អត្ថបទចុងក្រោយ
បន្លែក្រសាំងទាប ជា​រុក្ខជាតិប្រភេទស្មៅ ដែលអាចដុះបានដោយឯងឯង ប៉ុន្តែមានគុណប្រយោជន៍ជាច្រើនសម្រាប់សុខភាព និងសម្រស់ លំផក ជាមួកមួយប្រភេទ សម្រាប់ប្រើប្រាស់បែង ចែកតាមលំដាប់តួនាទី និងក្នុងពិធីផ្សេងៗ នៅក្នុងវប្បធម៌ខ្មែរ ប្រវត្តិ អត្ថន័យ នៃព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល និងរបៀបរបបនៃការប្រារព្ធព្រះរាជពិធី ក្រកោ រុក្ខជាតិដុះនៅតំបន់ព្រៃភ្នំកម្ពុជា អាចប្រើប្រាស់ជាឱសថសម្រាប់ព្យាបាលជំងឺជាច្រើនមុខ ៧ចំណុច ក្នុងជីវភាពប្រចាំថ្ងៃ ដែលឪម្តាយគួរចៀងវាងក្នុងការចិញ្ចឹមកូនរបស់អ្នក អត្ថន័យដ៏ជ្រាលជ្រៅ និងមូលហេតុពិត ដែល «ផ្តិលថ្មកែវ» បានក្លាយជានិមិត្តរូបរបស់ខេត្តពោធិ៍សាត់  ប្រវត្តិកាលពី១១៧ឆ្នាំមុន ទាក់ទងនឹងរឿងរ៉ាវដែលនាំឲ្យសៀមប្រគល់ខេត្តបាត់ដំបង មកឲ្យខ្មែរវិញក្រោមការគ្រប់គ្រងដោយបារាំង នាសម័យនោះ

ទីក្រុងនៃខេត្តចំនួន៣បានជាប់ជ័យលាភីជាទីក្រុងស្អាតដែលមានដែលមានពិធីបុណ្យឆ្លងឆ្នាំសកលល្អជាងគេប្រចាំឆ្នាំ ២០២២

ភ្នំពេញ ៖ ទីក្រុងនៃខេត្តចំនួន៣ត្រូវបានប្រកាសជាប់ជាជ័យលាភីក្នុងចលនាប្រឡងប្រណាំង ទីក្រុងដែលមានពិធីបុណ្យចូលឆ្នាំសកលល្អជាងគេប្រចាំឆ្នាំ ២០២២ Best Countdown City of The Year 2022 ​ដោយទីក្រុងបានជាប់ជ័យលាភីដោយទទួលបានសំឡេងគាំទ្រច្រើនជាងគេបំផុតរួមមាន ទី១ ក្រុងបាត់ដំបងនៃខេត្តបាត់ដំបង ទី២ ក្រុងព្រះសីហនុនៃខេត្តព្រះសីហនុ និងទី៣បានទៅលើក្រុងសៀមរាបនៃខេត្តសៀមរាប ។

យោងតាមសេចក្តីប្រកាសរបស់គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត បានឱ្យដឹងថាកន្លងមករបៀបវារៈនៃការបោះឆ្នោតគាំទ្រទីក្រុងដែលមានការរៀបចំពិធីបុណ្យចូលឆ្នាំសកលល្អជាងគេនេះត្រូវបានប្រកាសជាផ្លូវការ និងបើកឱ្យសាធារណជនចូលរួមបោះឆ្នោតគាំទ្រទីក្រុងដែលខ្លួនពេញចិត្តជាងគេបំផុត អស់រយៈពេល២ថ្ងៃ តាមរយៈការបោះឆ្នោតគាំទ្រលើគេហទំព័រផ្លូវការ  http://bestcountdowncity.cambodiacleancity.gov.kh/ ចាប់ពីម៉ោង៥ល្ងាច ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ រហូតដល់ម៉ោង៥ល្ងាច ថ្ងៃទី ២ ខែមករា ឆ្នាំ ២០២៣ ។

សូមបញ្ជាក់ថាគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត និងក្រសួងទេសចរណ៍នឹងរៀបចំពិធីប្រគល់ពានរង្វាន់ ដែលនឹងប្រព្រឹត្តិទៅក្នុង ពិធីអបអរសាទរទិវាជាតិទីក្រុងស្អាត នៅថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះផងដែរ ៕​

ទំព័រផ្សេងៗ