អត្ថបទចុងក្រោយ
ប្រវត្តិនៃវប្បធម៌ស្លៀកសំពត់​ចងក្បិនដំបូងបង្អស់នៃជនជាតិខ្មែរ បន្លែក្រសាំងទាប ជា​រុក្ខជាតិប្រភេទស្មៅ ដែលអាចដុះបានដោយឯងឯង ប៉ុន្តែមានគុណប្រយោជន៍ជាច្រើនសម្រាប់សុខភាព និងសម្រស់ លំផក ជាមួកមួយប្រភេទ សម្រាប់ប្រើប្រាស់បែង ចែកតាមលំដាប់តួនាទី និងក្នុងពិធីផ្សេងៗ នៅក្នុងវប្បធម៌ខ្មែរ ប្រវត្តិ អត្ថន័យ នៃព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល និងរបៀបរបបនៃការប្រារព្ធព្រះរាជពិធី ក្រកោ រុក្ខជាតិដុះនៅតំបន់ព្រៃភ្នំកម្ពុជា អាចប្រើប្រាស់ជាឱសថសម្រាប់ព្យាបាលជំងឺជាច្រើនមុខ ៧ចំណុច ក្នុងជីវភាពប្រចាំថ្ងៃ ដែលឪម្តាយគួរចៀងវាងក្នុងការចិញ្ចឹមកូនរបស់អ្នក អត្ថន័យដ៏ជ្រាលជ្រៅ និងមូលហេតុពិត ដែល «ផ្តិលថ្មកែវ» បានក្លាយជានិមិត្តរូបរបស់ខេត្តពោធិ៍សាត់ 

ករណីធ្លាក់យន្តហោះមួយគ្រឿងរបស់ក្រុមហ៊ុន YETI AIRLINES នៅប្រទេសនេប៉ាល់កំពុងស្ថិតប្រតិបត្តិការសង្គ្រោះជាបន្ទាន់

នេប៉ាល់ ៖ យន្តហោះដឹកអ្នកដំណើរមួយគ្រឿងធុន ATR-72 របស់ក្រុមហ៊ុន Yeti Airlines បានធ្លាក់ទៅក្បែរទន្លេ SETI ​ខណៈព្យាយាមចុះចតនៅអាកាសយាន្តដ្ឋានអន្តរជាតិក្រុង POKHARA ​។ យ៉ាងហោចណាស់មានអ្នកដំណើរប្រមាណ ៣២នាក់បានស្លាប់ ក្នុងចំណោមអ្នកដំណើរចំនួន ៦៨នាក់ និងសហសេវិកចំនួន ៤នាក់ ។  

យោងតាមសេចក្តីរាយការណ៍របស់សារព័ត៏មាន​ KATHMANDU POST យន្តហោះមួយគ្រឿងនេះបានធ្វើការហោះហើរចេញពីរដ្ឋធានី KATHMANDU មកកាន់ទីក្រុង POKHARA នាព្រឹកថ្ងៃអាទិត្យទី ១៥ មករា ឆ្នាំ២០២៣ ដោយជាអកុសល យន្តហោះបានធ្លាក់ក្នុងពេលព្យាយាមចូលចុះចតចំពេលដែលមានស្ថានភាពអាកាសធាតុមិនល្អ ។ សេចក្តីរាយការណ៍បានបន្ថែមទៀតថា​ យន្តហោះបានឆាបឆេះនាពេលដែលធ្លាក់នៅលើផ្លូវរត់ ។ ក្រុមជួយសង្គ្រោះត្រូវបានគេដាក់ពង្រាយទៅកាន់កន្លែងធ្លាក់ និងចល័តពីលើឧទ្ធម្ភាគចក្រហើយប្រតិបត្តិការជួយសង្គ្រោះកំពុងបន្ត ។ យ៉ាងណាក៏ដោយ អ្នកស្រុក បុគ្គលិកសន្តិសុខ កងកម្លាំងប្រដាប់អាវុធ ប៉ូលីស កងពន្លត់អគ្គីភ័យ និងរថយន្តសង្គ្រោះក៏ត្រូវបានចល័តដើម្បីជួយសង្គ្រោះផងដែរ ៕ 

ទំព័រផ្សេងៗ