ការដ្ឋានសាងសង់ព្រះពុទ្ធប្បដិមាដ៏ធំបង្អស់មួយនៅលើខ្នងភ្នំបូកគោ បានធ្វើពិធីបញ្ចុះបឋមសិលាបើករួចរាល់ហើយ នៅថ្ងៃទី០៤ មករា ២០២៣ ព្រឹកមិញនេះ ។ កម្ពុជាគ្រោងនឹងកសាងពុទ្ធបដិមាកំពស់១០៨ម៉ែត្រ នៅលើកំពូលភ្នំបូកគោ ក្នុងតំបន់វាលស្រែ៥០០ ដែលនឹងក្លាយជាព្រះពុទ្ធបដិមាដ៏ធំជាងគេបំផុតក្នុងពិភពលោក។ គម្រោងសាងសង់ព្រះពុទ្ធបដិមា ដែលមានទម្រង់ព្រះភ្នែនដ៏ធំបំផុតនេះ គ្រោងចំណាយថវិកាប្រមាណពី៣០លានដុល្លារ ទៅ៤០លានដុល្លារអាមេរិក ។ ពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ព្រះពុទ្ធប្បដិមា នៅលើភ្នំបូកគោ នាព្រឹកមិញនេះបានអញ្ជើញជាអធិបតី ដោយឧបនាយករដ្ឋមន្ត្រី លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលជាតំណាងដ៏ខ្ពង់ខ្ពស់សម្ដេច អគ្គមហាសនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ។ រយៈកសាងពុទ្ធបដិមានេះ ត្រូវគេបញ្ជាក់ថា នឹងមានរយៈពេល៤ឆ្នាំ ៕