អគារសិក្សា ១ខ្នង នៅស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ជាជំនូយរបស់អង្គការភ្លែន និងអង្គការភ្លែនអន្តរជាតិកូរ៉េ ត្រូវបានដាក់សម្ភោធឲ្យប្រើប្រាស់ថ្ងៃនេះ

ស្ទឹងត្រែង៖ អគារសិក្សា អាយហ្សិនទី១ នៃសាលាបឋមសិក្សាសំអាង ១ខ្នង នៅក្នុងស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ត្រូវបានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃនេះ ។ អគារសិក្សា អាយហ្សិនទី១ នៃសាលាបឋមសិក្សាសំអាង ១ខ្នង ដែលបានដាក់សម្ភោធនៅព្រឹកថ្ងៃទី១៨ មករា ២០២៣នេះ មាន ៦បន្ទប់ ដែលជាជំនួយរបស់អង្គការភ្លែន និងអង្គការភ្លែនអន្តរជាតិកូរ៉េ ។ ពិធីសម្ភោធធ្វើឡើងក្រោមអធិបតីភាពលោកអភិបាលខេត្តស្ទឹងត្រែង លោក ស្វាយ សំអ៊ាង និងក៏មានការចូលរួមពីប្រធានប្រតិបត្តិអង្គការភែ្លនអន្តរជាតិកម្ពុជា ប្រចាំខេត្តស្ទឹងត្រែង លោក ផែន ប៊ុនធឿន ថ្នាក់ដឹកនាំខេត្ត ស្រុក មន្ទីរ អង្គភាពពាក់ព័ន្ធ កងកម្លាំងទាំង៣ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ ស្ថិតនៅក្នុងឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ដ៏ច្រើនកុះករផងដែរ។ ប្រធានប្រតិបត្តិអង្គការភែ្លនអន្តរជាតិកម្ពុជា ប្រចាំខេត្តស្ទឹងត្រែង លោក ផែន ប៊ុនធឿន បានថ្លែងក្នុងពិធីនោះថា អង្គការភ្លែនអន្តរជាតិ បានចាប់ផ្តើមអនុវត្តគំរោងតាំងពីឆ្នាំ២០១៧ រហូតមកដល់បច្ចប្បន្ន មានរយៈពេល ៧ឆ្នាំហើយ អង្គការបាននឹងកំពុងធ្វើការនៅក្នុងភូមិចំនួន៩៧ឃុំ […]