អតីតអគារសាលាខេត្តបាត់ដំបង ដែលជាអគារបុរាណមានអាយុកាល ១១៨ឆ្នាំ បើក​ឲ្យ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ចូល​ទស្សនា​ជា​រៀងរាល់ថ្ងៃ

បាត់ដំបង ៖ អគារ​បុរាណអតីត​សាលា​ខេត្ត​ចាស់ខេត្តបាត់ដំបង ត្រូវបានអាជ្ញាធរខេត្ត បានបើក​ឲ្យ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ចូល​ទស្សនា​ជា​រៀងរាល់ថ្ងៃ ។ យោងតាមមន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានឲ្យដឹងថា អតីតអគារសាលាខេត្តនេះ មានអាយុកាល១១៨ឆ្នាំហើយ (១៩០៥-២០២៣ ) ហើយបច្ចុប្បន្នបានរៀបចំឲ្យទៅជាសារមន្ទីរបេតិកភ័ណរបស់ខេត្ត ដើម្បីឲ្យភ្ញៀវជាតិ និងអន្តរជាតិចូលទស្សនាកម្សាន្ត ។ នៅក្នុងអគារនេះ មានការរៀបចំដាក់តាំងរូបភាព ទស្សនីយភាពផ្សេងៗ ដែលកើតឡើងក្នុងសម័យគ្រប់គ្រងដោយលោកម្ចាស់នីមួយៗ រហូតដល់ឆ្នាំ១៩០៧ និងក្នុងសម័យអាណានិគមនិយមបារាំង។ យោងតាមគេហទំព័ររដ្ឋបាលខេត្តបាត់ដំបង បានរៀបរាប់ពីប្រវត្តិអគារអតីតសាលាខេត្តបាត់ដំបងនេះឲ្យដឹងថាអតីតអគារសាលាខេត្តបាត់ដំបង បានកសាងឡើងនៅក្នុងសម័យលោកម្ចាស់ កថាថន ឈុំ ពេលដែលខេត្តបាត់ដំបងស្ថិតក្រោមការគ្រប់គ្រងរបស់ថៃ ពីឆ្នាំ១៧៩៥ ដល់១៩០៧ ។ លោកម្ចាស់កថាថន ឈុំ គឺជាពូជពង្សរបស់ចៅហ្វាបែន ដែលបានគ្រប់គ្រងខេត្តបាត់ដំបងរហូត ៥ ជំនាន់តៗគ្នា។ ក្នុងឆ្នាំ១៩០៥ ស្ដេចត្រាញ់ កថាថន ឈុំ បានជួលស្ថាបត្យករ អ៊ីតាលី ពីទីក្រុងបាងកកឲ្យមកសាងសង់អគារនេះឡើង សម្រាប់ធ្វើជាលំនៅឋានផ្ទាល់ខ្លួន។  ប៉ុន្តែពីរឆ្នាំក្រោយមក គឺក្នុងឆ្នាំ១៩០៧ ពេលដែលបារាំងទាមទារបានខេត្តទាំងបី រួមមានខេត្តបាត់ដំបង សិរីសោភណ្ឌ (ស្វាយស៊ីសុផុន) និងអង្គរ (សៀមរាប) ពីថៃមកឲ្យកម្ពុជាវិញ ស្ដេចត្រាញ់រូបនេះ […]