អត្ថបទចុងក្រោយ
ប្រវត្តិនៃវប្បធម៌ស្លៀកសំពត់​ចងក្បិនដំបូងបង្អស់នៃជនជាតិខ្មែរ បន្លែក្រសាំងទាប ជា​រុក្ខជាតិប្រភេទស្មៅ ដែលអាចដុះបានដោយឯងឯង ប៉ុន្តែមានគុណប្រយោជន៍ជាច្រើនសម្រាប់សុខភាព និងសម្រស់ លំផក ជាមួកមួយប្រភេទ សម្រាប់ប្រើប្រាស់បែង ចែកតាមលំដាប់តួនាទី និងក្នុងពិធីផ្សេងៗ នៅក្នុងវប្បធម៌ខ្មែរ ប្រវត្តិ អត្ថន័យ នៃព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល និងរបៀបរបបនៃការប្រារព្ធព្រះរាជពិធី ក្រកោ រុក្ខជាតិដុះនៅតំបន់ព្រៃភ្នំកម្ពុជា អាចប្រើប្រាស់ជាឱសថសម្រាប់ព្យាបាលជំងឺជាច្រើនមុខ ៧ចំណុច ក្នុងជីវភាពប្រចាំថ្ងៃ ដែលឪម្តាយគួរចៀងវាងក្នុងការចិញ្ចឹមកូនរបស់អ្នក អត្ថន័យដ៏ជ្រាលជ្រៅ និងមូលហេតុពិត ដែល «ផ្តិលថ្មកែវ» បានក្លាយជានិមិត្តរូបរបស់ខេត្តពោធិ៍សាត់ 

សត្វល្មេចមួយក្បាល ដែលរកឃើញជាប់អួនអូសរបស់អ្នកនេសាទ ត្រូវបានមន្រ្តីមានសមត្ថកិច្ចខេត្តកែប ប្រលែងចូលសមុទ្រវិញ

ខេត្តកែប: សត្វអណ្ដើកសមុទ្រ (ល្មេច) ១ក្បាល ត្រូវបានមន្រ្តីមានសមត្ថកិច្ចខេត្តកែប ប្រលែងចូលសមុទ្រវិញ បន្ទាប់ពីបានរកឃើញជាប់ អួនអូស របស់អ្នកនេសាទ ។ ​ល្មេច គឺជា​សត្វ​ទឹក​ពពួក​អដ្ឋិ​បម្ម​ជាតិ​មួយ​ប្រភេទ ដែលមាន​ស​ណ្ឋា​ន​ដូច​អណ្ដើក​។

ការជួយសង្គ្រោះសត្វអណ្ដើកសមុទ្រ (ល្មេច) ១ក្បាលនេះ បានធ្វើឡើងនៅថ្ងៃទី៤ ខែមករា  ឆ្នាំ២០២៣ព្រឹកមិញនេះ ដែលដឹកនាំដោយ ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកែប លោក ខាន់ សុផល, នាយផ្នែក រដ្ឋបាលជលផល លោក ចក់ ស៊ីនាថ និងមន្រ្តីខណ្ឌរដ្ឋបាល ជលផលកែប  ប៉ូលិសការពារ ព្រំដែនទឹក វរ:៤៣០ ប្រចាំខេត្តកែប សហការជាមួយអង្កការសម្ព័ន្ធសត្វព្រៃនឹងធម្មជាតិ(WEA) និងអង្កការមជ្ឍមណ្ឌុលអភិវឌ្ឍន៍កុមារ  និងស្រ្តីនៅកម្ពុជា (CWDCC) ផងដែរ ។ សេចក្តីរាយការណ៍បានឲ្យដឹងថា សត្វអណ្ដើកសមុទ្រ (ល្មេច) ចំនួន ១ក្បាលនោះ បានទទួលពីអ្នកនេសាទ ដែលបានជាប់អួនអូស របស់ពួកគាត់ ។ មន្ត្រីជំនាញបានឲ្យដឹងថា សត្វអណ្ដើកសមុទ្រនោះ មានទំងន់ ៣៤គីឡូក្រាម ប្រវែងបណ្ដោ យ ៦៨សង់ទីម៉ែត្រ និងទទឹងប្រវែង ៦២សង់ទីម៉ែត្រ ៕

ទំព័រផ្សេងៗ