្នុងថ្ងៃបុណ្យចូលឆ្នាំចិននោះមានន័យថា ដើម្បីឲ្យការរស់នៅត្រជាក់ត្រជុំ និងភាពស្រស់បំព្រងពេញមួយឆ្នាំ ។ ដើមអង្គាសីល ជាភាសាចិនថា […]