អត្ថបទចុងក្រោយ
បន្លែក្រសាំងទាប ជា​រុក្ខជាតិប្រភេទស្មៅ ដែលអាចដុះបានដោយឯងឯង ប៉ុន្តែមានគុណប្រយោជន៍ជាច្រើនសម្រាប់សុខភាព និងសម្រស់ លំផក ជាមួកមួយប្រភេទ សម្រាប់ប្រើប្រាស់បែង ចែកតាមលំដាប់តួនាទី និងក្នុងពិធីផ្សេងៗ នៅក្នុងវប្បធម៌ខ្មែរ ប្រវត្តិ អត្ថន័យ នៃព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល និងរបៀបរបបនៃការប្រារព្ធព្រះរាជពិធី ក្រកោ រុក្ខជាតិដុះនៅតំបន់ព្រៃភ្នំកម្ពុជា អាចប្រើប្រាស់ជាឱសថសម្រាប់ព្យាបាលជំងឺជាច្រើនមុខ ៧ចំណុច ក្នុងជីវភាពប្រចាំថ្ងៃ ដែលឪម្តាយគួរចៀងវាងក្នុងការចិញ្ចឹមកូនរបស់អ្នក អត្ថន័យដ៏ជ្រាលជ្រៅ និងមូលហេតុពិត ដែល «ផ្តិលថ្មកែវ» បានក្លាយជានិមិត្តរូបរបស់ខេត្តពោធិ៍សាត់  ប្រវត្តិកាលពី១១៧ឆ្នាំមុន ទាក់ទងនឹងរឿងរ៉ាវដែលនាំឲ្យសៀមប្រគល់ខេត្តបាត់ដំបង មកឲ្យខ្មែរវិញក្រោមការគ្រប់គ្រងដោយបារាំង នាសម័យនោះ

អគារសិក្សា ១ខ្នង នៅស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ជាជំនូយរបស់អង្គការភ្លែន និងអង្គការភ្លែនអន្តរជាតិកូរ៉េ ត្រូវបានដាក់សម្ភោធឲ្យប្រើប្រាស់ថ្ងៃនេះ

ស្ទឹងត្រែង៖ អគារសិក្សា អាយហ្សិនទី១ នៃសាលាបឋមសិក្សាសំអាង ១ខ្នង នៅក្នុងស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ត្រូវបានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃនេះ ។ អគារសិក្សា អាយហ្សិនទី១ នៃសាលាបឋមសិក្សាសំអាង ១ខ្នង ដែលបានដាក់សម្ភោធនៅព្រឹកថ្ងៃទី១៨ មករា ២០២៣នេះ មាន ៦បន្ទប់ ដែលជាជំនួយរបស់អង្គការភ្លែន និងអង្គការភ្លែនអន្តរជាតិកូរ៉េ ។

ពិធីសម្ភោធធ្វើឡើងក្រោមអធិបតីភាពលោកអភិបាលខេត្តស្ទឹងត្រែង លោក ស្វាយ សំអ៊ាង និងក៏មានការចូលរួមពីប្រធានប្រតិបត្តិអង្គការភែ្លនអន្តរជាតិកម្ពុជា ប្រចាំខេត្តស្ទឹងត្រែង លោក ផែន ប៊ុនធឿន ថ្នាក់ដឹកនាំខេត្ត ស្រុក មន្ទីរ អង្គភាពពាក់ព័ន្ធ កងកម្លាំងទាំង៣ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ ស្ថិតនៅក្នុងឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ដ៏ច្រើនកុះករផងដែរ។

ប្រធានប្រតិបត្តិអង្គការភែ្លនអន្តរជាតិកម្ពុជា ប្រចាំខេត្តស្ទឹងត្រែង លោក ផែន ប៊ុនធឿន បានថ្លែងក្នុងពិធីនោះថា អង្គការភ្លែនអន្តរជាតិ បានចាប់ផ្តើមអនុវត្តគំរោងតាំងពីឆ្នាំ២០១៧ រហូតមកដល់បច្ចប្បន្ន មានរយៈពេល ៧ឆ្នាំហើយ អង្គការបាននឹងកំពុងធ្វើការនៅក្នុងភូមិចំនួន៩៧ឃុំ ចំនួន២៣ និង​ស្រុក៥ លើកលែងតែក្រុងស្ទឹងត្រែង មួយប៉ុណ្ណោះ។

  លោកបានបញ្ជាក់ថា សមិទ្ធផលសាលារៀន១ខ្នង មាន៥បន្ទប់នេះ គឺពិតជាបានរួមចំណែកជួយបំពេញនូវតំរូវការរបស់មន្ទីអប់រំសហគមន៍ ក៏ដូចជាប្អូនៗ ធ្វើយ៉ាងណាឲ្យទទួលបានការអប់រំល្អ ព្រោះអង្គការភ្លែនបានយល់ច្បាស់ថា វិស័យអប់រំ គឺជាគន្លឹះមួយសម្រាប់ការអភិវឌ្ឍន៍មូលដ្ឋាន អភិវឌ្ឍន៍ប្រទេសជាតិ ដែលមិនអាចខ្វះបានឡើយ។

  អភិបាលខេត្តស្ទឹងត្រែង លោក ស្វាយ សំអ៊ាង មានប្រសាសន៍ថា ក្នុងចំណោមវិស័យទាំងអស់ គឺវិស័យអប់រំជាកត្តាគន្លឹះសំខាន់មួយ នៅក្នុងចំណោមវិស័យអាទិភាព ដែលខិតខំជំរុញលើកកំពស់វិស័យអប់រំឲ្យកាន់តែមានភាពរីកចម្រើន មានប្រសិទ្ធភាព បង្កើននូវចំណេះដឹង ធនធានមនុស្សឲ្យកាន់តែសម្បូរបែប ហើយធនធានមនុស្សជាកត្តាមួយដ៏សំខាន់ ដែលនាំឲ្យការកសាងប្រទេស ការដឹកនាំប្រទេសមានការរីកចម្រើន។ សាលាត្រូវតែមានគ្រប់កម្រិតនៅតាមមូលដ្ឋាន ដើម្បីងាយស្រួលដល់សិស្សានុសិស្សចូលសិក្សា ក្រេបយកចំណេះដឹង ដើម្បីកាត់បន្ថយអត្រាភាពមិនចេះអក្សរ និងជាការឆ្លើយតបទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល។

  លោកអភិបាលខេត្តស្ទឹងត្រែង បានអំពាវនាវដល់ប្រជាពលរដ្ឋ មាតា បិតា និងអាណាព្យា​បាលទាំងអស់ ត្រូវខិតខំជំរុញកូនចៅចូលរៀនឲ្យបានគ្រប់ៗគ្នា ដើម្បីបង្កើនចំណេះដឹង សមត្ថភាព និងការលើកកម្ពស់វិស័យសិក្សាធិការនៅកម្ពុជា ឲ្យកាន់តែមានគុណភាព និងប្រសិទ្ធភាពថែមទៀត។ ចំណែក អាជ្ញាធរ អង្គការដៃគូ រួមទាំងមន្ទីរ និងអង្គភាពពាក់ព័ន្ធទាំងអស់ ត្រូវបន្តខិតខំបន្ថែមទៀត ដើម្បីអភិវឌ្ឍន៍មូលដ្ឋាន និងប្រទេសជាតិ ឲ្យមានភាពរីកចម្រើន ក្រោមម្លប់នៃសុខសន្តិភាព ៕

ទំព័រផ្សេងៗ