បញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ណែនាំដល់គ្រប់បណ្តាអង្គភាពចំណុះ ត្រូវបន្តអនុវត្តភារកិច្ចដែលថ្នាក់លើប្រគល់ឱ្យកាន់តែល្អប្រសើរ

កំពង់ឆ្នាំង ៖ ទីបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករា នឹងលើកទិសដៅបន្តនៅខែកុម្ភៈ ២០២៣ ។ ពិធីនេះ បានប្រព្រឹត្តទៅ នៅព្រឹកថ្ងៃទី១៧ មករា ២០២៣ ដែលមានការអញ្ជើញដឹកនាំកិច្ចប្រជុំដោយមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុភា និងមានការចូលរួមដោយនាយទាហាន នាយទាហានរង និងពលទាហាន និងណែនាំដល់គ្រប់បណ្តាអង្គភាព និងការិយាល័យផ្នែកចំណុះ ត្រូវបន្តអនុវត្តភារកិច្ចដែលថ្នាក់លើប្រគល់ឲ្យ និងត្រៀមខ្លួនអន្តរាគមន៍សភាពការណ៍ដែលកើតឡើងជាយថាហេតុ ។ លោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះនាយទាហាន និងពលទាហានគ្រប់បណ្តាអង្គភាពការិយាល័យ ដែលបានខិតខំយ៉ាងសស្រាក់សស្រាំក្នុងការបំពេញភារកិច្ចដែលថ្នាក់លើដាក់ជូនបានសម្រេចតាមផែនការក្នុងរយៈពេលកន្លងមក នូវយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជាពិសេសការចូលរួមសហការជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀងនាសប្តាហ៍កន្លងទៅ ដែលបានទទួលលទ្ធផលប្រសើរ ។ លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុភា ក៏បានណែនាំដល់គ្រប់បណ្តាកងឯកភាពចំណុះ ត្រូវបន្តសកម្មភាពការងារឲ្យកាន់តែល្អប្រសើរថែមទៀត ។ នៅបញ្ចប់កិច្ចប្រជុំ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានជូនពរដល់នាយទា ហាន ពលទាហាន មានសុខភាពល្អ សម្រេចជោគជ័យគ្រប់ភារកិច្ច ដែលថ្នាក់លើប្រគល់ឲ្យ និងជួបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ […]