ភ្នំពេញ ៖ អនុប្រធាននាយកដ្ឋានហិរញ្ញវត្ថុ និងផ្គត់ផ្គង់ក្រសួងសង្គមកិច្ច អតីតយុវជន និងយុវនីតីសម្បទា លោក ឡាយ សំណាង ដែលអង្គភាពប្រឆាំងអំពើពុករលួយ រកឃើញប្រព្រឹត្តអំពើពុករលួយកិបកេងថវិការដ្ឋជិត៤០ម៉ឺនដុល្លារ និងពាក់ព័ន្ធការសម្អាតប្រាក់ ត្រូវបានបញ្ជូនទៅសា លាដំបូងរាធានីភ្នំពេញហើយ នៅព្រឹកថ្ងៃទី១១ ខែមករានេះ ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គភាពប្រឆាំងអំពើពុករលួយដែលចេញផ្សាយនេះនៅថ្ងៃទី១១ មករា ២០២៣នេះ បានឲ្យដឹងថា ការបញ្ជូនអនុប្រធាននាយកដ្ឋានហិរញ្ញវត្ថុ និងផ្គត់ផ្គង់ក្រសួងសង្គមកិច្ច អតីតយុវជន និងយុវនីតីសម្បទា លោក ឡាយ សំណាង ទៅសាលាដំបូងរាធានីភ្នំពេញ គឺនៅក្រោយមួយថ្ងៃដែលអង្គភាពប្រឆាំងអំពើពុករលួយ ឃាត់ខ្លួនរូបលោក ។
បើតាមការឲ្យដឹងពីអ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ សយ ច័ន្ទវិចិត្រ ការកសាងសំ ណុំរឿងរបស់អង្គភាពប្រឆាំងអំពើពុករលួយ គឺពាក់ព័ន្ធនឹងបទល្មើសចំនួនពីរ ទី១. បទល្មើសកេងយកផលប្រយោជន៍ដោយខុសច្បាប់ និងទី២. ការសម្អាតប្រាក់។
លិខិតដដែលបានសរសេរទៀតថា លោក ឡាយ សំណាង ដែលខ្លួនមានសិទ្ធិអំណាចរបស់ខ្លួនក្នុងពេលបំពេញការងារ បានឆ្លៀតកិបកេងយកប្រាក់ ដែលត្រូវបានក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនិតិសម្បទា និងអង្គភាពប្រឆាំងអំពើពុករលួយរកឃើញមានចំនួន ១១គម្រោង មានទឹកប្រាក់ចំនួន ១ពាន់ ៥៤៨លាន ៨១ម៉ឺន ៤ពាន់ ១៦០រៀល ដែលប្រហែលនឹង ៣៨ម៉ឺន ៧ពាន់ដុល្លារអាមេរិក ។
ការបញ្ជូនខ្លួនអនុប្រធាននាយកដ្ឋានហិរញ្ញវត្ថុ និងផ្គត់ផ្គង់ក្រសួងសង្គមកិច្ច អតីតយុវជន និងយុវនីតីសម្បទារូបនេះ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីឱ្យព្រះរាជអាជ្ញាធ្វើការសាកសួរ ។ ក្នុងលិខិតរបស់អង្គភាពប្រឆាំងអំពើពុករលួយដដែលបានឲ្យដឹងទៀតថា មុនឈានទៅដល់ការឃាត់ខ្លួន និងបញ្ជូនខ្លួនបុគ្គលរូបនេះទៅសាលាដំបូងរាធានីភ្នំពេញនោះ អង្គភាពប្រឆាំងអំពើពុករលួយ បានប្រើពេលធ្វើការស៊ើបអង្កេត អស់រយៈពេលជាង១៣ខែ ដែលមានការស្តាប់ចម្លើយចំនួន ៤២លើក ក្នុងនោះចម្លើយចំនួន៣២លើក ត្រូវបានបញ្ជូនទៅតុលាលការ និងក្រោយការស្តាប់ចម្លើយសាក្សី ក្នុងក្រសួង និងក្រៅក្រសួងចំនួនជាង ១០នាក់ ។ អង្គភាពប្រឆាំងអំពើពុករលួយក៏បានសុំការបំភ្លឺរបស់ក្រុមហ៊ុន របស់បុរី និងបុគ្គលពាក់ព័ន្ធមួយចំនួនទៀត ដើម្បីស៊ើអង្កេតអំពីទ្រព្យសម្បត្តិរបស់ឈ្មោះ ឡាយ សំណាង នោះផងដែរ ៕