អត្ថបទចុងក្រោយ
ប្រវត្តិនៃវប្បធម៌ស្លៀកសំពត់​ចងក្បិនដំបូងបង្អស់នៃជនជាតិខ្មែរ បន្លែក្រសាំងទាប ជា​រុក្ខជាតិប្រភេទស្មៅ ដែលអាចដុះបានដោយឯងឯង ប៉ុន្តែមានគុណប្រយោជន៍ជាច្រើនសម្រាប់សុខភាព និងសម្រស់ លំផក ជាមួកមួយប្រភេទ សម្រាប់ប្រើប្រាស់បែង ចែកតាមលំដាប់តួនាទី និងក្នុងពិធីផ្សេងៗ នៅក្នុងវប្បធម៌ខ្មែរ ប្រវត្តិ អត្ថន័យ នៃព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល និងរបៀបរបបនៃការប្រារព្ធព្រះរាជពិធី ក្រកោ រុក្ខជាតិដុះនៅតំបន់ព្រៃភ្នំកម្ពុជា អាចប្រើប្រាស់ជាឱសថសម្រាប់ព្យាបាលជំងឺជាច្រើនមុខ ៧ចំណុច ក្នុងជីវភាពប្រចាំថ្ងៃ ដែលឪម្តាយគួរចៀងវាងក្នុងការចិញ្ចឹមកូនរបស់អ្នក អត្ថន័យដ៏ជ្រាលជ្រៅ និងមូលហេតុពិត ដែល «ផ្តិលថ្មកែវ» បានក្លាយជានិមិត្តរូបរបស់ខេត្តពោធិ៍សាត់ 

សហគមន៍អេកូទេសចរណ៍ព្រែកទាល់ ជាទីតាំងទេសចរណ៍លើទឹកអាចទស្សនាសត្វស្លាបច្រើនប្រភេទនៃបឹងទន្លេសាបដ៏គួអោយទាក់ទាញ នៅខេត្តបាត់ដំបង

បាត់ដំបង ៖ សហគមន៍អេកូទេសចរណ៍ព្រែកទាល់ ជាតំបន់ជីវចម្រុះមួយក្នុងចំណោមបីរបស់បឹងទន្លេ សាប ។ ព្រែកទាល់ គឺជាជម្រកសត្វស្លាបដ៏ធំ និងគួរឲ្យទាក់ទាញ  បានក្លាយទៅជាតំបន់មួយដែលទទួលបានភ្ងៀវទេសចរជាច្រើនរៀងរាល់ឆ្នាំ ។ សហគមន៍អេកូទេសចរណ៍ព្រែកទាល់នេះ មានទីតាំងស្ថិតនៅក្នុងភូមិព្រែកទាល់ ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង មានចម្ងាយប្រមាណ ១០០គីឡូម៉ែត្រ ពីក្រុងបាត់​ដំបង ដោយធ្វើដំណើរតាមកាណូត ។ សក្តានុពលនៅសហគមន៍រួមមាន ៖ សត្វស្លាបចម្រុះ ទេស ភាពបឹងទន្លេសាប ទេសភាពព្រៃលិចទឹក ភូមិអណ្តែតទឹក សហគមន៍នេសាទ សិប្បកម្មកែច្នៃកំប្លោក នោះជាដើម ។ តំបន់​ព្រែក​ទាល់ផងដែរ ​ក៏​មានព្រៃ​ភក់​លិច​ទឹក​តាម​រដូវ​ដែល​មាន​ជីវសាស្ត្រ​ចម្រុះ​ជា​ច្រើន និង​ទស្សនីយភាព​នៅ​ជុំវិញ​តំបន់​សំខាន់​នេះ គឺ​មាន​ភូមិ​អ្នកនេសាទ​មួយ​ចំនួន​ មាន​ពលរដ្ឋ​១,២០០​គ្រួសារ ​រស់នៅ​ក្នុងផ្ទះ​បណ្ដែត​ទឹក​លើ​ក្បូនឫស្សី ឬ​ផ្ទះទឹក ដែល​ផ្លាស់​ប្ដូរ​ទៅ​តាម​ការ​ឡើង និង​ស្រក​នៃ​ផ្ទៃ​ទឹក​បឹង ។

សេវាកម្មនៅសមាគមន៍រួមមាន  សេវាម្ហូបអាហារ និងភេសជ្ជៈ អ្នកនាំភ្ញៀវសេវាដឹកភ្ញៀវតាមទូក សេវាផ្ទះស្នាក់ និងកន្លែងលក់វត្ថុអនុស្សាវរីយ៍ ។  យោងតាមគេហទំព័រ Visitcambodia ព្រែកទាល់ គឺជាកន្លែងមួយ ដែលប្រមូលផ្ដុំនូវសត្វស្លាបដ៏កម្រជាច្រើនប្រភេទមករស់នៅយ៉ាងច្រើនសម្បើម និងបង្កើតជាសំបុករស់នៅដ៏គួរឲ្យចង់ទស្សនា ។ នៅរវាងពីខែធ្នូ ដល់ខែកុម្ភៈ ភ្ងៀវទេសចរនឹងបានឃើញការប្រមូលផ្ដុំដ៏អស្ចារ្យរបស់សត្វបក្សីនានា ដែលមាន​ដូច​ជា សត្វ​ទុង ក្រសា និង​សត្វ​បក្សី​ផ្សេង​ៗ​ដែល​ជិត​ផុត​ពូជ​ជាច្រើនប្រភេទទៀតផងដែរ។ នៅពេលដែលទឹកនាតំបន់ផ្សេងចាប់ផ្ដើមស្រក សត្វបក្សីមកពីគ្រប់ទិសទីបានមកជួបជុំគ្នានៅទីនេះ។ គេហទំព័រ Visitcambodia បានឲ្យដឹងទៀតថា បក្សីទាំងនោះបានបន្តរស់នៅក្នុងតំបន់នេះរហូតដល់ចុងខែ កុម្ភៈ ប៉ុន្តែទឹកមិនសូវជាច្រើនដូចពេលមុនប៉ុន្មាននោះទេ។ ភ្ញៀវទេសចរក៏អាចឃើញមានសត្វទាំងនេះផងដែរនៅក្នុងអំឡុងខែ កញ្ញា ប៉ុន្តែមិនសូវមានចំនួនច្រើនប៉ុន្មាននោះទេ ។ បើតាមអ្នកជំនាញបានបញ្ជាក់ថា ពេលវេលាដែលល្អបំផុតសម្រាប់ការទស្សនាសត្វនៅទីនេះ គឺពេលព្រឹកព្រលឹម និងពេលរសៀល។ ដូច្នេះបើភ្ញៀវទេសចរចង់ទស្សនាទិដ្ឋភាពដ៏អស្ចារ្យរបស់សត្វស្លាបទាំងនេះ អ្នកត្រូវតែចំណាយពេលមួយយប់ ក្នុងការស្នាក់នៅក្នុងតំបន់ព្រែកទាល់។

សម្រាប់ការចំណាយរបស់អ្នកនៅតំបន់ទេសចរណ៍ព្រែកទាល់ គឺមានន័យថា លោកអ្នកបានចូលរួមចំ​ ណែកនៅក្នុងការជួយលើវិស័យអប់រំនៅតំបន់នោះផងដែរ៕

ទំព័រផ្សេងៗ