ការដ្ឋានសាងសង់ព្រះពុទ្ធប្បដិមាដ៏ធំបង្អស់មួយនៅលើខ្នងភ្នំបូកគោ បានធ្វើពិធីបញ្ចុះបឋមសិលាបើករួចរាល់ហើយ

ការដ្ឋានសាងសង់ព្រះពុទ្ធប្បដិមាដ៏ធំបង្អស់មួយនៅលើខ្នងភ្នំបូកគោ បានធ្វើពិធីបញ្ចុះបឋមសិលាបើករួចរាល់ហើយ នៅថ្ងៃទី០៤ មករា ២០២៣ ព្រឹកមិញនេះ ។ កម្ពុជាគ្រោងនឹងកសាងពុទ្ធបដិមាកំពស់១០៨ម៉ែត្រ នៅលើកំពូលភ្នំបូកគោ ក្នុងតំបន់វាលស្រែ៥០០ ដែលនឹងក្លាយជាព្រះពុទ្ធបដិមាដ៏ធំជាងគេបំផុតក្នុងពិភពលោក។ គម្រោងសាងសង់ព្រះពុទ្ធបដិមា ដែលមានទម្រង់ព្រះភ្នែនដ៏ធំបំផុតនេះ គ្រោងចំណាយថវិកាប្រមាណពី៣០លានដុល្លារ ទៅ៤០លានដុល្លារអាមេរិក ។ ពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ព្រះពុទ្ធប្បដិមា នៅលើភ្នំបូកគោ នាព្រឹកមិញនេះបានអញ្ជើញជាអធិបតី ដោយឧបនាយករដ្ឋមន្ត្រី លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលជាតំណាងដ៏ខ្ពង់ខ្ពស់សម្ដេច អគ្គមហាសនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ។ រយៈកសាងពុទ្ធបដិមានេះ ត្រូវគេបញ្ជាក់ថា នឹងមានរយៈពេល៤ឆ្នាំ ៕

សត្វល្មេចមួយក្បាល ដែលរកឃើញជាប់អួនអូសរបស់អ្នកនេសាទ ត្រូវបានមន្រ្តីមានសមត្ថកិច្ចខេត្តកែប ប្រលែងចូលសមុទ្រវិញ

ខេត្តកែប: សត្វអណ្ដើកសមុទ្រ (ល្មេច) ១ក្បាល ត្រូវបានមន្រ្តីមានសមត្ថកិច្ចខេត្តកែប ប្រលែងចូលសមុទ្រវិញ បន្ទាប់ពីបានរកឃើញជាប់ អួនអូស របស់អ្នកនេសាទ ។ ​ល្មេច គឺជា​សត្វ​ទឹក​ពពួក​អដ្ឋិ​បម្ម​ជាតិ​មួយ​ប្រភេទ ដែលមាន​ស​ណ្ឋា​ន​ដូច​អណ្ដើក​។ ការជួយសង្គ្រោះសត្វអណ្ដើកសមុទ្រ (ល្មេច) ១ក្បាលនេះ បានធ្វើឡើងនៅថ្ងៃទី៤ ខែមករា  ឆ្នាំ២០២៣ព្រឹកមិញនេះ ដែលដឹកនាំដោយ ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកែប លោក ខាន់ សុផល, នាយផ្នែក រដ្ឋបាលជលផល លោក ចក់ ស៊ីនាថ និងមន្រ្តីខណ្ឌរដ្ឋបាល ជលផលកែប  ប៉ូលិសការពារ ព្រំដែនទឹក វរ:៤៣០ ប្រចាំខេត្តកែប សហការជាមួយអង្កការសម្ព័ន្ធសត្វព្រៃនឹងធម្មជាតិ(WEA) និងអង្កការមជ្ឍមណ្ឌុលអភិវឌ្ឍន៍កុមារ  និងស្រ្តីនៅកម្ពុជា (CWDCC) ផងដែរ ។ សេចក្តីរាយការណ៍បានឲ្យដឹងថា សត្វអណ្ដើកសមុទ្រ (ល្មេច) ចំនួន ១ក្បាលនោះ បានទទួលពីអ្នកនេសាទ ដែលបានជាប់អួនអូស របស់ពួកគាត់ ។ មន្ត្រីជំនាញបានឲ្យដឹងថា សត្វអណ្ដើកសមុទ្រនោះ មានទំងន់ ៣៤គីឡូក្រាម […]