អត្ថបទចុងក្រោយ
ប្រវត្តិនៃវប្បធម៌ស្លៀកសំពត់​ចងក្បិនដំបូងបង្អស់នៃជនជាតិខ្មែរ បន្លែក្រសាំងទាប ជា​រុក្ខជាតិប្រភេទស្មៅ ដែលអាចដុះបានដោយឯងឯង ប៉ុន្តែមានគុណប្រយោជន៍ជាច្រើនសម្រាប់សុខភាព និងសម្រស់ លំផក ជាមួកមួយប្រភេទ សម្រាប់ប្រើប្រាស់បែង ចែកតាមលំដាប់តួនាទី និងក្នុងពិធីផ្សេងៗ នៅក្នុងវប្បធម៌ខ្មែរ ប្រវត្តិ អត្ថន័យ នៃព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល និងរបៀបរបបនៃការប្រារព្ធព្រះរាជពិធី ក្រកោ រុក្ខជាតិដុះនៅតំបន់ព្រៃភ្នំកម្ពុជា អាចប្រើប្រាស់ជាឱសថសម្រាប់ព្យាបាលជំងឺជាច្រើនមុខ ៧ចំណុច ក្នុងជីវភាពប្រចាំថ្ងៃ ដែលឪម្តាយគួរចៀងវាងក្នុងការចិញ្ចឹមកូនរបស់អ្នក អត្ថន័យដ៏ជ្រាលជ្រៅ និងមូលហេតុពិត ដែល «ផ្តិលថ្មកែវ» បានក្លាយជានិមិត្តរូបរបស់ខេត្តពោធិ៍សាត់ 

អតីតអគារសាលាខេត្តបាត់ដំបង ដែលជាអគារបុរាណមានអាយុកាល ១១៨ឆ្នាំ បើក​ឲ្យ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ចូល​ទស្សនា​ជា​រៀងរាល់ថ្ងៃ

បាត់ដំបង ៖ អគារ​បុរាណអតីត​សាលា​ខេត្ត​ចាស់ខេត្តបាត់ដំបង ត្រូវបានអាជ្ញាធរខេត្ត បានបើក​ឲ្យ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ចូល​ទស្សនា​ជា​រៀងរាល់ថ្ងៃ ។ យោងតាមមន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានឲ្យដឹងថា អតីតអគារសាលាខេត្តនេះ មានអាយុកាល១១៨ឆ្នាំហើយ (១៩០៥-២០២៣ ) ហើយបច្ចុប្បន្នបានរៀបចំឲ្យទៅជាសារមន្ទីរបេតិកភ័ណរបស់ខេត្ត ដើម្បីឲ្យភ្ញៀវជាតិ និងអន្តរជាតិចូលទស្សនាកម្សាន្ត ។ នៅក្នុងអគារនេះ មានការរៀបចំដាក់តាំងរូបភាព ទស្សនីយភាពផ្សេងៗ ដែលកើតឡើងក្នុងសម័យគ្រប់គ្រងដោយលោកម្ចាស់នីមួយៗ រហូតដល់ឆ្នាំ១៩០៧ និងក្នុងសម័យអាណានិគមនិយមបារាំង។

យោងតាមគេហទំព័ររដ្ឋបាលខេត្តបាត់ដំបង បានរៀបរាប់ពីប្រវត្តិអគារអតីតសាលាខេត្តបាត់ដំបងនេះឲ្យដឹងថាអតីតអគារសាលាខេត្តបាត់ដំបង បានកសាងឡើងនៅក្នុងសម័យលោកម្ចាស់ កថាថន ឈុំ ពេលដែលខេត្តបាត់ដំបងស្ថិតក្រោមការគ្រប់គ្រងរបស់ថៃ ពីឆ្នាំ១៧៩៥ ដល់១៩០៧ ។ លោកម្ចាស់កថាថន ឈុំ គឺជាពូជពង្សរបស់ចៅហ្វាបែន ដែលបានគ្រប់គ្រងខេត្តបាត់ដំបងរហូត ៥ ជំនាន់តៗគ្នា។ ក្នុងឆ្នាំ១៩០៥ ស្ដេចត្រាញ់ កថាថន ឈុំ បានជួលស្ថាបត្យករ អ៊ីតាលី ពីទីក្រុងបាងកកឲ្យមកសាងសង់អគារនេះឡើង សម្រាប់ធ្វើជាលំនៅឋានផ្ទាល់ខ្លួន។  ប៉ុន្តែពីរឆ្នាំក្រោយមក គឺក្នុងឆ្នាំ១៩០៧ ពេលដែលបារាំងទាមទារបានខេត្តទាំងបី រួមមានខេត្តបាត់ដំបង សិរីសោភណ្ឌ (ស្វាយស៊ីសុផុន) និងអង្គរ (សៀមរាប) ពីថៃមកឲ្យកម្ពុជាវិញ ស្ដេចត្រាញ់រូបនេះ ក៏សម្រេចលក់លំនៅឋានរបស់លោកទាំងអស់ រួមទាំងអាគារនេះផងដែល ដែលលោកមិនទាន់បានរស់នៅនៅឡើយ ឲ្យមកអាជ្ញាធរបារាំង ។ អគារនេះក៏ត្រូវបានប្រើប្រាស់ជាកន្លែងធ្វើការ និងកន្លែងស្នាក់នៅរបស់មន្ត្រីជាន់ខ្ពស់បារាំង និងក្រោយមកជាសាលាខេត្តបាត់ដំបង រហូតមកដល់ឆ្នាំ២០០៥ ។

យោងតាមមន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានឲ្យដឹង សំរាប់ការចូលទស្សនាអគារបុរាណ តម្រូវឲ្យមានការទិញសំបុត្រ ។ សំរាប់ភ្ញៀវទេសចរណ៍បរទេសដែលមានអាយុចាប់ពីអាយុ ១០ឆ្នាំឡើង តម្លៃ ៣ដុល្លារក្នុងម្នាក់។ ដោយឡែកសំរាប់ភ្ញៀវទេសចរណ៍ជាតិខ្មែរ​ ដែលមានអាយុចាប់​ពី​១៨​ឆ្នាំ​ឡើង​ សំបុត្រចូលទស្សនមានតម្លៃ​១០០០​រៀល​ ក្នុង​ម្នាក់ ៕

ទំព័រផ្សេងៗ