អត្ថបទចុងក្រោយ
ប្រវត្តិនៃវប្បធម៌ស្លៀកសំពត់​ចងក្បិនដំបូងបង្អស់នៃជនជាតិខ្មែរ បន្លែក្រសាំងទាប ជា​រុក្ខជាតិប្រភេទស្មៅ ដែលអាចដុះបានដោយឯងឯង ប៉ុន្តែមានគុណប្រយោជន៍ជាច្រើនសម្រាប់សុខភាព និងសម្រស់ លំផក ជាមួកមួយប្រភេទ សម្រាប់ប្រើប្រាស់បែង ចែកតាមលំដាប់តួនាទី និងក្នុងពិធីផ្សេងៗ នៅក្នុងវប្បធម៌ខ្មែរ ប្រវត្តិ អត្ថន័យ នៃព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល និងរបៀបរបបនៃការប្រារព្ធព្រះរាជពិធី ក្រកោ រុក្ខជាតិដុះនៅតំបន់ព្រៃភ្នំកម្ពុជា អាចប្រើប្រាស់ជាឱសថសម្រាប់ព្យាបាលជំងឺជាច្រើនមុខ ៧ចំណុច ក្នុងជីវភាពប្រចាំថ្ងៃ ដែលឪម្តាយគួរចៀងវាងក្នុងការចិញ្ចឹមកូនរបស់អ្នក អត្ថន័យដ៏ជ្រាលជ្រៅ និងមូលហេតុពិត ដែល «ផ្តិលថ្មកែវ» បានក្លាយជានិមិត្តរូបរបស់ខេត្តពោធិ៍សាត់ 

បញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ណែនាំដល់គ្រប់បណ្តាអង្គភាពចំណុះ ត្រូវបន្តអនុវត្តភារកិច្ចដែលថ្នាក់លើប្រគល់ឱ្យកាន់តែល្អប្រសើរ

កំពង់ឆ្នាំង ៖ ទីបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករា នឹងលើកទិសដៅបន្តនៅខែកុម្ភៈ ២០២៣ ។ ពិធីនេះ បានប្រព្រឹត្តទៅ នៅព្រឹកថ្ងៃទី១៧ មករា ២០២៣ ដែលមានការអញ្ជើញដឹកនាំកិច្ចប្រជុំដោយមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុភា និងមានការចូលរួមដោយនាយទាហាន នាយទាហានរង និងពលទាហាន និងណែនាំដល់គ្រប់បណ្តាអង្គភាព និងការិយាល័យផ្នែកចំណុះ ត្រូវបន្តអនុវត្តភារកិច្ចដែលថ្នាក់លើប្រគល់ឲ្យ និងត្រៀមខ្លួនអន្តរាគមន៍សភាពការណ៍ដែលកើតឡើងជាយថាហេតុ ។

លោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះនាយទាហាន និងពលទាហានគ្រប់បណ្តាអង្គភាពការិយាល័យ ដែលបានខិតខំយ៉ាងសស្រាក់សស្រាំក្នុងការបំពេញភារកិច្ចដែលថ្នាក់លើដាក់ជូនបានសម្រេចតាមផែនការក្នុងរយៈពេលកន្លងមក នូវយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជាពិសេសការចូលរួមសហការជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀងនាសប្តាហ៍កន្លងទៅ ដែលបានទទួលលទ្ធផលប្រសើរ ។

លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុភា ក៏បានណែនាំដល់គ្រប់បណ្តាកងឯកភាពចំណុះ ត្រូវបន្តសកម្មភាពការងារឲ្យកាន់តែល្អប្រសើរថែមទៀត ។

នៅបញ្ចប់កិច្ចប្រជុំ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានជូនពរដល់នាយទា ហាន ពលទាហាន មានសុខភាពល្អ សម្រេចជោគជ័យគ្រប់ភារកិច្ច ដែលថ្នាក់លើប្រគល់ឲ្យ និងជួបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕

ទំព័រផ្សេងៗ